Saturday, January 8, 2011

ទឹកជ្រោះបូស្រា

,
ទឹក​ជ្រោះ​ប៊ូ​ស្រា​ គឺជារម្មណីយដ្ឋាន ធម្មជាតិ មួយកន្លែងដែលមាន ទីតាំង ស្ថិតនៅ ក្នុង ខេត្តរត្តនៈគីរី ​មាន​ចំ​ងាយ​ប្រហែល ៤៣គីឡូ​ម៉ែត្រ​ ពី​ទី​រួម​ខេត្ត​ ដោយ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​គ្រួស​ក្រ​ហម​ឆ្ពោះ​ទៅ​រក​ស្រុក​ ពេជ្រ​ចិន្តា។​ ទឹកជ្រោះនេះ ជាទឹកធម្មជាតិ ដែលហូរធ្លាក់ចុះពីលើភ្នំ ចែក​ចេញ​ជា​បីដំ​ណាក់​គឺ :
* ដំណាក់ទីមួយ ទឹកហូរធ្លាក់ក្នុងកំពស់ ០៨ ទៅ ១២ម ដែលមានមុខកាត់ទទឹង ១៥ម នៅរដូវវស្សា និង កំពស់ពី ១០ ទៅ ១៥ម នៅរដូវប្រាំង ។
* ដំណាក់ទីពីរ ទឹកហូរធ្លាក់ក្នុងកំពស់ ១៥ ទៅ ២០ម ដែលមានមុខកាត់ទទឹង ២០ម នៅរដូវវស្សា និង កំពស់ពី ១៨ ទៅ ២៥ម និងមុខកាត់ ១៣ម នៅរដូវប្រាំង ទឹកធ្លាក់ទីពីរមានចំងាយ ១៥០ម ពីទឹកធ្លាក់ទីមួយ ។
* ដំណាក់ទីបី ទឹកហូរធ្លាក់ មានល្បឿនលឿនខ្លាំង ជាងល្បាក់ទីពីរ ល្បាក់នេះ​យើងមិនអាច ​ទៅ​បាន​ទេ ព្រោះជាតំបន់ ព្រៃក្រាស់ ខ្វះ មធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់ នៃពពួកសត្វព្រៃ។
តំបន់រមណីយដ្ឋាន ទឹកជ្រោះប៊ូស្រានេះ អាចទៅ កំសាន្តនៅ រដូវប្រាំង ព្រោះ​ វាមានលក្ខណៈ​ងាយ​ស្រួល​ក្នុង ការធ្វើដំណើរ។

ទាញយក​ | Download

,
Khmer Unicode 2.0.1

Khmer Unicode​ 2.0.1 គឺជាប្រភេទ Font ដែល ទាន់សមយ័មួយ នៅក្នុង ប្រទេសកម្ពុជាយើងសព្វថ្ងៃ។
ដើម្បីទាញយក Font នោះសូមចុចលើ តំណរភ្ជាប់ខាងក្រោម៖
ទាញយក | Download

ទាញយក | Download

,
Khmer Unicode Support With Photoshop


Khmer Unicode support with Photoshop អាចអោយលោកអ្នក ប្រើបាននៅក្នុង កម្មវិធីPhotoshop ដោយមិនបាត់ដៃជើង ដូច​ Limon ទេ។ វាមានលក្ខណៈងាយ ស្រួល ដោយ អាចអោយលោកអ្នក វាយដូច Khmer Unicode ធម្មតា។
ដើម្បីទាញយក Font នោះសូមចុចលើ តំណរភ្ជាប់ខាងក្រោម៖

ទាញយក | Download

ទាញយក​ | Download

,
Camtasia Studio 7.0 Full Version



កម្មវិធី Camtasia Studio 7.0 ជាកម្មវិធីមួយ ដែលមាន ជំនាញថត កញ្ចក់កុំព្យូទរ័(Record Screen) ដែលអនុញ្ញាតិ អោយលោកអ្នក ថតជាលក្ខណៈ វីដេអូ និង រច្ចនា ធ្វើជាឯកសាសំរាប់បង្រៀននានា។ លក្ខណៈមួយ ទៀត គឺវាអាយអោយលោកអ្នក ធ្វើជាសំនួរ(Quiz) នៅក្នុងកម្មវិធីនេះផងដែរ។
ដើម្បីទាញយកសូមចុចលើតំណរភ្ជាប់ខាងក្រោមៈ
ទាញយក|Download
Camtasia Studio 7.0 [Full Version]

Friday, January 7, 2011

ទាញយក​ | Download

,
Sony Vegas Pro 9.0 Full version



កម្មវិធី Sony Vegas Pro 9.0 គឺជាកម្មវិធីមួយ ប្រើសំរាប់ ធ្វើការ កាត់តវីដេអូ ខារាអូខេ ស្បតពានិជ្ជកម្ម កាត់តសំលេង បំលែងវីដេអូរ......។
ណែនាំក្នុងការទាញយកៈ សូមទាញយក ដោយចុច លើ តំណរភ្ជាប់ ខាងក្រោម ម្ដងមួយៗ រួច យកទៅផ្ដុំគ្នានៅFolder តែមួយ សិមដំឡើង។

ទាញយក|Download:

កំណាព្យ ច្បាប់ប្រុស

,
ច្បាប់ប្រុស
(បទ​ព្រហ្មគីតិ)
រៀនបទរៀនបាទចាស
ស្រដីនឹងអ្នកផង
អឺអើអញដាច់សាច់
ដើមដៀលឲ្យអប្រិយ
ចាស់ទុំមិនប្រដៅ
គេថាកូនឥតពូជ
គេដៀលដល់ម៉ែឪ
គេស្តីដើមជៀវជុំ
កុំកាចកុំស្លូតពេក
កុំខ្លាចកុំហ៊ានណាស់
ទោះដេកឲ្យរហ័ស
មុខមាត់មើលឲ្យគ្រប់
មាសប្រាក់ស្រូវអង្ករ
សំចៃកុំឲ្យអស់
សូវស្តួចកុំឲ្យដាច់
រិះរកផ្សំទៀតណា
នឹងចាយឲ្យគិតក្រោយ
កុំឲ្យស៊ុកគ្រលុក
រដូវធ្វើចំការ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ
កុំខ្ជិលកុំច្រអូស
គេមិនឲ្យឯងទេ
ប្រយ័ត្នប្រយោជន៍យូរ
ទោះទ្រព្យរបស់ខ្លួន
កុំអាងឯងជាប្រុស
មិនដឹងដល់ប្រពន្ធ
ទោះបីបើបងប្អូន
ទោះទៅលេងឥតការ
ឲ្យប្រាប់អ្នកនៅផ្ទះ
គេភ័យព្រួយចិត្តគិត
បើសិនជាមានភ័ព្វ
ប្រសិនពានពស់ខ្លា
កូនអើយបាកុំធ្លោយ
ធម្មតាកើតជាប្រុស
លោកថាហៅឆ្កួតបី
មួយឆ្កួតល្បែងពាលា
ទាក់មាន់ទាក់ទទា
អន្ទាក់ដាក់បង្កាត់
ធម្មតាប៉ោ និងបៀ
មិនឮមានកំណើត
ជួនកាលគេចាញ់ឯង
មានកាលឯងចាញ់គេ
កុំច្រលាសលើរៀមច្បង
ពាក្យឲ្យគួរកុំឯងវ៉ី។
ឆ្គងពាក្យពេចន៍គេស្រដី
ស្រដីថាកូនអត់ពូជ។
ជេរកូនចៅទើបវាខូច
មិនដឹងច្បាប់នឹងចាស់ទុំ។
កេរ្តិ៍អាស្រូវស្អុយរហ៊ុម
ដំនៀលនោះដល់មកចាស់។
កុំចំអៀករៀនរហ័ស
ឲ្យរំពឹងរំពៃគ្រប់។
ភ្ញាក់មុនចាស់ដោះឡើងលុប
ទ្រព្យរបស់សឹមដេកវិញ។
ទុកឲ្យល្អកុំសប្បុរស
មើលថែថួនខ្លួនឯងណា។
បើវាតិចឲ្យឧស្សាហ៍
ឲ្យបានច្រើនក្រវើនទុក។
ទោះនឹងឲ្យៗមើលមុខ
ទោះនឹងទុកឲ្យចំណាំ។
ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ត្រាវត្រសក់ត្រប់បន្លៃ។
ទៅរងួសរត់សុំគេ
តែគឺមោះព្រោះខ្ជិលដាំ។
ទោះលក់ដូរមើលថែថួន
ឲ្យសួរកូនសួរប្រពន្ធ។
ចាយរបស់មិនគិតគន់
ព្រមព្រៀងគ្នាឥតបើថា។
រកពឹងខ្លួនទៅទីណា
ឥតគេរកដើរឆ្ងាយជិត។
កុំរលះឥតគំនិត
ព្រោះមិនដឹងជាទៅណា។
ប្រសើរគាប់នោះឥតថា
ខ្យល់ចុកចាប់ឥតបើសម។
កុំធ្លាប់ឲ្យអាប់កិត្តិយស
ឲ្យរករៀនច្បាប់មាត្រា។
មួយឆ្កួតស្រីមួយឆ្កួតស្រា
លេងបៀប៉ោធួកំតាត់។
ជល់ភ្នាល់គ្នាបរបាញ់សត្វ
ល្បែងអស់នោះមិនកំណើត។
មិនដែលខ្មែរណានឹងកើត
មានតែលិចលង់ខ្លួនទេ។
រៀងរាល់ល្បែងតែងនឹងរេ
កុំទុកចិត្តថាឯងប៉ិន។​​​​​​​(យកចេញពីសៀវភៅច្បាប់ប្រុស)

