Friday, February 19, 2010

Microsoft word 7007 | កម្មវិធីការិយាល័យ

,
អារម្ភកថា
ក្នុងនាមខ្ញុំ ជាអ្នក សរសេសៀវភៅនេះ សូមអភ័យទោស ទុកជាមុនចំពោះមិត្ត អ្នកអាន ក៏ដូចជា សូមអភ័យទោស ពីសំណាក់បងៗ ដែលមានចំនេះដឹងខ្ពស់ៗ​ ខាងមុខវិជ្ជានេះ ព្រោះថា​ ខ្ញុំទើបតែរៀនបាន តិចតួចស្ស្ដួចស្ដើងគ្មានបទពិសោធណាស់ណានោះទេ។​ តែខ្ញុំគ្រាន់តែចង់ចែករំលែកអ្វីដែលខ្ញុំ ចេះបន្ដិចនេះ ទៅអោយ អ្នកដែល មិនទាន់ចេះ អោយគេបានចេះ ដូចយើងដែរ។ ​នេះក៏ចាត់ទុក ដូចជាការហ្វិកហាត់ របស់ខ្ញុំដែរ​ ដូចនេះ
សូម អ្នកទស្សនា ទាំងឡាយ ជួយកែ សំរួល កំហុសរបស់ ដែលមាននៅក្នុង ការអធិប្បាយ របស់ខ្ញុំដោយក្ដីអនុ គ្រោះផងចុះ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់កែសំរួល ឬ រិះគន់សូម Comment ឬ ទាក់ទងមកខ្ញុំបាទ តាមរយះ
អ៊ីម៉ែលៈ preapsan@gmail.com, preapsan@asia.com, preapsan@hotmail.com, preapsan@yahoo.com យើងខ្ញុំចាំទទួលការរិះ គុណដើម្បី កែលំអរ ដោយក្ដីរីករាយ។

I. អ្វីទៅជាកម្មវិធីMicrosoft Word
Microsoft word គឺជាកម្មវិធីមួយដែលមានជំនាញក្នុងការវាយ អត្តបទ ធ្វើ​ ជាសៀវភៅ ​ ​លិខិតស្នាម ធ្វើជា របាយការណ៏ផ្សេងៗ វាមានជំនាញក្នុងការ ចនាអត្តបទ របស់ យើង ដោយសារតែវាមាន Tools ជាច្រើនដូចជា Word Art, Clip art និង​ Picture ជាដើម។ ដោយសារតែការវិវត្ត នៃវិស្ស័យពត៌មានវិទ្យា កាន់ តែខ្លាំ ឡើងៗ ហេតុនេះហើយ បាន ជាមាន កម្មវិធីថ្មីៗ ជាច្រើន កើតឡើង ជាបន្តរបន្ទាប់​ យ៉ាងណា វិញក្រុមហ៊ុន Micosoft ក៏បានវិវត្តន៏ កម្មវិធី Microsoft របស់ខ្លួនអោយមាន រូបរាងកាន់តែស្អាត ជាងមុនដែរ គឺ ក្រុមហ៊ុន បានវិវឌ្ឍន៏ Microsoft Office ឡើងរហូតដល់ Microsoft Office2007 នៅពេលថ្មីៗ នេះ រហូតដល់ Microsoft Office 2010។ ឥឡូវនេះខ្ញុំសូបបង្ហាញពីកម្មវិធី Microsoft Word 2007 ដើម្បីយកមកធ្វើការបង្ហាញ លោកអ្នក។

