Saturday, May 15, 2010

ប្រវត្តិខេត្តព្រះសីហនុ

,
ខេត្តព្រះសីហនុ អតីតក្រុងព្រះសីហនុ មានប្រវត្តិដ៏យូរលង់ តាំងតែពីមុនឆ្នាំ១៩៥៥ ដែលកាលនោះ គេហៅថាតំបន់នេះ ថាកំពង់សោម។ នៅខែសីហា ឆ្នាំ១៩៥៥ ក្រុមស្ថានាជនជាតិបារាំង និងខ្មែរមួយក្រុមបាន បោះជំរុំចូល ទៅក្នុងព្រៃស្បាតដែល គ្មានមនុស្សរស់នៅ ហើយក៏ចាប់ផ្តើម ឈូសឆាយដីដើម្បីស្ថាបនា កំពង់ផែកំពង់សោម ថ្មីមួយ គឺជាគ្រោងការណ៏មួយ​ ដែលត្រូវបានរៀបចំធ្វើឡើងតាមការ រំលាយឥណ្ឌូចិន ដោយបារាំងក្នុងឆ្នាំ១៩៥៤។ មុនឆ្នាំ១៩៥៤​ប្រទេសកម្ពុជា ធ្វើពាណិជ្ជកម្មជាមួយបរទេស តាមផ្លូវសមុទ្រ ដោយកាត់តាមទន្លេមេគង្គ។ ដោយ សារការ រំលាយឥណ្ឌូចិន ដែនដីសណ្ត ត្រូវ បានប្រគល់ អោយប្រទេស វៀតណាម ត្រួរត្រា។ ដើម្បី រក្សាបានផ្លូវ ទៅកាន់ សមុទ្រ ផែន ការ ស្ថាបនា កំពង់ផែថ្មី នៅកំពង់សោមត្រូវ ​បានចាប់ ផ្តើមធ្វើ ឡើង។ ការស្ថាបនា កំពង់ផែ ​និងផ្លូវ ជាតិ លេខ៤ (ផ្លូវតភ្ជាប់រវាង​ក្រុងកំពុងសោមនិងក្រុងភ្នំពេញ) ត្រូវបានចាប់អនុវត្ត​ពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៦០។ ប្រទេសបារាំង ជាអ្នកចេញថ្លៃការសាងសង់កំពង់ផែនេះ។ រីឯសហរដ្ឋអាមេរិច ជាអ្នកផ្តល់ថវិកាផ្គត់ផ្គង់លើ ការស្ថាបនា ផ្លូវជាតិលេខ៤។ ទីក្រុងក៏ត្រូវបានលេចជារូបរាងឡើងដោយ មានការសាងសង់គេហដ្ឋានសំរាប់កម្មករសំណង់ ស្នាក់នៅ ត្រង់ទីធ្លាភាគខាងត្បូងនៃកំពង់ផែ។ បន្ទាប់ពីសាងសង់ចប់ទីក្រុងក៏ត្រូវ បានដាក់ឈ្មោះជាថ្មីថា ក្រុងព្រះសីហនុ ក្នុងព្រះកិត្តិនាមព្រះមហាក្សត្រខ្មែរ។ ទិវា ដ៏សែនរីករា យបំផុត នៃក្រុងព្រះសីហនុ នៅក្នុងឆ្នាំ១៩៦០ គឺជាជោគជ័យខាង ផ្នែកពាណិជ្ជកម្ម សំរាប់ កំពង់ផែរ ដែលនាំឱ្យ មានភាពរំជើបរំជួលលើ ស្ថាបត្យកម្ម រួមទាំងការ ស្ថាបនាកំពង់ផែ ក្នុងដំនាក់ការទី២បន្ត ដែលបានចាប់ផ្តើម ក្នុងឆ្នាំ១៩៦៥ និងបញ្ចប់ក្នុងឆ្នាំ១៩៧០។យោងតាមច្បាប់ ស្តីពិការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខេត្តព្រះសីហនុពីមុនជាក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើត និង ប្តូរទៅជាខេត្តព្រះសីហនុដែលមាន២/៣ ជាដីភ្នំ និងខ្ពង់រាប មានផ្ទៃដីសរុប ២.៥៦១.២០ គីឡូម៉ែត្រក្រឡា ដែលមាន ឆ្នេរខ្សាច់សស្ឌាតប្រវែងប្រមាណ ១១៩.៥០ គីឡូម៉ែត ដោយចែកចេញជា០១ក្រុង ០៣ស្រុក ស្មើរនឹង ០៥សង្កាត់ ២១ឃុំ។ ប្រជាជនពលរដ្ឋទូទាំងខេត្តមាន៣៥.៨៧៥គ្រួសារ និងមាន ប្រជាជនសរុប១៨២.៦៤៨ នាក់ ក្នុងនោះស្រ្តី៩១.៩០៧ នាក់។