Thursday, January 6, 2011

ច្បាប់ស្រី

,

ច្បាប់ស្រី



នេះបទកំណត់ចងជា
កាលនាងអិរន្ទវតី
នាងវឹមលាជាមាតា
នាងនឹងត្រាច់ត្រង់តាមប្តី
នៅឋានមនុស្សលោកនាយអះ
ធ្វើវត្តប្រត្តិបត្តិប្រក្រតី
នាងអើយគំដែងក្រឡា
ហៃកូនស្រីស្ងួនមាសម្តាយ
ក្រមួយមិនបានសំដី
ក្រមួយមិនចេះរិះគិត
ទោះមានមិនមានក្តីណា
កុំជួចិត្តស្មូរកំណាញ់
កើតយសរបស់ផងបាន
ទោះនឹងនិយាយស្រដី
ថាលេងដូចក្មេងញ៉េះញ៉ោះ
សើចព្រៀងបញ្ឆៀងមិនគិត
ហៅស្រីអប្រិយអិតការ
សើវ៉ើពុំធ្វើនឹងនួន
ឃើញគេបៀតបែរគយគន់
ហៅស្រីអប្រិយទុរយស
ធ្វើការអង្គុយច្រលំ
មិនកោដមិនខ្លាចចិត្តប្តី
ហៅស្រីអិតលក្ខណា
ធ្វើការផងណាប្រើខំ
កុំទុកទៅមុខទៀតឡើយ
ទោះធ្វើហូលគោមព្រែផ្កា
ធ្វើអោយកើតកេរប្រសើរ
អោស្ងួនខ្លឹមខ្លួនរក្សា
មានប្តីបានអ្វីជាខំ
ព្រួយចិត្តគំនិតចង្អៀត
រឹងព្រួយទាំងមួយទាំងពីរ
ទោះកាន់ការធ្វើអោយស្ទាត់
កុំទុកក្នុងស្មុកស្មាញនៅ
ហៃកូនស្រីស្ងួនមាតា
ចូររករៀនយកច្បាប់ស្រ្តី
ធ្វើវត្តប្រតិបត្តិសោតណា
អោយកាន់អោយគង់ប្រក្រដី
ក្រែងរាលដូចដាលព្រាយប្រេះ
ភ្លើងក្តៅកុំនាំទៅក្នុង
ភ្លើងក្នុងមិនប្រុងប្រយ័ត្ន
អុជអាលបណ្តាលអោយក្តៅ
អោយនាងខំប្រុងស្មាតី
ភ្លើងនោះអោយគុណពុំលង់
កើតយសរបស់ទ្រព្យផង
ភ្លើងមួយនោះអោយរក្សា
អោយនាងធ្វើដោយគន្លង
អោយខំថែទាំញ៉ិកញ៉ុក
កុំឃ្លានទុកឆីឡើយណា
ពាក្យពេចន៍កិច្ចការអ្វីៗ
ភ្លើងមួយគំដែងក្រលា
អោយនាងប្រណិបតន៍ជៀកជាក់
អត់អោនខ្លាចខ្លួនជាស្រី
ទោះកើតហេតុភេទសារពើ
ទោះបី្តស្រដីពុំគាប់
កើតខឹងរែងរឹងខ្ចរខ្ចាយ
មិនក្សាន្តបែកបានពីរបី
ពុំស្ងាត់ស្ងៀមមាត់ចចើង
តតាំងពាក្យខ្លាំងមិនស្ងាត់
ជជែកស្ទើរបែកទាំងស្រុក
នេះហៅភ្នក់ភ្លើងទាំងបី
នាងអើយគំដែងក្រលា
អោយអត់សង្កត់ហរិទ័យ
កុំជេរកុំចេញជាខ្លាំង
ល្ងង់ខ្សោយប្រើអោយនិយាយ
ទោះប្ដីស្រដីម្តេចម្តា
ក្រោធក្រេវឆុលឆេវមិនអន់
រអ៊ូរទាំទន្ទេញ
អោយកូនស្រីស្ងួនខំអត់
កុំកូនកាន់ខ្លួនប្រែប្រឹង
ខេខឹងក្រញឹងសំដី
ប្រកែកស្តីពាក្យគំរោះ
រឹងរូសមើលមុខសំលឹង
រឹងឆ្លងឆ្លើយពាក្យបញ្ឆោះ
ជេរថាឆ្កែឆ្មាបំព្រៀង
បោះបោកប្រទះអ្វីៗ
មិនស្រួលទទួលបំបាត់
ទើបបានសុខចិត្តជាវិញ
ហៃកូនស្រីស្ងួនមាសម្តាយ
ទោះបីបើប្តីនាងជេរ
ចេញមកនាងយកពាក្យទន់
ទោះបីបើប្តីប្រដៅ
ពាក្យពេចន៍កុំភ្លេចឡើយណា
ព្រោះអែងមិនក្រែងមិនស្តាប់
អិតសុខអាក្រក់តែឈ្មោះ
នេះពុំរាប់ជាស្រីទេ
អោយមាត់បង្រ្គបប្តីផង
គឺមោះនាងនោះមិនប្រើ
ទោះបីប្តីប្រើមាសមេ
ឆ្ងាយជិតកុំគិតរង់នៅ
កុំទៅនៅយូរផ្ទះគេ
ហៃកូនខ្លឹមខ្លួនមាតា
មិនថាត្បិតល្អរូបរាង
មិនបានស្គាល់ទីគោរព
ហៅតែនឹងល្អរូបា
មួយល្អរូបសសន្លាង
ល្អពិតគំនិតមិនផេះ
គឺមោះនាងនោះមិនជួ
នេះអែងពីព្រេងលោកថា
ហៃកូនស្រីស្ងួនពិសី
កាន់ក្បាលប្តីហើយរកចៃ
លោកទុកស្មើកុកទំផ្ទះ
កន្លងជើងប្តីពុំគាប់
ស្មើសត្វរលកខ្មោចខ្មី
ចង្រៃមួយនៃរាល់គ្នា
ធ្វេសប្រាណខុសខានមិនរាំង
ទុកស្មើគេអុជចន្លុះ
ស្រីមួយសើចលេងក្អាកក្អាយ
ស្មើសត្វចចាតបក្សី
ស្រីមួយដេកដាក់កាយា
ទុកស្មើពស់ក្រាយអប្រិយ
ចង្រៃកើតក្រៃពុំជា
ស្រីមួយសក់វែងអន្លាយ
នៅមាត់អណ្តូងមាត់ទ្វារ
ចង្រៃអិតបីបើរក
ស្រីមួយដើរលេងទាត់ជាយ
សំពត់ដាច់ដាចមិននឹក
ញ៉ាំញ៉ើដំណើររលះ
កក្រើកផ្ទះទាំងបីល្វែង
ស្រីមួយឃើញទ្រព្យនៅផ្លូវ
ពុំចេរចំណេរទៅមុខ
ទ្រព្យនោះរលោះចេញអែង
ទោះឆីចំណីនូវបាយ
កូនអើយនេះហើយចូរស្តាប់
អោយចៀសអស់ទាំងនេះណា
គឺព្រះមានបុណ្យកន្លង
មួយមាតុមួយមិត្តភរិយា
ទាំងបួនប្រសើរអិតហ្មង
រីអែហៅមាតុភរិយា
ចរិតបីប្រការក្នុងកាយ
បានថ្កើងរុងរឿងលឺល្បី
មួយបើប្ដីស្លៀកពាក់ចាស់
ចេះរៀបរន្ដាប់តាក់តែង
មួយបើប្តីឈឺថ្កាត់អ្វី
រកពេទ្យមេមត់នូវគ្រូ
រីអែហៅភាតុភរិយា
នោះមានចំរិតពីរផង
មួយធ្វើអោយប្តីក្សេមក្សាន្ត
មួយទោះលឺពាក្យអ្នកណា
ពុំត្រូវអាស្រូវអប្រិយ
ទោះបីបើប្តីមានទុក្ខ
មួយសោតអែមិត្តភរិយា
បីដូចកលមិត្តសំលាញ់
បីដូចកលប្អូននិងបង
មានចិត្តប្រតិព័ទ្ធមហិមា
មួយមានមារយាទកន្លង
រីទាសភរិយានោះកូវ
ចរិតប្រាំបីប្រការខ្មី
ប្រុងចិត្តការគិតខ្មាសគេ
ទោះប្តីខឹងក្រៃប៉ុន្មាន
មួយទោះប្តីនោះកាចក្តាច់
មិនហ៊ានឆ្លើយឈ្លោះរំលង
មួយចេះប្រដាប់រៀបបាយ
អត់ចាំទំរាំប្តីមក
នេះអែងហៅទោសភរិយា
បើអស់ស្រីណាបានស្តាប់
លុះអស់អាយុក្សិណក្ស័យ
នឹងបានក្សេមក្សាន្តពណរាយ
រីអែប្រពន្ធពុំជា
កុំអោយយកទុកក្នុងខ្លួន
មួយគិតគំនិតចងជា
ប្រទូសរឹងរូសខ្ញូវខ្ជី
ឆ្លើយឆ្លងសូរសងបណ្តើរ
មួយមិនចង់ធ្វើបំពេញ
អាងចេះដៀលតិះពុំក្រែង
មួយមានចិត្តនោះស្រើបស្រាល
មួយចិត្តទ្រឹស្តទ្រុស្តអប្រិយ
គិតកាប់សំលាប់បង់សៀត
រីអែសត្រូវភរិយា
មួយមិនខ្លាចប្តីអាត្មា
មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់
មួយប្តីស្រដីគន្លង
មួយមិនចង់អោយប្តីគាប់
មួយទោះនឹងស្រដីឡើង
មួយទោះប្តីលោះខ្ញុំស្រី
ឃើញគាប់រឹងស្អប់ខ្នាញ់គ្នាន់
មួយត្បិតប្តីមានសហាយ
រីចោរភរិយានោះកូវ
មួយចង់ចាយទ្រព្យប្តីណា
មួយប្តីឃ្មាតឃ្មីខំរក
លួចអោយទៅម្តាយអូវពុក
មួយខ្ជិលមិនចង់ធ្វើការ
ដេកលេងចំខែងអស់កល
ទទូរដេកថ្ងូរហ៊ឺៗ
នេះហៅប្រពន្ធពុំគាប់
លុះអស់អាយុក្ល័បក្លាយ
តែងនឹងរងទុក្ខរងសោក
ហេតុអកុសលនេះហើយ
ខុសវត្តប្រតិបត្តិឆ្គាំងឆ្គង
មាក់ងាយនោះមានប្រាំបី
មាក់ងាយមួយនោះអែងណា
ខឹងស្អប់ធុញថប់មិនទ្រាំ
មើលប្តីអោយជាឆាប់ឆុត
មាក់ងាយមួយប្តីខ្សត់ទ្រព្យ
ដៀលត្មះថាច្រាសដោយសារ
មាក់ងាយត្បិតប្តីអ័ប្បយស
ឆ្មើងខ្លួនអោយប្តីបំរើ
មាក់ងាយមួយត្បិតប្តីល្ងង់
ដៀលត្មះពុំចេះអាសូរ
មាក់ងាយមួយប្តីអាក្រក់
កន្ទ្រលរោងរលក្រអុះ
ខ្លួនអែងចិញ្ចែងរូបរាង
មាក់ងាយមួយប្តីមិនខំ
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង
មាក់ងាយមួយប្តីផឹកស្រា
ពាក្យក្អេងរាំច្រៀងឡោៗ
លឺមាត់ប្តីហើយខឹងក្តៅ
មាក់ងាយមួយទៀតនោះមិញ
មួលបិចចាក់ចុចជាល្បែង
ត្បិតតែយល់គេស្រលាញ់
ធ្វើខ្នាញ់បែរចេញព្រងើយ
ពុំបានក្សេមក្សាន្តនឹងគ្នា
កូនអើយនេះហើយច្បាប់ស្រី
យកទុកក្នុងអង្គអាតា្ម
ប្រសើរទាំងនាលោកិយ
ទោះចិត្តគន់គិតសច្ចា
ដូចចិត្តឆាប់ឆុតពុំយូរ
កើតយសខ្ពង់ខ្ពស់កន្លង
ច្បាប់នេះអុត្តមថ្លៃថ្លា
ជាល្អកម្របានស្តាប់
បានដល់មគ្គផលសួគ៌ា
ចរចាអស់អាថិពាក្យពេចន៍
ប្រាជ្ញប្រែរីអែនាមនៃ
មានចិត្តកួចគិតកាព្យា
សច្ចាប្រាថ្នាមគ្គផល
ទោះបីសេចក្តីខុសត្រូវ
កុំត្មះតិះដៀលឡើយហោង
សំរាប់ជាច្បាប់មាត្រា