II. របៀបចូលកម្មវិធី Microsoft Word 2007
  1. យើងអាចបើកចូលកម្មវិធីនេះបានជាច្រើនរបៀប 1.ចុចលើStart button យពាក្យ Program > Microsoft office >> Microsoft word ឬ យើងអាច Double Click លើ Icon Microsoft word ក៏បាន។
  2. ចុច លើ Start យកពាក្យRun រួចវាយពាក្យ Winword រួចចុ OK​ រឺចុច Enter ជាកាស្រាច់។
III. របៀបចាកចេញពីកម្មវិធី
យើងអាចចាកចេញពីកម្មវិធីWord បានយ៉ាងច្រើនរបៀប
  1. ចុច Alt+F4(នៅលើ Key)
  2. ចុចលើMiscrosoft office button យកពាក្យExit​ ឬក៏ចុចលើសញ្ញា X នៅផ្នែកខាងស្តាំក៏បាន
IV.របៀបបើកឯកសារថ្មី(New)
របៀបចូល ចុចលើMicrosoft office Button យកពាក្យ​New បន្ទាប់មក
យកពាក្យ​ Blank Document >ចុចលើCreate ។

V. របៀបបើកឯកសារចាស់មកបន្ថែម(Open)
របៀបចូល​ ចុចលើMicrosoft office Buttonយកពាក្យ Open ត្រង​ Lookin ជ្រើសរើសកន្លើងទុក​ឯកសារ ត្រង File name សរសេរ​ឈ្មោះ ឯកសាររបស់យើង ត្រង់Files of type ជ្រើសរើស់ប្រភេទដែលត្រូវបើក​នៅពេលដែលឃើញឯកសាររបស់យើងហើយ Select លើវាយកពាក្យ Open ជាការស្រេច។

VI. របៀបកំណត់គំលាតពីបន្ទាត់មួយទៅបន្ទាត់មួយទៀត
1. របៀបចួលធ្វើការ Select ទៅលើ អត្ថបទ ដែលលោកអ្នកចង់ធ្វើការកែលំអរ
2. ចុចលើ Page Lay Out យកពាក្យ Paragraph របៀបបញ្ជូលរួបភាពទៅក្នុងអត្ថបទ
ក . របៀបបញ្ជូលរូបភាពនៅក្នុង Clip Art
  • ដាក់ cursor ត្រង់ទីតាំងដែលលោកអ្នកត្រូវការ
  • ចុចលើ Insert Tab យកពាក្យ Clip Art
  • ចុចលើ Organizaclips
  • ចុចលើច Offic Collection
  • បន្ទាប់មកធ្វើការ ជ្រើរើសយក ប្រភេទរូបភាព Clip Art ដែលលោលអ្នកពេញចិត្ត
  • បន្ទាប់មកចុចម៉ៅខាងស្តាំ ឬ ចុចសញ្ញាព្រួញចុះក្រោមយកពាក្យថា Copy
  • បន្ទាប់ ម៉ៅស្តាំលើកន្លែង ចង់ដាក់យក Paste
ខ . របៀបដាក់រួបភាពពី Drive ណាមួយ
  • ដាក់ cursor ត្រង់ទីតាំងដែលលោកអ្នកត្រូវការ
  • បន្ទាប់មកចុចលើ Insert រកទីតាំង ដែលអ្នករក្សាទុក
  • ចុចលើរូប
  • យក Insert ។
គ . របៀបកំណត់លេខរៀង និង ចំនុចតាមលំដាប់
  • ដាក់ Cursor ត្រង់ទីតាំងដែលលោកអ្នកចង់ធ្វើការកំណត់
  • ចុចលើ Home Tab ត្រង់Paragraph group យកពាក្យ Bullets
  • ធ្វើការ Select លើ Bullets ណាដែលលោកអ្នកពេញចិត្តជាការស្រេច
ឃ. របៀបដាក់លេខរៀងតាមលំដាប់
  1. ដាក់Cursor ត្រង់ទីតាំងដែលលោកអ្នកចង់ដាក់លេខ
  2. បន្ទាប់មកចុចល់ Home Tab ត្រង់ Paragraph group យកពាក្យ Numbering
  3. ធើ្វការជ្រើសរើស លើលេខដែលពេញចិត្តជាការស្រេច៕
VII. របៀបរក្សារទុកឯកសារ​ (Save)
នៅពេលយើងធ្វើអ្វីៗការរក្សារទុកវាមានសារៈសំខាន់ណាស់ព្រោះថា ការងារ មិនប្រាកដថាយើង ធ្វើតែមួយ ថ្ងៃហើយរួចរាល់នោះដែរ ណាមួយនោះ ទៀត ការងារដែលយើង​ ការងារដែល យើងធ្វើគឺ យើងចង់ទុក ប្រើការនៅថ្ងៃ ក្រោយ ទៀតដូចនេះកម្មវិធី Microsoft Word អនុញ្ញាតិ អោយលោក អ្នករក្សារទុក ឯកសារដោយគ្រាន់តែ លោកអ្នកអនុវត្តន៏ ដូចខាងក្រោម
  • ចុចលើ​ Microsoft office Button យកពាក្យ​ Save ពេលនោះវានិងបង្ហាញផ្ទាំ Dialog មួយអោយយើង ធ្វើការSave នៅក្នុងផ្ទាំDialog ​នោះមានដូចជា
  • Save in ជ្រើសរើសកន្លែងដែលត្រូវ ទុកឯកសារ File Name សរសេរ​ ឈ្មោះរបស់ឯកសារ Save as type ជ្រើសរើសប្រភេទដែលត្រូវSave
  • ពេ​លដែលលោកអ្នកបំពេ​ញរួចរាល់ចុចSave ជាការស្រេច។
សំគាល់ចំនុចខុសគ្នារវាង​ Save & Save as Save(Ctrl+S)ប្រើសំរាប់ធ្វើការរក្សាទុកឯកសារ ​ របស់លោកអ្នកក្នុងករណីឯកសារនោះថ្មីរឺឯកសារនោះចាស់ហើយលោក អ្នក គ្រាន់តែចង់ធ្វើការ Save បន្ថែមនៅពេលដែលលោកអ្នកបើកមកធ្វើការបន្ត។
រឺឯSave as (F12)វិញប្រើសំរាប់ធ្វើការរក្សារឯកសាររបស់លោកអ្នកដែល ថ្មី​ រឺ ក្នុងករណីឯកសារនោះចាស់តែគ្រាន់តែចង់ប្ដូឈ្មោះ។


