Saturday, February 27, 2010

ដុនបូស្កូផ្ដល់អ្វីៗឲ្យខ្ញុំទាំងអស់

,
ដុនបូស្កូផ្តល់អ្វីៗឲ្យខ្ញុំទាំងអស់


រៀនចប់បាក់ឌុបថាប្រសើរ​​​​​​​​​​​​​​​ ខិតខំណាស់ដើររកការងារ

គ្រប់ទីកន្លែងគ្រប់វេលា តែរកការងារមិនបានធ្វើ។

ចង់រៀនបន្តនៅសាលា សកលមសិក្សាតែប្រាក់ស្ទើរ

ខ្លាចមិនដល់ត្រើយនៅល្ងីល្ងើ ព្រោះតែប្រាក់ស្ទើខ្វាស់មុកក្រោយ។

លឺមិត្តប្រាប់ថាសាលាដុន​​​​​​​​​​​​​​​​​​​​​​​​​​ សែនល្អពេកពុនចាប់រើសហើយ

សិស្សចង់ដាក់ពាក្យក​ុំកន្តើយ​ ប្រញាប់អោយហើយក្រែងក្រោយគេ។

ខ្ញុំលឺដូចនោះមិនកន្ទើយ ​​ ទៅហើយៗបានមុនគេ

បើប្រលងជាប់រៀននិងគេ និងខំគ្មាតគ្មេអោយបានល្អ។

មួយខេក្រោយមកសែនសប្បាយ ក្នុងចិត្តរីករាយឥតឧប្បមា

ព្រោះលឺមិត្តភក្កិមមកប្រាប់ថា ខ្ញុំនេះអស្ចាប្រលងជាប់។

ខ្ញំសួគេថាជាប់ផ្នែកអ្វី មិត្តខ្ញុំស្រដីឆ្លើយត៏តប

ថាឯងពូកែប្រលងជាប់ Social ល្អគាប់ប្រពៃណាស់។

ខ្ញុំលឺដូចនោះរិតតែអរ ព្រោះចិត្តខ្ញុំក៏ស្រលាញ់ណាស់

ចង់រៀនចង់ស្គាល់ឲ្យបានច្បាស់ អ្វីដែលពិសេសកុំព្យូទរ័។

និយាយត្រួសៗជាបន្តរ ថ្ងៃដែលបរវរចូលមកដល់

គីថ្ងៃចូលរៀនដែលខ្ញុំខ្វល់ ចង់ឲ្យមកដល់ពេលឆាប់ៗ។

ថ្ងៃចូលដំបូងខ្ញុំសែនប្លែក អ្វីៗចំលែកខ្ញុំមិនធ្លាប់

វិន័យតឹងតែងប្រកាន់ខ្ជាប់ ឲ្យសិស្សគ្រប់រូបប្រព្រិត្តិល្អ។

រីការរៀនវិញពេញមួយថ្ងៃ បង្រៀនពីអ្វីៗដែលល្អ

ឲ្យសិស្សគ្រប់រូបមានសិលធម៌ ចំនេះបវរពេញលក្ខណះ។

ពីរឆ្នាំគ្រប់គ្នាបានបញ្ចប់ លទ្ធផលល្អគាប់មើលឃើញេជាក់

ក្រុមហ៊ុននានាមកពុំនាក់ មកសុំពិងពាក់ឲ្យទៅជួយ។

ឥឡូវខ្ញុំមានអ្វីគ្រាប់យ៉ាង មានទាំលុយឡាននិងផ្ទះមួយ

លុយកាក់មានគ្រប់មិនខ្វាស់ឡើយ ទាំងអស់នេះហើយព្រះអ្នកណា។

ព្រោះតែសាលាដុនបូស្កូ ជាសាលាល្អជួយប្រាថ្នា

ជួយខ្ញុំឲ្យរស់លើលោកការ ប្រលើថ្លៃថ្លាមានមង្គល។


សូមថ្លែងអំណរគុណចំពោះ
សាលាបច្ចេកទេស​ដុនបូស្កួ​ដែល​បាន​ថ្ដល់​ឧកាស​ឲ្យ​ខ្ញុំបាទ​បានរៀន​នៅសាលានេះ លោ​ក​គ្រូអ្នក​គ្រូ​ ដែល​បានខិត​ខំបង្រៀនខ្ញុំ​យ៉ាង​អស់​ពីកំលាំ​កាយ​ចិត្ត

0 comments to “ដុនបូស្កូផ្ដល់អ្វីៗឲ្យខ្ញុំទាំងអស់”

Post a Comment