ភូជង្គលីលា
ចរចាកតាមប្តី
បើកបន្ទូលថា
ចេញចាកអំពី
ចូរនាងចាំចេះ
កុំអោយស្វាមី
ជាម្ចាស់សិរសា
ក្រណាស់នាងអាយ
ពាក្យទន់តិចនៃ
ឃើញញាតិឆ្ងាយជិត
ពាក្យផ្អែមចរចារ
មិនមានអស់អញ
កើតសុខក្សេមក្សាន្ត
ការកេរ្តិ៍ជាស្រ្តី
ឃើញប្រុសកំលោះ
ប្រុសព្រើលបានចិត្ត
អិតមានអិរិយា
ស្រដីមិនមួន
សើចសួរចំអន់
មិនខ្លាចខ្លួនខុស
នឹងសមពុំសម
អោយប្រុសដទៃ
អិតមានកិរិយា
ទោះត្បាញចាក់ដំ
ថាចាំបង្ហើយ
ដាក់ត្បាញហើយណា
ហើយកុំអោយដើរ
នាងខំធ្វើការ
រវល់កូនយំ
មួយហើយមួយទៀត
រកបានអោយឆី
ហូលគោមគាតកាត់
ក្រែងដល់យូរទៅ
ចូរចាំរក្សា
អោយកោតខ្លាចប្តី
អោយនាងរក្សា
សព្វថ្ងៃកុំបី
កើតក្តៅរលេះ
អោយឆេះបំផ្លុង
នាំមកបង្កាត់
ដាលដល់កូនចៅ
មើលភ្លើងទាំងបី
នឹងអោយអុត្តង្គ
បរិបូណ៌អិតហ្មង
គឺគុណមាតា
ប្រណិបតន៍ខុសឆ្គង
ចំណីចំណុក
ឆ្ងាញ់ឈ្ថុយពិសា
អត់អោនកុំបី
គឺប្តីអាត្មា
កុំធ្វើអោយអាក់
កុំអោយស្រដី
ពាក្យពុំប្រសើរ
ពុំគួរអោយប្រាប់
លឺពាក្យពីម្តាយ
កើតជាសំដី
ជជែកនាំឡើង
មិនស្ងៀមអោយបាត់
មិនមានហៅសុខ
ម្តាយផ្តាំកូនស្រី
ខុសឆ្គងម្តេចម្តា
កូនកុំស្រដី
ខ្សត់ខ្សោយខ្លៅខ្លាំង
ណែនាំលេងលាយ
ខេខឹងជេរថា
មិនអាក់ស្រាកស្រន់
ជេរថាជន្លេញ
អោយបានរលត់
តតបទៅនឹង
មិនគិតខ្លួនស្រី
គំរាបបញ្ឆោះ
សំលាក់ទោរឹង
បំបែកជាឈ្លោះ
ដៀលត្មះបញ្ឆៀង
ចាប់ចោលទៅដី
ម្នះម្នេញក្នុងចិត្ត
ហៅស្រីម្នះម្នេញ
ខុសណាស់នាងអាយ
នាងចូលទៅអែ
ស្រដីអោយអន់
ចូរនាងចាំនៅ
ក្រែងឆ្លងម្តេចម្តា
ពាក្យគេបង្គាប់
លឺតែប្រឈ្លោះ
ជាអ្នកប៉ោឡែ
អោយគេស្តាប់ហោង
មិនបើកអោយដើរ
កុំកូនចំអែរ
ក្រោកក្រេសដើរទៅ
រវល់ទំនេរ
ជាស្រីនេះណា៎
មិនរើសត្បិតជាង
ស្គាល់តែអុបទ្រព
ពិតហើយចេះការ
អិតគេផ្ទឹមខាង
ទោះខ្មៅក្រងេះ
ចេះដឹងសមគួរ
ហៅល្អរូបា
ម្តាយប្រាប់អំពី
មិនបានលើកដៃ
រង្គំរង្គះ
ព្រោះចិត្តចង់ឆាប់
ហើរច្រាលអប្រិយ
ចេញចូលមាត់ទ្វារ
មិនរុញបំបាំង
អោយចោរចូលចុះ
លឺលេចចំងាយ
ចូលភូមិផងក្តី
ប្រះប្រែអាត្មា
ឡើងផ្ទះអិតបី
នឹងព្រាត់ប្រាស់គ្នា
រំសុសរំសាយ
បីដូចមជ្ជរា
រេរាសំកក
លឺលាន់ស្ទើរធ្លាយ
ដើរលឺគគឹក
ដាក់ជើងលើផ្ទះ
ដូចកលគេសែង
កន្លងហួសទៅ
ពុំចេះដាក់ទុក
ចង្រៃទាស់ទែង
លបលូកកកាយ
ហៅក្តីអុបទ្រព
អោយរៀនលក្ខណា
ទេសនាចែងចង
ភាតុភរិយាជា
គួរអោយចាំចង
ប្រពន្ធនោះជា
មួយចង់ខ្វល់ខ្វាយ
មិនអោយអាប់ប្ដី
យកថ្មីអោយផ្លាស់
ចំណីផងស្វែង
ព្រួយប្រឹងមើលប្តី
គ្រោះយាមគន់គូរ
ប្រសើរសោភា
ដូចប្អូននិងបង
របស់ប្តីបាន
គេតិះដៀលថា
ចេះការកេរប្តី
គិតអោយបានសុខ
មានចរិតជា
មានចិត្តអស់អញ
ប្រាសយូរលង់ហោង
ត្បិតបានជួបគ្នា
ទោះឃើញប្រុសផង
ក្នុងមាត្រាត្រូវ
មួយចិត្តខ្លាចប្តី
មិនអោយប្តីជេរ
មិនចេះហៅហាន
ខឹងដល់វាយវាត់
តតបទៅផង
ប្តីដើរជិតឆ្ងាយ
ជួបជុំទើបយក
សម្តេចភគវា
យកទុកជាច្បាប់
បានទៅកើតអៃ
សេពសុខសប្បាយ
ពេជ្ឈឃាតភរិយា
អោយចៀសចេញជួន
ឆ្លាស់ឆ្លើយបំពារ
មិនចេះចាញ់ប្តី
ចង់ឈ្លោះអោយស្មើ
បង្គាប់ប្តីវិញ
អោយប្តីស្តាប់អែង
ចង់ត្រេកត្រអាល
ចង់សំលាប់ប្តី
នឹងយកប្រុសទៀត
ចរិតពុំជា
បង្គាប់ត្រង់ណា
ប្តីសួរបីមាត់
ប្រដៅច្បាប់ផង
មិនចង់ប្រដាប់
ពាក្យធំចចើង
វាបំរើប្តី
ក្នុងចិត្តប្រចណ្ឌ
ហួរហែកសុសសាយ
ចរិតពុំត្រូវ
អោយខូចអាសារ
របស់បានមក
ប្តីសួររកមុខ
កុហកមុសា
លុះប្តីគេយល់
ប្តីហៅមិនលឺ
ស្រីណាកាន់ខ្ជាប់
ធ្លាក់ទៅអបាយ
រំដោះរួចមក
ត្បិតខ្លួនអិតត្រើយ
មិនរៀនមិនរង
មានក្នុងបាលី
ត្បិតប្តីពិការ
មិនមានរកថ្នាំ
ខឹងវិញមិនអត់
គ្មានកេរ្តិ៍កោះគាប់
ព្រោះខ្ជិលធ្វើការ
អែងត្រកូលខ្ពស់
ឈ្លោះឡើងហើយដើរ
ខ្លៅខ្លួនទ្រមង់
សំដីខ្មោះខ្មូរ
សាច់ខ្មៅប៉ប៉ក់
សក់ស្គាញស្កូវសុស
ខ្លួនសល្អជាង
ធ្វើការលេលាំ
ឈ្លោះជេរមិនឈ្វេង
ស្រវឹងចោលការ
អោយឆ្កែព្រុសឆោ
ប្រទេចជេរទៅ
ត្បិតប្តីស្រលាញ់
មិនមានកោតក្រែង
ស្រដីផងមិញ
គេនឹងកន្តើយ
មាក់ងាយនេះជា
អោយកូនពិសី
ប្រសើរក្តាត់ណា
ទោះបរលោកក្តី
ជាពុទ្ធមាតា
កបកើតសម្បូរ
យឺនយូរអិតហ្មង
ទោះស្រីអែណា
ស្តាប់ហើយចូរចាប់
ប្រសើរសោភា
ពាក្យពិតកាព្យកិច្ច
ខ្ញុំឈ្មោះម៉ឺន-មៃ
កបកើតជ្រះថ្លា
ផុលផុសយោបល់
សូមទានតំរូវ
សូមសាងផលផង
សូរេចបការា