VIII.ការរចនាអត្តបទ
ឈានមកដល់ចំនុចនេះគឹជាចំនុចសំខាន់ដែលលោកអ្នកត្រូវការមិនអាចខ្វះ បានព្រោះថា ប្រសិនបើលោកអ្នកមិន ចេះចំនុចទាំងនេះទេលោកអ្នកមិអាច​ រចនាអត្តរបស់លោកអ្នកបានល្អនោះទេ ពោលគីអត្តបទរបស់លោកអ្នកគ្មាន ការចាប់អារម្មណ៏ ខាងក្រោមនេះខ្ញុំ និង បង្ហាញអំពីចំនុចមួយ ចំនួនក្នុងការ រចនាអត្តបទរបស់ លោកអ្នក។

XIV.របៀបតំរឹមសន្លឹកកិច្ចការ
ក.​កំណត់ Margin នៅលើចំនុចActive tab ចុចយក​ Tab paglayoutចុច​ Margin Icon យកពាក្យ Custom margin ចំពោះMargin Tab ជាកន្លែងសំរាប់ធ្វើការកំណត់តំរឹមទំហំរបស់ក្រដាស ដែលមាន ដួចជា

* Top :សំរាប់កំណត់តំរឹមពីលើ
* Botton :សំរាប់កំណត់តំរឹមពីក្រោម
* Left :សំរាប់កំណត់តំរឹមពីខាងឆ្វេង
* Right :សំរាប់កំណត់តំរឹមពីខាងស្ដាំ
* Gutter :សំរាប់ទុកគំលាតសំរាប់កិបសៀវភៅ
* Gutter position :សំរាប់កំណត់ថាតើត្រូវការទុកកន្លែងកិបសៀវ ភៅនៅខាងណាពីឆ្វេងរឺពីខាងលើ
* Orientation :សំរាប់ប្រភេទក្រដាស នៅទីនេះមានពីចំនុចគឺ

1. Portrait :សំរាប់ក្រដាសបញ្ឈ
2. Landscape :សំរាប់ក្រដាសផ្ដេច។