Monday, February 8, 2010

ឆ្នេអូឈើទាល

,
ឆ្នេរ​​អូរ ឈើទាល​ មាន ទីតាំង​ ស្ថិត នៅ​ ក្នុង សង្កាត់​ លេខ៣​ នៃ ខេត្តព្រះសីហនុ។ តំបន់​​ នេះ ឆ្នេរ​មាន លក្ខណៈ​ល្អ ជាង​ ​ឆ្នេរ​ ផ្សេងៗ​​ ដែល មាន ​នៅ ក្នុង​ ខេត្ត ព្រះសីហនុ​ ដោយ​សារតែ​វាមាន​សភាព​ ឆ្នេរខ្សាច់ពរណ៏សរ​​ និង ​​លាតសណ្ថឹង ​វែង​តាមបណ្ដោយ​មាត់​សមុទ្រមានប្រវែងវែងរហូតដល់ទៅជីត២គីឡូម៉ែត្រ ​រីឯ​ជំរៅទឹក​វិញគឺ​មាន​សភាព​រាក់​ល្មម​ងាយ​ស្រួល​ក្នុង​ការ​ងូត​លេង​ហើញ​ រលកទឹក​ក៏​ពុំសូវ​ខ្លាំងណាស់​ណា​នោះ​ដែរ។ នៅតាម​មាត់​ឆ្នេរ​នោះ​មាន​ដើម​ស្រល់​ខ្ពស់ៗ​និង​ធំៗ ដែលមាន​ម្លប់​ត្រ​ឈឹងត្រឈៃ​ដែល​អាច​អោយលោក​អ្នក​​អង្គុយ​​ស្រូប​យក​ខ្យល់ ​អាកាស់​បរិសុទ្ឋ​ និង​មាន​ទីធ្លា​ធំទូ​លាយ​ដែល​អាច​អោយ​លោក​អ្នក​ធ្វើការ​ចតយាន្ត​ជំនេះ​យ៉ាង​ ងាយស្រួល។ ប្រសិន​បើពិនិត្យ​មើល​ទៅថ្ងៃបុណ្យជាតិ រឺ បុណ្យផ្សេងៗ​វិញ​នៅឆ្នេរ​នេះ​យើង​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរណ៏​ជាច្រើន រួម​មាន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរៈ​ជាតិ មក​ធ្វើ​ដំនើរ​មក​ពីគ្រប់ទិស​ទីមកទស្សនា​នៅ​ឆ្នេរនេះ។​ លើសពីនេះ​ទៅទៀត​នៅតាម​ឆ្នេរ​ក៏មានលក់​សំភារៈ​អនុសាវរីយ៏​ធ្វើពី​គ្រឿងសមុទ្រ និង មានគ្រែ​ហាល​ថ្ងៃសំរាប់​អោយ​អ្នក​ទេសចរណ៏ ធ្វើការ​ដេកហាល​ថ្ងៃលេង។​ ប្រសិនបើ​លោក​អ្នក​មកនៅ​ពេលរសៀល​គឺរឹតតែប្រសើរ​ព្រោះ​នៅពេល​​រសៀល​ អ្នកអាចមើល​ថ្ងៃលិច​ស្អាតណាស់​ពីលើ​កូនភ្នំ​ដំណាក់ស្ដេច​។ មិន​ត្រឹម​តែនៅ​ពេល​ថ្ងៃប៉ុន្នោះ​នោះ​ទេ​ដែល​លោកអ្នក​អាច​ដើរ​ទស្សនា​ ឆ្នេរអូឈើ​ទាល​អ្នក​ក៏អាច​ដើរ​ទស្សនា​​​នៅពេលយប់​ផងដែរ​ព្រោះ​នៅ​ពេល​យប់​ មាន​ហាង​តូចៗ​​ជា​ច្រើន​នៅតាម​ឆ្នេរសមុទ្រ​បើក​លក់ម្ហូបអាហារ​ និង ភេស្ជៈ​គ្រប់​ប្រភេទ ទន្ទឹម និង ការបរិ​ភោគអាហារ​និង ពិសារ​ភេស្ជៈនោះ​លោក​អ្នកក៏អាច​រាំលេង​យ៉ាង​សប្បាយ​នៅ​ក្នុង​បា​ដែល​មាន​នៅ​ តាម​ឆ្នេរនោះ​(ជាពិសេសនៅពេលមានបុណ្យធំៗ)៕