ចងជាច្បាប់ស្រី។
គឺបុណ្ណកយក្សា។
ហៃកូនពិសី ។
ពិភពនាគនេះ ។
បំរើស្វាមី ។
អាក់អន់ចិន្តា ។
កូនកុំមាក់ងាយ។
តាមដោយច្បាប់ស្រី។
អោយញាតិចូលចិត្ត។
ហៅឡើងឆីស្លា។
ទើបគេស្រលាញ់
នឹងញាតិសន្តាន។
ពីព្រោះកូនស្រី។
កុំស្តីឡេះលាស់។
សសៀរចូរជិត។
ទាហានដោយសារ។
មារយាទក្នុងខ្លួន។
មិនមានអៀនអន់។
ចំអកអោយប្រុស។
មារយាទក្រិត្យក្រម។
ថាអែងជាស្រី ។
មាក់ងាយប្តីណា។
មារយាទពុំសម។
នាងខំអោយហើយ។
កម្រណាស់ណា។
បានស្រេចសឹមធ្វើ។
លេងផ្ទះគេណា។
ទាន់ខ្លួនក្រមុំ។
កម្រចេះឆ្លៀត។
យំទារតែឆី។
ទើបបានបាត់មាត់។
អន្ទងត្បាញទៅ។
ខាតខូចអាសារ។
កុំភ្លេចស្មារតី។
គំដែងក្រឡា។
ភ្នក់ភ្លើងទាំងបី។
ភ្លេចផ្លុំអោយឆេះ។
រលាយអស់អង្គ។
រឹងផ្លុំបង្កាត់ ។
អោយឆេះអែក្រៅ។
អសោចអប្រិយ។
រក្សាអោយគង់។
អុត្តមកន្លង។
ប្រសើរក្តាត់ណា។
បិតាស្ងួនគ្រង។
នឹងម្តាយអូវពុក។
ចំណង់អាត្មា។
ជូនជាប្រក្រតី។
អោយអាក់ចិន្តា។
ឋិតថេររួមរ័ក្ស។
អោយអន់ចិត្តប្តី។
ទុកគេជាស្មើរ។
ជញ្ជឹងចាំស្តាប់។
បានដឹងដល់ម្តាយ។
ខ្សឹបខ្សៀវប្រាប់ប្តី។
សួរចុះសួរឡើង។
ចចើងមិនបាត់។
អោយបានទីសុខ។
យូរលង់ឡើយនៃ។
អោយខំរក្សា។
ម្តាយផ្តាំកូនស្រី។
ដើមប្តីកំបាំង។
នាងកុំមើលងាយ។
អោយស្រួលវាចា។
បោះពាក្យទំងន់។
ដោយចិត្តគ្នាន់ក្នាញ់។
ត្បិតទាស់នឹងចិត្ត។
រលាយកំហឹង។
អ្នកជាស្វាមី។
ស្រដីទ្រគោះ។
បញ្ជោរអោយខឹង។
ចចើងចង់ឈ្លោះ។
បំបែរពុំទៀង។
បញ្ឈឺចិតប្តី។
បែកបាក់ពុំគិត។
អោយបានប្តីចាញ់។
អាប់កេរ្តិ៍យសឆ្ងាយ។
កុំធ្វើដូចគេ។
ដំនេកគិតសិន។
ស្រាយទោសនោះទៅ
ទុកក្នុងអាត្មា។
ត្បិតបានផ្តាំស្រាប់។
បង្កើតតែឈ្លោះ។
មិនចេះហៅល្ហែ។
ចិត្តចោរដកទង។
ថាអែងគ្រាន់បើ។
បញ្ចើអោយទេ។
ចំអៀកមិនទៅ។
កុំអោយប្តីជេរ។
រវៀសមកណា៎។
កម្រណាស់នាង។
ចេះការទាំងគ្រប់។
ទាំងដប់ប្រការ។
គួរកោតដោយយ៉ាង។
ច្បាប់ផងមិនចេះ។
ការសោតសមគួរ។
ស្គាល់អស់អិរិយា។
កបកល្យាណី។
អុបទ្រពចង្រៃ។
បិទទូលសំពះ។
នឹងបង់អស់ទ្រព្យ។
រំលងជើងប្តី។
កើតព្យាធិ៍រោគា។
ពុំបានបិទបាំង។
មើលយល់សាយសុស
យកទ្រព្យទាំងឡាយ។
រំលងផ្ទះបី។
ចង្រៃក្តាត់ណា៎។
អោយខ្នងទៅប្តី។
អិតបើគណនា។
ពុំបានវែងឆ្ងាយ។
សក់សោតរេរា។
ឆ្មាលាក់ក្រចក។
មិនចុកសក់ងាយ។
ប្រថពីសន្លឹក។
ស្មើសូររន្ទះ។
គគ្រាំគគ្រេង។
របស់ចេញទៅ។
មិនចាប់ចេញទុក។
រាយរាល់តែល្វែង។
ធ្វើអោយអន្តរាយ។
ពមពុំសណ្តាប់។
ទាំងដប់ប្រការ។
ទាំងប្រាំពីរផង។
ជាបទគាថា។
ទាសភរិយាផង។
ទុកក្នុងអាតា្ម។
លោកទុកស្មើម្តាយ។
ប្រយោជន៏អោយប្តី។
អោយបានសក្ដិយស។
ចាស់ស្លៀកខ្លួនអែង។
រកមកអោយប្ដី
រកថ្នាំសង្កូវ។
មើលប្តីអោយជា។
ប្រពន្ធស្មើបង។
ចិត្តមូលមួយប្រាណ។
ចេះទុករក្សា។
ស្រដីពីប្តី។
បែរបានជាសុខ។
យកខ្លួនធានា។
បីប្រការមិញ។
មិនអោយមានហ្មង។
ទើបមកជួបគ្នា។
មិនអោយមានហ្មង។
មិនល្អៀងចិត្តទៅ។
ប្រពន្ធខ្ញុំប្តី។
ក្រែងប្តីវាយជេរ។
បន្ទោសខ្លួនបាន។
ឆ្លើយឈ្លោះតមាត់។
ជេរចោរដកទង។
ក្រែងលឺកេរឆ្ងាយ។
មិនហ៊ានបរិភោគ។
បរិភោគផងគ្នា។
ទេសនាប្រោសប្រាប់។
ក្នុងប្រាណសព្វថ្ងៃ។
តុសិតសួគ៌នាយ។
និរទុក្ខកាយា។
ចរិតមានបួន។
កើតកម្មវេរា។
បំពានអោយប្តី។
ថាអែងគ្រាន់បើ។
អោយលើសប្តីវិញ។
អោយថ្កើងខ្លួនអែង។
ដោយចិត្តអន្ធពាល។
ចោរពេញមុខប្តី។
ស្រលាញ់ប្រុសទៀត។
ធ្វើប្តីមរណា។
ប្រាំពីរប្រការ។
ពុំធ្វើតាមចិត្ត។
ពុំស្រដីផង។
ពុំចូលចិត្តស្តាប់។
អោយប្តីថ្កុំថ្កើង។
ចចេសនឹងប្តី។
មិនអោយអាក់អន់។
ជេរថានាយអាយ។
អោយប្តីអាស្រូវ។
មានបីប្រការ។
មិនគង់ជាល្អ។
មិនថែទាំទុក។
មិនប្រាប់ឡើយណា។
ថាអែងរវល់។
ពុតធ្វើជាឈឺ។
ពុតចង់តែស្លាប់។
ពុំដែលរសាយ។
ទាំងបួនចំពួក។
កើតជាមនុស្សខ្ទើយ។
ធ្វើខុសគន្លង។
ខុសនឹងច្បាប់ស្រី។
ព្រះធម៌លោកថា។
មិនបានមាំមួន។
គ្រូគ្រោះមេមត់។
បន់អោយប្តីស្លាប់។
ស្មើនឹងអាត្មា។
ទើបគ្មានរបស់។
ពូជពង្សពុំស្មើ។
ដៀលត្មះពូជពង្ស។
ទ្រមក់យឺតយូរ។
មិនក្រែងប៉ុនសក់។
មុខអុតស៊ីសុស។
ពោះធំកំពាង។
ថាប្តីមិនសម។
ឡឡែដើរលេង។
គិតខុសមាត្រា។
ដើលេងតែលតោល។
ផ្អើលភ្ញាក់កូនចៅ។
តាមដោយចិត្តខ្នាញ់។
លលូកប្រលែង។
បានចិត្តជេរវិញ។
គំរោះគំរើយ។
ក្និចក្នក់មាយា។
គំរប់ប្រាំបី។
រករៀនរក្សា។
កើតសុខសួស្តី។
សឹងលុះប្រាថ្នា ។
សឹងបានបរិបូណ៌។
សម្បត្តិទ្រព្យផង។
ដូចក្តីប្រាថ្នា ។
លឺហើយមានភ័ព្វ។
ចូរចាំគ្រប់គ្នា ។
ចូរចាំកុំភ្លេច ។
បរិបូណ៌ប្រពៃ។
មែនមានសទ្ធា ។
ត្រេកត្រង់កុសល។
លេចលើកទុកទៅ។
តំរង់អោយផង ។
ទុកតសាសនា ។
បរិបូណ៌ចែងចប់។
​​​​​​​(យកចេញពីសៀវភៅច្បាប់ស្រី)

សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌

,
កតិកាសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌

អនុមត័និងបើកឲ្យចុះហត្ថលេខា ឲ្យសច្ចាបន័និង ឲ្យចូលជាសមាជិក ដោយសេចក្ដី សម្រេច ចិត្តរបស់ មហាសន្និបាត អង្គការសហប្រជាជាតិ លេខ ២២០០A(XXI) ចុះថ្ងៃទី១៦ ខែធ្នូ ១៩៦៦
ចូលជាធរមាននៅថ្ងៃទី៣ ខែមករាឆ្នាំ១៩៧៦ ស្របតាមបទបញ្ញាតិ្ដ នៃមាត្រ២៧

បុព្វកថា
រដ្ឋភាគីនៃកតិកាសញ្ញានេះ

យល់ឃើញថា ស្របតាមគោលការណ៏ដែលបានចែងក្នុងធម្មនុញ្ញសហប្រជាតិ ការទទួលស្គាល់សេចក្ដីថ្លៃថ្នូរ ជាប់ពីកំណើត និការទទួលស្គាល់សិទ្ធិស្មើគ្នា និងមិនអាចលកដូរ ផ្ទេរឬដកហូតបានរបស់សមាជិកទាំងអស់ នៃគ្រួសារមនុស្ស គឺជាគ្រិះ នៃ សេរីភាព យុត្តិធម៌ និង សន្ដិភាពក្នុងពីភពលោក។
ទទួលស្គាល់ថា សិទ្ធិទាំង នេះកើតចេញពីសេចក្ដីថ្លៃថ្នូរ ជាប់ពីកំណើត របស់ មនុស្ស។
ទទួលស្គាល់ថា ស្របតាមសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ឧត្ដមគតិនៃ មនុស្ស សេរី រួចផុត ពីការភយ័ ខ្លាចនិង ទុគិតភាព អាចសម្រាចជោគជយ័ ទៅបានលុះត្រាតែបង្កើត បានលក្ខខណ្ឌ ដែលឲ្យមនុស្សម្នាក់ៗ អាចប្រើប្រាស់បាននូវសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ព្រមទាំង ពលរដ្ឋ និង នយោបាយរបស់ខ្លួន។
យល់ឃើញថា ធម្មនុញ្ញសហប្រជាជាតិ តម្រូវអោយរដ្ឋនានានូវកាតព្វកិច្ច លើកស្ទួយ ការគោរពជាសកល និងកាប្រតិបត្តិនូវសិទ្ធិនិង សេតីភាពរបស់មនុស្ស។
យល់ថាបុគ្គលម្នាក់ៗ មានករណីយកិច្ចចំពោះអ្នកដទៃ និងសហគមន៏ដែលខ្លួនរស់ នៅ មានការទទួលខុសត្រូវក្នុងការខិតខំលើកស្ទួយ និង ធ្វើឲ្យមានការប្រតិបត្ដិសិទ្ធិ ដែលទទួលស្គាល់ក្នុងកតិកាសញ្ញានេះ។
ព្រមព្រៀងលើមាត្រាទាំងឡាយដូចតទៅៈ
ផ្នែកទី១

