Friday, February 26, 2010

ឧទ្យានជាតិ​​ ព្រះសីហនុរាម

,
ឧទ្យានជាតិ​​ ព្រះសីហនុរាម ស្ថិត​នៅ​​រវាងកោះ​ថ្មី និង ក្រុងព្រះសីហនុ មានចំងាយ ប្រហែល​១៨គម​ពី​ក្រុងព្រះសីហនុ។ ឧទ្យានជាតិ​នេះ បាន​បើក នៅឆ្នាំ១៩៩៣ ដែល​មាន ផ្ទៃដី ប្រមាណ២១.០០០ហិតា ដែលក្នុង នោះ១៥.០០០ហិតា ជាផ្ទៃដីគោក និង ៦.០០០ហិតា ទៀត​ជាផ្ទៃទឹកសមុទ្រ។ ឧទ្យាននេះ មាន ចំការដូងព្រេង និង ព្រៃកាង ពរណ៏ខៀងខ្ចី យ៉ាងស្រស់បំព្រង រីឯ ព្រៃភ្នំវិញ​មានសភាព ល្អប្រសើរ ដោយសារ តែវាមាន​​ដើមឈើធំៗនិងខ្ពស់ៗ និង មានសត្វបក្សា បក្សី ជាច្រើន​ប្រភេទ នៅ ពេលដែល លោក​អ្នក​ចូលទៅ ដល់ សត្វបក្សាបក្សី​ទាំងនោះនិងផ្អើ​លបញ្ចេញ​សំលេងខ្ញៀវខ្ញាហើរពេញព្រៃ។ នៅឆ្នេរនេះ​អ្នកទេសច​រណ៏​អាច ធ្វើតំណើរ តាមទូក ឆ្នួល ឬ ទូកទេសចរណ៏ធ្វើដំនើរ ទៅលេង កោះផ្សេងៗ មួយចំនួន​ ដែលមាន ទេសភាព និង ឆ្នេរដ៏​​ស្រស់​បំព្រង​ដូចជា កោះតាគាវ និង កោះឬស្សី ជាដើម។ ជាពិសេស អ្នកទេសចរណ៏ ចូលចិត្ត ចេញដំនើរ នៅ​ ពេលយប់ ធៀបភ្លឺ​ ព្រោះអាកាសធាតុ​ត្រជាក់ស្រួល ហើយនៅ ពេលទៅដល់ កោះនោះ នៅពេល ព្រឹកព្រលឹម ល្មមដែលអាចមើលថ្ងៃរៈពីលើកោះ យ៉ាងស្រស់ស្អាត។ ជាពិសេស លើស ពីហ្នឹង ទៅទៀតនោះនៅពេល​ដែលលោកអ្នក កំពុង ធ្វើដំនើរ នៅលើទូក រឺ កានូត នោះលោកអ្នកអាចអ្វើការស្ទូច ត្រីបាន យ៉ាងសប្បាយរីករាយ ព្រោះការស្ទូចត្រី នៅលើទូកគឺ បាត្រីធំៗ ប៉ុន្តែបានតែនៅពេលមុនថ្ងៃរៈប៉ុន្នោះ។ អ្នក ទៅទស្សនានៅក្នុងឧទ្យានជាតិ នេះភាគ ច្រើនពួកកេទៅជាក្រុគ្រួសារ ឬ ជាក្រុមមិត្តភក្កិ ឬ ជាគូរសង្សារ​ ឬក៏ជាក្រុមកាងារហើយពួកគេតែង​តែនាំយកមក​​ជា​មួយនូវ​ម្ហូបអាហារ ក៏ ដូចជាភេសជ្ជៈ​មួយចំនួនទៅជាមួយ ព្រោះលោកអ្នកអាចអង្គុយ​បរិភោគ​​ជុំគ្នានៅ​ក្រោមដើមឈើធំៗ​ ហើយជជែកគ្នា​លេង បន្ទាប់មក​ទៀត​លោក​អ្នកអាច​ទឹក​លេងរឺក៏ធ្វើអ្វីផ្សេងៗ​ ទៀតក៏បាន៕