Saturday, March 6, 2010

,
តើអ្នកដឹងទេថា ហេតុអ្វីអ្នក​ខ្លះ​ត្រូវ​រន្ទះ​បាញ់​តែបែ​ជា​មិន​ស្លាប់?
រ៉យ សាលលីវែ់ ប្រជាជនអាមេរិចកដែលជាអ្នកថែរក្សាសួនឧទ្យាននៅរដ្ឋវើជើនៀរ
ត្រូវគេចាត់ទុកថា គឺជាអ្នកត្រូរន្ទះបាញ់ច្រើនដងបំផុតលើពិភពលោក។គាត់ត្រូវ
រន្ទះបាញ់ជាលើកដំបូងនៅឆ្នាំ១៩៤២ហើយត្រូវលើកទី៧នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ
១៩៧៧។ពេលត្រូវរន្ទះបាញ់ម្ដងៗលោកសាលីវ៉ែន ត្រូវរងរបួសរាល់លើក។លើក
ទី១គាត់ត្រូវរបួសខូចក្រចកជើង ឆេះរោមជញ្ចើម ស្មាពងខ្លោច​ សរសៃសក់ឆេះ
រួញនិងឆេះរោលជើង។តែលោកដ៏នៅតែអាចរួចជីវិតរហូតមក។
រន្ទះបាញ់ក្នុងល្បឿន១៦០១.៦០០ គីឡូម៉ែត្រក្នុងមួយេវិនាទីនិងបង្កើតហអោយ
មានសីតុណ្ហភាពខ្ពស់ដល់៣០០០០អងស្សាសេ។​ តែអ្វីដែលធ្វើអោយភា្ញក់ផ្អើល
និដស្ញប់ស្ញែងនោះគឺមានមនុស្សខ្លះ ថ្វីបើត្រូវវាយប្រហាដោយថាមពលដ៏អស្ចារ្យ
នេះក៏នៅតែមិនស្លាប់។
រន្ទះបាញ់គឺជាចំណាំងភ្លើងដែលកើតឡើងដោយភាពខុសគ្នារបស់ថាមពលនៅ
ចំដុំពពក និងលំហរអាកាស ឬផែនដីវារស្វែងរកផ្លូវដ៏ខ្លីបំផុតឆ្ពោះមករកផែនដី
ហើយចៃដន្យផ្លូវនោះអាចរតចំគ្នាជាមួយក្បាលមនុស្សដែលកំពុងស្ថិតនៅចំ
កណ្ដាលវា។
ផ្លូវខ្លីបំផុតរបស់រន្ទះបាញ់អាចនិងរត់ឆ្លងកាតស្មា ចុះមកតាមរាងកាយផ្នែកខាង
ណាមួយឆ្លងកាត់ជើងហើយបុកចុះទៅរកផែនដី។តាមពិតរន្ទះបាញ់ពុំមែនបាញ់
ប្រហារាងកាយមនស្សដោយផ្ទាល់ទេ គ្រាន់តែវាខ្ចីរាងកាយមនុស្សចំលងចរន្ត
អគ្កីសនីដ៏ខ្លាំងក្លាទៅកាន់ផែនដីប៉ុណ្ណោះ។ក្នុងពេលវាឆ្លងកាត់រាងកាយមនុស្ស
ថាមពលអគ្កីសនីដ៏ច្រើនលើសលប់និងធ្វើអោយមនុស្សឈឺចាប់រងរបួសរលាក
ខ្លោចស្បែក​ និងធ្វើអោយភ័យរហូតដល់គាំងស្មារតីបាន។តែក្នុងរយះពេលខ្លី
ថាមពលអគ្កីសនីនៃរន្ទះបាញ់ទាំងមូលនេះនិងរត់ទៅក្នុងផែនដីអស់។ពេលនោះ
ប្រសិនបើសំណាងល្អវាមិនឆ្លងកាត់បេះដូងនិងគ្រោងឆ្អឹងខ្នងទេ វានិងមិនធ្វើ
អោយជនរងគ្រោះមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។តែបើវាឆ្លងកាត់បេះដូងវា
រមែងធ្វើអោយជនរងគ្រោះស្លាប់ជានិច្ច ព្រោះថាថាមពលដ៏មហាសាលនេះបាន
កំទេចបេះដូងរឺធ្វើអោយបេះដូងគាំងឈប់ដើរ។
ករណីរបស់លោក រ៉យ សាល់លីវ៉ែន ដែលត្រូវរន្ទះបាញ់ជាច្រើនដងតែលោក
នៅតែមិនស្លាប់នោះ គឺមកពីលោកសំណាងល្អត្រូវចរន្តបាញ់មិនរត់ឆ្លងកាត់
បេះដូង ឬ ទ្រនុងឆ្អឹងខ្នងនេះទេ។

0 comments to “ ”

Post a Comment