មាត្រា១
១. ប្រជាជាតិទាំអអស់ មានស្វ័យសម្រេច។ ដោយអាស្រយ័ នូវនៃសិទ្ធិ នេះប្រជាជាតិ ទាំងនោះកំណត់ដោយសេរីនូវឋានះនយោបាយ និង ខិតខំអភិវឌ្ឍន៏ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ខ្លួនដោយសេរី។
២. ដើម្បីសម្រេចគោលដៅរបស់ខ្លួន ប្រជាជាតិទាំងអស់អាចចាត់ចែង ដោយសេរីនូវ ភោគទ្រព្យ និង ធនធានធម្មជាតិរបស់ខ្លួន ដោយមិនធ្វើអោយប៉ះពាល់ ដល់កាតព្វកិច្ច ដែលចេញមកពីសហប្រតិបត្តិការសេដ្ឋកិច្ច អន្ដរជាតិ ដែលផ្អែកលើ គោលការណ៏ នៃផលប្រយោជន៏ ទៅវិញទៅមក និង គោលការណ៏ នៃច្បាប់អន្ដរជាតិ។ តែក្នុង ណាក៏ដោយ ក៏ប្រជាជាតិនីមួយៗ មិនត្រូវបានដកហូតមធ្យោបាយ ផ្ទាល់របស់ខ្លួន សំរាប់ចិញចិមជីវិតឡើយ។
៣. រដ្ឋភាគីនៃកតិកាសញ្ញានេះ រួមទាំង រដ្ឋនានា ដែលមានការទទួលខុសត្រូវ គ្រប់គ្រងទឹកដីអស្វយ័ត និង ទឹកដី អាណាព្យាបាល ត្រូវលើកស្ទួយធ្វើឲ្យបានសម្រេចនូវសិទ្ធិស្វ័យតនិង ត្រូបគោរពសិទ្ធិនេះ ស្របតាមបទបញ្ញាតិ ទាំងឡាយនៃធម្មនុញ្ញសហប្រជាជាតិ។
ផ្នែកទី២
មាត្រា២
១. រដ្ឋភាគីនីមួយៗ នៃកតិកាសញ្ញានេះ ដោយការប្រឹងប្រែងរបស់ខ្លួនឯង ផ្ទាល់និងតាមរយះ ជំនួយនិង សហប្រតិបត្តិការអន្ដរជាតិ ជាពិសេស ខាងសេដ្ឋកិច្ច និងបច្ចេកទេស សន្យាចាត់វិធានការ ប្រើប្រាស់ជាអតិបរមានូវធនធានដែល ខ្លួនមានសម្រាប់ ការធ្វើការឲ្យមានកររីកចំរើនជាលំដាប់ នូវការសម្រេចបានដោយ ពេញលេញ នូវសិទ្ធិទាំងអស់ ក្នុងកតិកាសញ្ញានេះ តាមគ្រប់មធ្យោបាយ សមស្រប រួមមាន ជាជិសេស ការអនុមត័ វិធានការ ខាងច្បាប់ផង។
២. រដ្ឋភាគី នៃកតិកាសញ្ញានេះ សន្យាធានាថា សិទ្ធិទាំងឡាយ ដែលចែងក្នុង កតិកាសញ្ញានេះ និងប្រើប្រាស់ ដោយគ្មានការរើសអើង ណាមួយ ផ្អែកលើពូជ សាសន៏ ពណ៌សម្បុរ ភេទ សាសនា ភាសា មតិនយោបាយ ឬ មតិផ្សេងៗ ទៀត ដើមកំណើតជាតិ ឬ សង្គម ទ្រព្យសម្បាត្ដិ កំណើត ឬ ស្ថានភាពដ៏ទៃទៀយឡើយ។
៣. ប្រទេសកំពុងអភិវឌ្ឍន៏ ទាំងឡាយ ដោយគិតគួរឲ្យបានត្រឹមត្រូវ ដល់សិទ្ធិ មនុស្ស និង សេដ្ឋកិច្ច ជាតិរបស់ខ្លួន អាចកំណត់ដល់កម្រិតត្រឹមត្រូវ ណាមួយ ដែលខ្លួន ធានាសិទ្ធិសេដ្ឋកិច្ច ដែលទទួលស្គាល់ក្នុងកតិកាសញ្ញានេះ ដល់អ្នកដែលពុំមែន ជាប្រជាពលរដ្ឋខ្លួន។
មាត្រា៣
រដ្ឋភាគី នៃកតិកាសញ្ញានេះ សន្យាធានានូវសិទ្ធិស្មើគ្នារវាងបុរសនិងស្រ្ដី ក្នុងការអាស្រ័យផល សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ទាំង អស់ ដែលមានចែងនៅក្នុងកតិកាសញ្ញានេះ។
មាត្រា៤
រដ្ឋភាគីនៃកតិកាសញ្ញានេះ ទទួលស្គាល់ថា ក្នុងការទទួលបានសិទ្ធិទាំងឡាយ ដែលធានា ដោយរដ្ឋ ស្របតាមកតិកាសញ្ញនេះ រដ្ឋអាចដាក់សិទ្ធិទាំង នេះឲ្យមានព្រំដែនដែល កំណត់ដោយច្បាប់ តែប៉ុណ្ណោះ ដោយឲ្យស្របទៅនឹងប្រភេទ នៃសិទ្ធិទាំងនេះ និងសម្រាប់តែដើម្បីលើកស្ទួយសុខមាលភាពទូទៅប៉ណ្ណោះ នៅក្នុងសង្គមប្រជាធិបតេយ្យ។
មាត្រា៥
១. គ្មានបទបញ្ញាតិណាមួយ នៃកតិកាសញ្ញានេះ អាចត្រូវបានគេបកស្រាយ តម្រូវ ថារដ្ឋណាមួយ ក្រុមណាមួយ សំដៅទៅបំផ្លិចបំផ្លាញសិទ្ធិ មានសិទ្ធិណាមួយ ធ្វើសកម្មភាព ណាមួយឬ ប្រព្រឹត្តិអំពើណាមួយសំដៅទៅបំផ្លិចបំផ្លាញសិទ្ធិ ឬ សេរីភាព ដែលទទួលស្គាល់ ដោយកតិកាសញ្ញានេះ ឬ សំដៅទៅដាក់កម្រិត ដែលមានវិសាលភាព ធំជាងកម្រិតដែលបានចែងនៅក្នុងកតិកាសញ្ញានេះ។
២. មិនត្រូវធ្វើការរិតត្បិត ឬ ធ្វើបដិបញ្ញាត្តិណាមួយ ទៅលើសិទ្ធិ មនុស្សមូល ដ្ឋានដែលត្រូវ បានទទួលស្គាល់ ឬ នៅជាធរមាននៅក្នុងរដ្ឋភាគី ទាំងឡាយនៃ កតិកាសញ្ញានេះ ដោយអនុលោមទៅតាមច្បាប់ អនុសញ្ញា បទបញ្ជា ឬ ទំនៀមទំលាប់ទាំងឡាយ ដោយយកកលេសថា កតិកាសញ្ញានេះ មិនទទួលស្គាល ឬ ទទួល ស្គាល់សិទ្ធិ ទំាង នោះនៅក្នុងកម្រិតតិចជាង។
ផ្នែកទី៣
មាត្រា៦
១. រដ្ឋភាគី នៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធី ធ្វើការងារ រួមមានសិទ្ធិ របស់មនុស្ស គ្រប់រូប មានលទ្ធភាពចិញ្ចិមជីវិតដោយការងារ ដែលជ្រើសរើស ឬ ព្រមទទួលយកដោយសេរី និង ចាត់វិធានការសម និង ស្របដើម្បីការពាសិទ្ធិ នេះ ។
២. វិធានការ ដែលរដ្ឋភាគី នៃកតិកាសញ្ញានេះ ប្រកាន់យក ដើម្បីធានាការ ប្រើប្រាស់ ពេញលេញ នូវសិទ្ធិនេះ ត្រូវរួមបញ្ចូលការតម្រង់ទិសខាងបច្ចេកទេស និង វិជ្ជាជីវះ និងកម្មចិធីការបណ្ដុះបណ្ដាល គោលនយោបាយ និង បច្ចេកទេស ដើម្បីធានាឲ្យមានការអភិវឌ្ឍន៏ ថេរខាងវិសយ័សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ និង ការងារពេញ លេញដែលមានផលប្រយោជន៏ ក្នុងលក្ខណការពារសេរីភាព មូលដ្ឋានខាងនយោបាយ និង សេដ្ឋកិច្ច ចំពោះបុគ្គលគ្រប់រូប។
មាត្រា៧
រដ្ឋភាគីនៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់រូប ដើម្បីទទួលបាននូវ លក្ខណការងារត្រឹមត្រូវ និង ប្រកបដោយអំណោយផល ដែលធានាជាពិសេសនូវៈ
(ក) ប្រាក់កម្រៃ ដែលផ្ដល់ជាអប្បរមាឲ្យអ្នកធ្វើការនូវៈ
១. បៀវត្សរ៏ ប្រកបដោយសមធម៌ និង ប្រាក់កម្រៃស្មើគ្នាចំពោះការងារ ដែលមានតម្លៃស្មើគ្នា ដោយមិនមានការបែងចែកណាមួយជាពិសេស ស្រ្ដីត្រូវតែ មានការធានា នូវលក្ខណ្ឌ ការងាដែលផ្ដល់ឲ្យពួកគេមិនតចជាងលក្ខណ្ឌ ដែលបុរសបានទទួល ដោយត្រូវបានប្រាក់កម្រៃស្មើគ្នាចំពោះការងារដូចគ្នា។
២. ជីវភាព រស់នៅសមរម្យសម្រាប់ខ្លួនផ្ទាល់ និង គ្រួសារស្របតាម បទបញ្ញាតិ្ដនៃ កតិកាសញ្ញានេះ។
(ខ) លក្ខ័ខណ្ឌ័ ការងារប្រកបដោយសុវត្ដិភាព និង អនាម័យ។
(គ) ឳកាសដូចគ្នាសម្រាប់បុគ្គលគ្រប់រូប ដើម្បីបានឡើងឋានៈ ក្នុងការងាទៅកម្រិត ខ្ពស់សមស្របដោយមិនពិចារណាទៅលើអ្វីផ្សេងពីអតីតភាពការងារ និង សមត្ថភាព។
(ឃ) ការសម្រាក ការលំហែ ការកម្រិតម៉ោងធ្វើការសមរម្យ និង ការឈប់សម្រាកតាមកាលកំណត់ទៀងទាត់ ដោយមានប្រាក់បៀវត្សរ៏ និង កម្រៃសម្រាប់បុណ្យជាតិ។
មាត្រា៨
១. រដ្ឋភាគី នៃកតិកាសញ្ញានេះសន្យាធានាឲ្យបាននូវៈ
(ក) សិទ្ធិសម្រាប់ជនគ្រប់រូប បង្កើតសហជីពនិងចូលរួមសហជីពតាមការ ជ្រើសរើស របស់ខ្លួន ដោយស្ថិតក្រោមវិធានទាំឡាយដែលកំណត់ដោយអង្គារ ពាក់ពន្ធ័ ដើម្បីលើកស្ទួយ និងការការផល ប្រយោជន៏ សេដ្ឋកិច្ច និង សង្គមកិច្ច របស់ខ្លួន។ ការប្រើប្រាស់ សិទ្ធិ នេះ មិនអាចរិតត្បិតបានទេ លើកលែងតែការរឹត ត្បិតនោះ មានចែងនៅក្នុង ច្បាប់និង ជាវិធានការចំាបាច់ ក្នុងសង្គម ប្រជាធិបតេយ្យ ជាផលប្រយោជន៏ ដល់សន្ដិសុខជាតិ ឬ សណ្ដាប់ធ្នាប់ សាធារណះ ទ ដើម្បីការពារ សិទ្ធិ និង សេរីភាព របស់អ្នកដទៃ។
