Saturday, February 27, 2010

,
គន្លឹះ៥យ៉ាងដើម្បីអោយខ្លួនយើងមានសុខភាពល្អ
១. សំអាតរាងកាយ

  • លាងសំអាតដៃរបស់ អ្នកមុននិងចាប់កាន់ចំណីអាហារ និង​ពេល​រៀប​ចំ​អាហារ ពេលបរិភោគ ចំណីអាហារ មិនត្រូ ចាប់កាន់និងដៃ​នោះ​ទេ​ត្រូវ​​ប្រើ ស្លាប​ព្រា រឺ ចង្កិះ
  • លាង និងអនាម័យសំភារៈ និងឧបករណ៍ប្រើប្រាស់ សម្រាប់​រៀបចំម្ហូបអាហារ​ (តុ ជ្រុញ)
  • លាងដៃនិងសារប៊ូអោយបានស្អាតរបស់ក្រោយ​ពី​ចេញ​ពី​បន្ទប់​ទឹក
  • ការពារ ផ្ទះបាយ និងអាហារពីសត្វល្អិត សត្វចង្រៃ និងសត្វ ផ្សេងៗទៀត ។
២.ដាក់ដោយឡែកពីគ្នានូវរបស់ឆៅ និងរបស់ឆ្អិន
  • ដាក់សាច់ឆៅ សាច់មាន់ ទា និងគ្រឿងសមុទ្រ ឲ្យដាច់ ពីអាហារ ផ្សេងៗ ទៀត ។
  • ប្រើឧបករណ៏ និងប្រដាប់ប្រដាផ្ទះបាយដោយឡែក ដូចជា កាំបិត និងជ្រុញ សម្រាប់តែ​រៀប​ចំអាហារ​មិនទាន់ សម្អិន។
  • ស្តុកអាហារ នៅក្នុងរបស់ សម្រាប់ដាក់ ដើម្បីជៀសវាងប៉ះពាល់ រវាងអាហារ មិនទាន់ ចម្អិន និងចម្អិនរួចហើយ ។
៣.ចម្អិនឲ្យបានឆ្អិនល្អ

  • ចម្អិនអាហារឲ្យបាន ឆ្អិនល្អ ជាពិសេសសាច់បសុបក្សី (មាន់ ទា ជាដើម ) ស៊ុត និងអាហារ សមុទ្រ ។
  • យកអាហារ ដូចជា ស៊ុប និងសម្ល មកស្ងោរដើម្បីឲ្យប្រាកដថាវាមានកំដៅដល់ ៧០ អង្សារសេ ។ សំរាប់សាច់ និងបសុបក្សី ត្រូប្រកដថា ទេកវាថ្លា មិនមែនពណ៌ ផ្កាឈូកទេ ។ ជាគោលការណ៏ប្រើសីតុណ្ហមាត្រ ។
  • កំដៅឡើងវិញ អាហារចម្អិនហើយយ៉ាងហ្មត់ចត់ ។
៤.ទុកកម្ហូបនៅសីតុណ្ណហភាពមួយមានសុវត្តិភាពត្រឹមត្រូវ
  • កុំទុកចោលអាហារចម្អិនរួច នៅសីតុណ្ហភាពក្នុងបន្ទប់ លើសពី ២ម៉ោង
  • ទុកក្នុងទូទឹកកក ភ្លាមៗ នូវអាហារចម្អិនរួច និងដែលខូច (ឲ្យពេញចិត្ត គឺក្រោម ៥អង្សារសេ)
  • កំដៅអាហារចម្អិនរួចឲ្យក្ដៅ គគុក (លើសពី ៦០ អង្សារសេ) មុននឹងបរិភោគ
  • កុំទុកដាក់ អាហារយូរពេក ទោះជាក្នុងទូរទឹកកក​ក៏ដោយ ។
  • កុំទុកដាក់ឲ្យរលាយនូវអាហារបង្កក នៅសីតុណ្ហភាព បន្ទប់
៥. ប្រើប្រាស់ទឹក និងវត្ថុធាតុដើមមានសុវត្តិភាព
  • ប្រើប្រាស់ទឹកមាន សុវត្តិភាព ឬធ្វើវាឲ្យមានសុវត្តិភាព ។
  • ជ្រើសរើសអាហារៃ្រស់ និងដែលធ្វើឲ្យមានសុខភាពល្អ ។
  • ជ្រើសរើសអាហារ កែច្នៃដែលមានសុវត្តិភាព ដូចជា ទេកដោះគោកំដៅរំងាប់ មេរោគ ។
  • លាងផ្លែឈើ និងបន្លែជាពិសេស បើបរិភោគឆៅ ។
  • កុំប្រអាហារ ហួសកំណត់កាលបរិច្ឆេទ ៕

0 comments to “ ”

Post a Comment