(ខ) សិទ្ធិរបស់សហជីព បង្កើតសហពន្ធន៏ ឬ សម្ព័ន្ធជាតិ និង សិទ្ធិរងស់ សហពន្ធ័ និងសម្ពន្ធ័ជាតិ បង្កើត ឬ ចូលរួមក្នុងអង្គារសហជីពអន្ដរជាតិ។
(គ) សិទ្ធិរបស់សហជីព ធ្វើសកម្មភាព ដោយសេរីដោយគ្មានកម្រិតព្រំដែន លើកលែងតែកម្រិត ព្រំដែននោះ មានចែកក្នុងច្បាប់ និង ជាវិធានការចំបាច់ ក្នុង សង្គមប្រជាធិតេយ្យ សំរាប់ជាផលប្រយោជន៏ ដល់សន្ដិសុខជាតិ ឬ សណ្ដាប់ធ្នាប់ សាធារណះ ឬ ដើម្បីការពាសិទ្ធិនិង សេរីភាពរបស់អ្នកដទៃ។
(ឃ) សិទ្ធិធ្វើកូដកម្ម ដែលត្រូវប្រើប្រាស់ឲ្យស្របតាមច្បាប់របស់ប្រទេសនិមួយៗ។
២. មាត្រានេះ មិនរារាំង ដល់ការដាក់ការរឹតត្បិតស្របច្បាប់លើការប្រើប្រាស់សិទ្ធិទាំងនេះ ដោយសមាជិកកងកម្លាំងប្រដាប់អាវុធ ឬ នគរបាល ឬ មុខងារ សាធារណៈ ឡើយ។
៣. គ្មានបទបញ្ញាតិណាមួយនៃមាត្រានេះ អនុញ្ញាតឲ្យរដ្ឋភាគី ទាំអស់ អនុសញ្ញាឆ្នាំ១៩៤៨ នៃអង្គការពលកម្មអន្ដរជាតិ ស្ដីពីសេរីភាពខាងសហជីព និងការការពារ សិទ្ធិ សហជីព ចាត់វិធានការខាង ផ្លូវច្បាប់ដែលប៉ះពាល់ ឬ អនុវត្ដ ច្បាប់តាមបែបដែល ប៉ះ ពាល់ឬ អនុវត្ត ច្បាប់តាមបែបដែលធ្វើឲ្យ ប៉ះពាល់ដល់ការធានាទំាងឡាយ ដែលមានចែង ក្នុង អនុសញ្ញានោះ។
មាត្រា៩
រដ្ឋភាគីនៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធិរបស់ជនគ្រប់រូបដែលមានចែងក្នុង សន្ដិសុខសង្គម រួមទាំងការធានារ៉ាប់រងសង្គមផង។
មាត្រា១០
រដ្ឋភាគីនៃកតិកាសញ្ញានេះ ទទួលស្គាល់ថាៈ
១. កិច្ចគាំពារ និងជំនួយ ដ៏ទូលំទូលាយ បំផុតដែលអាចធ្វើទៅបាន ត្រូវតែផ្ដល់ ឲ្យគ្រួសារ ដែជាអង្គភាពធម្មជាតិ និង អង្គភាពមូលដ្ឋានរបស់សង្គម ជាពិសេសសម្រាប់ការកសាង គ្រួសារ និង នៅពេលដែលគ្រួសារ មានករទទួលខុសត្រូវ ចំពោះការថែរក្សា និង អប់រំបុត្រធីតាក្នុង បន្ទុក។ អាពាហ៏ពិពាហ៏ ត្រូវតែធ្វើឡើងដោយ មានការ យល់ព្រមដោយសេរីពីអនាគត់ប្ដីប្រពន្ធ។
២. កិច្ចគាំពារពិសេស មួយត្រូវផ្ដល់ឲ្យម្ដាយទាំងឡាយសម្រាករយះពេលសមរម្យមួយ នៅមុន និង ក្រោយសំរាលកូន។ ក្នុងរយះពេលនេះម្ដាយជានយោជិតត្រូវបានទទួលនូវការសម្រាកមានប្រាក់ខែ ឬ ការសម្រាកដែលមានការ ផ្ដល់សន្ដិសុខសង្គមគ្រប់គ្រាន់។
៣. វិធានការការពារ និង ជំនួយពិសេស ត្រូវធ្វើឡើងជាគុណប្រយោជន៏ ដល់កុមារ និង យុវជនទាំងអស់ ដោយគ្ាមនការរើសអើងណាមួយឡើយ ដោយមូលហេតុ ខ្សែលោហិត ឬ លក្ខខណ្ឌអ្វីផ្សេងទៀតឡើយ។ កុមារនិង យុវជនទាំងអស់ ត្រូវ ទទួលបាននូវការការពារ ប្រ ឆាំង នឹងអាជីវកម្មសេដ្ឋកិច្ច និងសង្គមកិច្ច។ ការជួលកុមារ និង យុវជន ឲ្យធ្វើការ ដែលធ្វើអោយខូចដល់ការលូតលាស់ធម្មតារបស់ពូកគេ ត្រូវផ្ដន្ទាទោសតាមច្បាប់។ រដ្ឋត្រូវ កំណត់អាយុជួលឲ្យធ្វើការ ហើយការជួលកុមារឲ្យធ្វើការងារ ក្រោមអាយុកំណត់នេះ ត្រូវហាមឃាត់ និងផ្ដន្ទាទោសតាម ច្បាប់។
មាត្រា១១
១. រដ្ឋភាគី នៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធិ របស់ប្រជាជនគ្រប់រូប ក្នុងការទទួលកម្រិតជីវភាពគ្រប់គ្រន់ សម្រាប់ខ្លួនផ្ទាល់និង សម្រាប់គ្រួសារ ខ្លួន រួមមានចំណីអាហារ សំលៀកបំពាក់ និង ទីលំនៅគ្រប់គ្រាន់ ព្រមទាំង ការរើកចម្រើន ជាលំដាប់នៃលក្ខណរស់នៅរបស់គេ។ រដ្ឋភាគី ត្រូវចាត់វិធានការការសមស្រប ដើម្បីធានាឲ្យ សម្រេចការនូវសិទ្ធិនេះ និង ទទួលស្គាល់សារៈ សំខាន់ចាំបាច់នៃសហប្រតិបត្តិការអន្ដរជាតិ តាមការយល់ព្រមគ្នាដោយសេរី។
២. ដោយទទួលស្គាល់សិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប រូចចាកផុតពីសេចក្ដី ស្រេចឃ្លាន រដ្ឋភាគី នៃកតិកាសញ្ញានេះ ដោយម្នាក់ៗឯង និង តាមរយះសហការ អន្ដរជាតិ ត្រូវចាត់វិធានការ រួមមានកម្មវិធីពិសេសៗ ជាក់លាក់ដែលចាំបាច់ ដូចតទៅៈ
(ក) ដើម្បីធ្វើអោយប្រសើដល់វិធីនៃការផលិត ការរកស្សាទុក និង ការចែក ចាយម្ហូបអាហារ ដោយការប្រើប្រាស់ ពេញលេញនូវចំណេះដឹងខាងបច្ចេកទេស និង វិទ្យាសាស្រ្ដ ដោយការផ្សព្វផ្សាយគោលការណ៏ នៃការអប់រំស្ដីពីអាហាររូបត្ថម្ភ និង ដោយការអភិវឌ្ឍន៏ ទ ការកែឬទម្រង់បរបដីធ្លី កើម្បីសម្រេចបាននូវការ អភិវឌ្ឍន៏ និង ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយ ប្រសិទ្ធិភាព ខ្ពស់បំផុត។
(ខ) ដើម្បីធានាកការបែងចែកដោយសមធម៌ នូវធនធានស្បៀងអាហារ ពិភពលោក ទៅតាមសេចក្ដីត្រូវការ ដោយគិតទៅដល់បញ្ហាទាំងឡាយដែលចោទឡើង ចំពោះប្រទេសនាំចូល ក៏ដូចជាប្រទេសនាំចេញ ស្បៀងអាហារ។
មាត្រា១២
១. រដ្ឋភាគីនៃកតកាសញ្ញានេះ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់រូបមាន កម្រិតសុខភាព ទាំងខាងរាងកាយ និង ខាងស្មារតី ខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន។
២. វិធានការនានា ដែលរដ្ឋភាគី នៃកតិកាសញ្ញានេះចាត់ ដើម្បីធានាការប្រើសិទ្ធិនេះ ឲ្យបានពេញលេញ ត្រូវបញ្ជូលវិធានការដែលចាំបាច់ដើម្បី ធានា។
(ក) វិធានការសម្រាប់ការការកាត់បន្ថយអត្រាមរណះនៃទារកក្នុងពោះម្ដាយ និង មរណៈ នៃកុមារ និង សម្រាប់ការរីកលូតលាស់ប្រកបដោយសុខភាព របស់កុមារ។
(ខ) ការធ្វើឲ្យប្រសើរគ្រប់ទិដ្ឋិភាព នៃអនាមយ័ ខាងផ្នែកបរិស្ដាន និង ឧស្សាហកម្ម។
(គ) វិធីបង្ការកាព្យាបាល និង ការត្រួតពិនិត្យ ជំងឺឆ្លង ជំងឺ រាតត្បាត ជំងឺ បណ្ដាលមកពីវិជ្ជាជីវះ និង ដទៃទៀត ព្រមទាំង ប្រយុទ្ធប្រឆាំង នឹង ជំងឺទាំងនេះផង។
(ឃ) ការបង្កើតលក្ខខណ្ឌសម្រាប់ធានាដល់ជនគ្រប់រូប នូវសេវាសុខាភិបាលគ្រប់ផ្នែក និង ជំនួយផ្នែកសុខាភិបាលក្នុងពេលមានជំងឺ។
មាត្រា១៣
១. រដ្ឋភាគីនៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូប ដើម្បីទទួលបានការ អប់រំ។ រដ្ឋភាគីព្រមព្រៀងគ្នាថា ការអប់រំត្រូវឆ្ពោះទៅរការរីកចម្រើន ពេញលេញនៃបុគ្គលិកលក្ខណះរបស់មនុស្ស និងអត្ថន័យនៃសេចក្ដីថ្លៃថ្នូរ របស់មនុស្ស និងពង្រីកការគោរពសិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន។ រដ្ឋភាគី ព្រមព្រៀងគ្នាបន្ថែមទៀតថា ការអប់រំ ត្រូវធ្វើអោយមនុស្ស គ្រប់រូប អាចដើតួនាទី មានប្រយោជនូ ក្នុងសង្គមសេរីលើកស្ទួយ ការយោគយល់ការអត់ឲន និងមិត្តភាព រវាងប្រជាជាតិ និង រវាងក្រុមពួជសាសន៏ ក្រុមជាតិពន្ធ ឬ ក្រុមសាសនាទាំងអស់ ព្រមទាំង ជ្រោមជ្រែងសកម្មភាពរបស់អង្គារសហប្រជាជាតិ ដើម្បីរក្សាសន្ដិភាព។
២. រដ្ឋភាគី នៃកតិកាសញ្ញានេះ ទទួលស្គាល់ថា ដើម្បីសម្រេចបានការប្រើប្រាស់ ពេញលេញនវសិទ្ធិនេះ
(ក) ការអប់រំកម្រិតបឋមសិក្សា ត្រូវតែជាកាតព្វកិច្ច ហើយឥតគិតថ្លៃសម្រាប់ទាំង អស់គ្នា។
(ខ) ការអប់រំកម្រិតមធ្យមសិក្សាតាមទ្រង់ទ្រាយផ្សេងៗ រួមទាំងការអប់រំបច្ចេកទេស និង វិជ្ជាជីវះ កម្រិត មធ្យម ត្រូវតែបើកឲ្យមានជាទូទៅ និង ឲ្យមនុស្ស គ្រប់គ្នាចូលរៀនបាន តាមគ្រប់មធ្យោបាយសមស្របទាំងអស់ និង ជាពិសេសតាមការដាក់ឲ្យមានជាលំដាប់នូវកាសិក្សាដោឥតបង់ថ្លៃ។
(គ) ការអប់រំកម្រិតឧត្ដមសិក្សា ត្រូវតែប់កចំហដល់មនុស្ស គ្រប់រូបដោយ ស្មើភាពគ្នា ទាំងអស់ និងជាពិសេស តាមការដាក់ឲ្យមានជាលំដាប់នូវកាសិក្សា ដោយឥតបង់ថ្លៃ។
(ឃ) ការអប់រំមូលដ្ឋាន ត្រូវតែជំរុញែ ពង្រីកតាមគ្រប់មធ្យោបាយដែល អាចធ្វើទៅបាន សម្រាប់អ្នកដែលមិនបានទទួល ឬ មិនបាន បញ្ចប់កម្រិតបឋមសិក្សារបស់ ខ្លួន។
(ង) ត្រូវតែបន្ដយ៉ាងសកម្ម លើការអភិវឌ្ឍន៏ បណ្ដាញសិក្សាធិការ គ្រប់ លំដាប់ បង្កើតប្រពន្ធ័អាហារូបករណ៏អោយបានគ្រប់គ្រាន់ និង បង្កើតជាលំដាប់ នូវលក្ខខណ្ឌ សម្ភារះ របស់បុគ្គលិកសិក្សា។
៣. រដ្ឋភាគី នៃកតិកាសញ្ញានេះ សន្យាគោរពសេរីភាពរបស់មាតា និង អាណាព្យាបាល ស្របច្បាប់ បើសមស្រប ដើម្បីជ្រើសរើសសាលារៀន ក្រៅពីសាលារៀនសាធារណះ ឲ្យកូន របស់ខ្លួន បន្ដែមត្រូវ ស្របតាមវិធានអប្បបរមា ដែល រដ្ឋអាចកំណត់ ឬ អនុមត័ក្នុងវិស្សយ័ អប់រំ និង រ៉ាប់រងការអប់រំសាសនា និង សីលធម៌ របស់ កូន ស្របតាមជំនឿផ្ទាល់របស់ពួកគេ។
៤. គ្មានបទបញ្ញាត្ដិណាមួយនៃមាត្រានេះ ត្រូវយកមកបកស្រាយថា ប៉ះពាល់ដល់សេរីភាពនៃ រូបវន្ដបុគ្គល និង នីតិបុគ្គលក្នុង ការបង្កើត និង ដឹកនាំគ្រិះស្ថានសិក្សា លើកលែងតែគោលការណ៏ដែលបានចែងក្នុងកថាខណ្ឌ១ នៃមាត្រា នេះ ត្ូវបានគោរព និង ឲ្យតែការអប់រំដែលផ្ដល់ឲ្យនៅក្នុងគ្រឹះស្ថានទាំងនោះ ស្របទៅនឹងបទដ្ឋានអប្បបរមា ដែលអាចកំណត់ដោយរដ្ឋ។
មាត្រា១៤
នៅពេលក្លាយជាភាគីនៃកតិកាសញ្ញានេះ រដ្ឋភាគី ដែលមិនទាន់អាច ធានាការអប់រំកម្រិតបឋម ជាកតាព្វកិច្ចនិងដោយឥតបង់ថ្លៃនៅក្នុងដែនដីចំណុះ នៃប្រទេស ខ្លួន ឬ ដែនដីដែលខ្លួនរស់នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនសន្យាបង្កើត និង អនុមត័ ក្នុងរយះ ពេល២ឆ្នាំ នូវផែនការលំអិត នៃ វិធានការចាំបាច់ ដើម្បីធ្វើអោយបាន សម្រេច ជាលំដាប់ តាមចំនួនឆ្នាំ សមរម្យដែលកំណត់ក្នុងផែនការនេះ នូវការ អនុវត្ដពេញលេញ នៃគោលការណ៏ អប់រំ កម្រិតបឋម ជាកាតព្វកិច្ច និងដោយឥតបង់ថ្លៃសម្រាប់ទាំងអស់គ្នា។
មាត្រា១៥
១. រដ្ឋភាគី នៃកតិកាសញ្ញានេះ ទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូបដើម្បីៈ
(ក) ចូលរួមក្នុងជីវភាពវប្បធម៌។
(ខ) ទទួលអត្ថប្រយោជន៏ពីវឌ្ឍនភាព និង ការអនុវត្ដវិទ្យាសាស្រ្ដ។
(គ) ទទួលអត្ថប្រយោជន៏ ពីការការពារផលប្រយោជន៏ខាងសីលធមឥ និង ខាង សម្ភារះ ដែលកើតពីផលិតកម្មខាងវិទ្យាសាស្រ្ដ អក្សសាស្រ្ដ ឬ សិប្បះ ដែលខ្លួនជាអ្នកបង្កើត។
២. វិធានការដែលរដ្ឋភាគីនៃ កតិកាសញ្ញានេះ ប្រកាន់យក ដើម្បីធានាដល់ការប្រើប្រាស់ពេញលេញ នូវសិទ្ធិនេះ ត្រូវរួមបញ្ជូលវិធានការចាំបាច់សម្រាប់ ធានាដល់ការថែរក្សា ការអភិវឌ្ឍន៏ និងការផ្សព្វផ្សាយខាងវិទ្យាសាស្រ្ដវប្បធម៌។
៣. រដ្ឋភាគី នៃកតិការសញ្ញានេះ សន្យាគោរពសេរីភាពដែលមិនអាចខ្វះបាន សម្រាប់កាស្រាវជ្រាវខាងវិទ្យាសាស្រ្ដ និង សកម្មភាព ប្រឌិតញាណ។
៤. រដ្ឋភាគី នៃកតិកាសញ្ញានេះ ទទួលស្គាល់អត្ថប្រយោជន៏ ដែលបានមកការលើកទឹកចិត្ត និងការអភិវឌ្ឍន៏ នៃសហប្រតិបត្តិការ និង ការទាក់ទងជាអន្ដរជាតិក្នុងវិស្សយ័ វិទ្យាសាស្រ្ដ និង វប្បធម៌។
ផ្នែកទី៤
មាត្រា១៦
១. រដ្ឋភាគី នៃកតិកាសញ្ញានេះ សន្យាដាក់ជូនដោយ អនុលោមទៅតាមបទបញ្ញាត្ដិ នានា នៃផ្នែកនេះ នៃកតិកាសញ្ញានេះ នូវរបាយការស្ដីពីវិធានការដែលខ្លួនបានអនុមត័ និងស្ដីពីការរីកចំរើនដែលសម្រេចបានដើម្បីធានាការដែលខ្លួនបានអនុចត័ និង ស្ដីពីការរីចម្រើន ដែលសម្រេចបាន ដើម្បីធានាករគោរព សិទ្ធិ ដែលបានទទួលស្គាល់ដោយកតិកាសញ្ញានេះ។
២. (ក) របាយការណ៏ទាំងអស់ត្រូវដាក់ជូនអគ្គលេខាធិការអង្គការ សហប្រជាជាតិ ហើយអគ្គេលខាធិាកា ត្រូវបញ្ជួនច្បាប់ចម្លងនៃរបាយការណ៏ ទាំងនព ទៅ ក្រុមប្រឹក្សា សេដ្ឋកិច្ច និង សង្គមកិច្ច ដើម្បីពិនិត្យស្របតមតទបញ្ញាតិ្ដ នៃ កតិកាសញ្ញានេះ។
(ខ) អគ្គលេខាធិការអង្គារសហប្រជាជាតិ រត្រូវបញ្ជូនផងដែរ នូវច្បាប់ចម្លងនៃរបាយការទាំងនេះទៅឲ្យស្ថាបន័ឯកទេស ឬ ផ្នែកណាក់ពន្ធ័ខ្លះនៃរបាយការណ៏ ដែលផ្ញើមកដោយរដ្ឋភាគីនៃកតិកាសញ្ញានេះ ដែលជសមាជិកនៃស្ថាបន័ឯកទេស តាមដែលរបាយការណ៏ ឬ ផ្នែកនៃរបាយការណ៏មានទាក់ទង នឹងបញ្ហាដែលស្ថិតក្រោមសមត្ថកិច្ចរបស់ស្ថាបន័ខាងលើ ស្របតាមសាលិខិតជាបតិដ្ឋានបន័រៀងៗខ្លួន។
មាត្រា១៧
១. រដ្ឋភាគី នៃកតិកាសសញ្ញានេះ ត្រូវបង្ហាញរបាយការណ៏របស់ខ្លួនជាដំណាក់ៗ ស្របតាមកម្មវិធីដែលក្រុមប្រឹក្សាសេដ្ឋកិច្ចនិង សង្គមកិច្ច នឹងកំណត់ក្នុង រយះពេល១ឆ្នាំ គិតពីកាលបរិច្ចេទដែកតិកាសញ្ញនេះ ចូលជាធរមាន បន្ទាប់ពីបានពិគ្រោះប្ដូរយោបល់ ជាមួយ រដ្ឋភាគី និងស្ថាបន័ ឯកទេសពាក់ពន្ធ័។
២. របាយការណ៏អាចប្រាប់ពីកត្តា និង ករលំបាកដែលរារាំង រដ្ឋទាំង នោះក្នុង ការបំផ្លាញ កាតព្វកិច្ចក្រោមកតិការញ្ញានេះ។
៣. ក្នុងករណីដែលព័ត៌មាន ពាក់ពន្ធ័ ត្រូវ បានដាក់ជូនអង្គការ សហប្រជាជាតិ ឬ ស្ថាបន័ឯកទេសណាមួយ ដោយរដ្ខភាគីណាមួយ នៃកតិកាសញ្ញានេះ ហើយ នោះ មិនចាំបាច់ បង្ហាញពត៌មាន នោះឡើយវិញតៀតទេ គីគ្រាន់តែ យោងឲ្យច្បាស់លាស់លើព័ត៌មាន នោះទៅជាករគ្រប់គ្រាន់ហើយ។
មាត្រា១៨
ស្របតាមការទទួលខុសត្រូវរបស់ខ្លួន នៅក្រោមធម្មនុញ្ញ សហប្រជាជាតិ ក្នុងវិស្សយ័ សិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច អាចធ្វើការសម្របសម្រួលជាមួយ ស្ថាបន័ឯកទេសនានា ពាក់ពន្ធ័ នឹងការធ្វើរបាយការណ ដែលស្ថាបន័ទាំងនេះ ត្រូវដាក់ជូនក្រុមព្រឹក្សា ហើយដែលទាក់ទង នឹងការីកចម្រើនដែលសម្រេចបាន ក្នុងការអនុវត្តបទបញ្ញាតិ្ដនៃ កតិកាសញ្ញានេះ ដែលលស្ថិតក្នុងក្របខណ្ឌ័នៃ សកម្មភាពរបស់ខ្លួន។ របាយការណ៏ទាំង នេះអាច បញ្ចូលទិន្ននយ័ នៃសេចក្ដី សម្រេចនិង អនុសាសន៏លើការអនុវត្តដែលបានអនុមត័ដោយអង្គារមានសមត្ថកិច្ចនៃស្ថាបន័ឯកទេស។
មាត្រា១៩
ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច អាចផ្ញើជូនគណះកម្មការសិទ្ធិមនុស្ស ដើម្បីធ្វើការ សិក្សា និង ផ្ដល់អនុសាសន៏ទូទៅ ឬ ដើម្បីជាពត៌ាមាន បើសិនជាមាន នូវរបាយការណ៏ស្ដីពីសិទ្ធិមនុស្ស ដែលរដ្ឋនានាបានដាក់ជូន ស្របតាមមាត្រា ១៦ និង មាត្រា ១៧ និង របាយការណ៏ស្ដីពីសិទ្ធិមនុស្ស ដែលស្ថាបន័ឯកទេសបានដាក់ជូនស្របតាមមាត្រា ១៨។
មាត្រា២០
រដ្ឋភាគី នៃកតិកាសញ្ញានេះ និងស្ដាបន្័ឯកទេសពាក់ពន្ធនានា អាចជូន យោបល់ទៅក្រុមព្រឹក្សាសេដ្ឋកិច្ច និង សង្គមកិច្ច លើអនុសាសន៏ ទូទៅស្របតាម មាត្រា១៩ ឬ យោងតាមអនុសាសន៏ ទូទៅ ដែលមានក្នុងរបាយការណ៏របស់គណៈ កម្មការសិទ្ធិមនុស្ស ឬ ក្នុង ឯកសារដែលមានចែងក្នុង របាយការណ៏នោះ។
មាត្រា២១
ក្រុមព្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច អាចដាក់ជូមហាសន្និបាតអង្គការ សហប្រជាជាតិ ម្ដងម្កាល នូវរបាយការណ៏ភ្ជាប់ជាមួយអនុសាសន៏ ដែលមាន លក្ខណៈ ទូទៅ និង សេចក្ដីសង្ខេប ព័ត៌មាន ដែលទទួលបានពីរដ្ឋភាគីនៃកតិកាសញ្ញានេះ និង ស្ថាបន័ឯកទេស ស្ដីពីវិធានការដែលបានដាក់ចេញ និង ការរីចម្រើន ដែលសម្រេចបាន ដើម្បីធានាការគោរពជាទូទៅនូវសិទ្ធិដែបានទទួលស្គាល់ក្នុង កតិកាសញ្ញានេះ។
មាត្រា២២
ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមកិច្ច អាចជំរាបជូនអង្គការ ដទៃទៀត នៃអង្គការសហប្រជាជាតិ អង្គការជាសាខា និងស្ថាបន័ឯកទេសពាក់ពន្ធ័ ដែលផ្ដល់ជំនួយ ខាងបច្ចេកទេស នូវបញ្ហាទាំងឡាយដូចបានលើកឡើងក្នុងរបាយការណ៏ ដែលបានបញ្ជាក់ក្នុងផ្នែកនេះ ហើយ អាចជួយអង្គការ ទាំងនេះធ្វើការសម្រេចក្នុងរង្វង់សមត្ថកិច្ច ផ្ទាល់រៀងៗខ្លួន នូវការគួរឲ្យមានវិធានការអន្ដរជាតិ សម្រាប់រួមចំណែកក្នុងការអនុវត្តកិច្ចកាសញ្ញនេះ ឲ្យបានសក្ដិសិទ្ធិនិងជាលំដាប់។
មាត្រា២៣
រដ្ឋភាគីនៃកតកាសញ្ញានេះ ព្រមព្រៀងគ្នាថា វិធានការលំដាប់អន្ដរជាតិ ដើម្បីសម្រេច បាននូវ សិទ្ធិដែលមានចែកងក្នុងកតិកាសញ្ញានេះ មានជាអាទិ៍ ការធ្វើអនុសញ្ញា ការអនុមត័អនុសាសន៏ ការឧត្តម្ភជំនួយបច្ចេកទេស និង កររៀបចំការប្រជុំ ថ្នាក់តំបន់និង ការប្រជុំផ្នែកបច្ចេកទេស សម្រាប់ពិគ្រោះ យោបល់និង សិក្សាជាមួយរដ្ឋាភិបាលពាក់ពន្ធ័។
មាត្រា២៤
គ្មានបទបញ្ញាតិណាមួយក្នុងកតិកាសញ្ញានេះ ត្រូវយកមកបកស្រាយ ធ្វើអោយ ប៉ះពាល់ ដល់បទបញ្ញាតិ្ដ ទាំងឡាយនៃធម្មនុញ្ញ សហប្រជាជាតិ និង ធម្មនុញ្ញនៃ ស្ថាបន័ ឯកទេសដែលកំណត់ការទទួលខុសត្រូវរៀងៗខ្លួនរបស់ស្ថាបន័នានានៃអង្គការសហប្រជាជាតិ និង ស្ថាបន័ដែលពាក់ពន្ធ័ នឹងបញ្ហាដែលដោះស្រាយក្នុងករិកាសញ្ញានេះឡើយ។
មាត្រា២៥
គ្មានបទបញ្ញាតិណាមួយត្រូវយកមកបកស្រាយ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពីកំណើត របស់ប្រជាជាតិ ក្នុងការអាស្រយួផល និង ប្រើប្រាស់ដោយពេញលេញ និង ដោយសេរី នូវភាគទ្រព្យ និង ធនធានធម្មជាតិរបស់ខ្លួនឡើយ។
ផ្នែកទី៥
មាត្រា២៦
១. កិតិកាសញ្ញានេះ ត្រូវបើកចំហរឲ្យចុះហត្ថលេខាសម្រាប់រដ្ឋសមាជិក សហប្រជាជាតិ ឬ សមាជិកនៃស្ថាបន័ឯកទេសណាមួយ ឬ ជាភាគី នៃ លក្ខន្ដិកៈ របស់តុលាការ យុត្ដិធម៌ អន្ដរជាតិ ឬ ជារដ្ឋផ្សេងទៀត ដែលត្រូវបាន អញ្ជើញ ដោយមហាសន្និបាតសហប្រជាជាតិ ឲ្យក្លាយជាភាគីនៃកតិកាសញ្ញានេះ។
២. កតិកាសញ្ញានេះ ជាកម្មវត្ថុនៃការឲ្យសច្ចាបន័។ លិខិតុករណ៏ឲ្យសច្ចបន័ត្រូវ តំកល់ទុកនៅ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
៣. កតិកាសញ្ញានេះ ត្រូវបើកចំហរឲ្យចូលជាសមាជិកដោយរដ្ឋណាមួយ ដែមានយោងក្នុងកថាខណ្ឌ១នៃមាត្រានេះ។
៤. ការចូលជាសមាជិក ត្រូវធ្វើឡើងដោយការតំកល់លិខិតុនករណ៏ សុំចូល ជា សមាជិក នៅ នឹង អគ្គលេខាធិការអង្គការសហប្រជាជាតិ។
៥. អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវជូនដំណឹងដល់រដ្ឋទាំងអស់ដែលបានចុះហត្ថលេខាលើកតិកាសញ្ញានេះ ឬ ដែលបានចូលជាសមាជិកនៃ កតិកាសញ្ញានេះ អំពីការតំកល់លិខិតុបករណ៏ឲ្យសច្ចាបន័ ឬ លិខិតុបរណ៏សុំ ចូលជាសមាជិក។
មាត្រា២៧
១. កតិកាសញ្ញានេះ ចូលជាធរមានក្នុងរយះពេល៣ខែ ក្រោយពីបរិច្ឆេទ នៃការតំកល់លិខិតុបករណ៏ ឲ្យសច្ចាបន័ ឬ លិខិតុបករណ៏ សុំចូលជាសមាជិកទី៣៥ នៅនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
២. ចំពោះរដ្ឋណាមួយដែលឲ្យសច្ចាប័ន ឬ សុំចូលជាសមាជិកនៃកតិការញ្ញានេះ បន្ទាប់ពីសមាជិកទី៣៥ កតិកាសញ្ញានេះ នឹងចូលជាធរមានក្នុងរយះពេល៣ខែ ក្រោយពីបរិច្ចេទ នៃការតំកល់លិខិតុបរកណ៏ ឲ្យសច្ចាបន័ ឬ លិខិតុបករណ៏សុំចូលជាសមាជិករបស់រដ្ឋនោះ។
មាត្រា២៨
បទបញ្ញាតិ្ដ នៃកតិកាសញ្ញានេះ ត្រូវអនុវត្តលើគ្រប់ផ្នែកទាំងអស់ នៃរដ្ឋ សហពន្ធ័ ដោយគ្នានការដាក់កម្រិតព្រំដែន ឬ ការលើកលែងឡើយ។
មាត្រា២៩
១. រដ្ឋភាគី ណាមួយនៃកតិកាសញ្ញានេះ អាចស្មើរសុំអោយធ្វើវិសាធនកម្ម និង ដាក់ សេចក្ដីស្នើនោះ ជូនទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ។ អគ្គលេខាធិការអង្គការ សហប្រជាជាតិ ត្រូវបញ្ជូនសេចក្ដីស្នើសុំធ្វើវិសោធកម្មនេះ ទៅរដ្ឋភាគី នៃកតិកាសញ្ញានេះ ដោយសុំឲ្យរដ្ឋភាគីបញ្ជាក់ថាតើយល់ព្រមឲ្យមានសន្និសីទនៃ រដ្ឋភាគីទាំងអស់ដើម្បីពិនិត្យនិង បោះឆ្នោតលើសេចក្ដីស្នើសុំធ្វើវិសោធនកម្មឬ ទេ។ ក្នុងករណីមានសម្លេង ១ភាគ៣ យ៉ាងតិចនៃរដ្ឋភាគីទាំងអស់ ប្រកាសយល់ព្រមឲ្យមានសន្និសិទ អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវកោះប្រជុំសន្និសិទ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ គ្រប់វិសោធនកម្ម ដែលបាន អនុមត័ដោយមតិភាគច្រើននៃរដ្ឋភាគីវត្តមាន និង បោះឆ្នោតក្នុងសន្និសីទត្រូវដាក់ ជូនមហាសន្និបាទ នៃអង្គការសហប្រជាជាតិ ដើម្បីសុំការយល់ព្រម។
២. វិសោធនកម្មទាំងនេះ នឹងចូលជាធរមាននៅពេលទទួលបានការយល់ព្រមពី មហាសន្និបាទ អង្គការសហប្រជាជាតិ និងទទួលបានការអនុមត័ដោយមតិ ភាគច្រើន២ភាគ៣ នៃរដ្ឋភាគី នៃកតិកាសញ្ញានេះ ស្របតាមបទបញ្ញាតិនៃរដ្ឋធមនុញ្ញរបស់ រដ្ឋនិមួយៗ។
៣. នៅពេលដែលវិសោធនកម្មទាំងនោះចូលជាធរមានហើយ វិសោធនកម្មទាំងនោះ នឹងក្លាយជាកាតព្វកិច្ច សម្រាប់រដ្ឋភាគីដែលបានទទួលយល់ព្រមយក វិសោធនកម្មទាំងនោះ ឯរដ្ឋភាគីផ្សេងៗ ទៀត ដែលមិបានទទួលយល់ព្រមត្រូវ ស្ថិតនៅក្រោម បទបញ្ញាតិ្ដ នៃកតិកាសញ្ញានេះ និង វិសោធនកម្មមុនៗ ដែលខ្លួនបានយល់ព្រមរួចហើយ។
មាត្រា៣០
១. កតិកាសញ្ញានេះ ដែលមានអត្ថបទជាភាសាចិន អង់គ្លេស បារាំង និង អេស្បាញ៉ុល មានតម្លែស្មើគ្នា និង ត្រូវតំកល់ទុកបណ្ណាសារដ្ឋានរបស់ អង្គការ សហប្រជាជាតិ។
២. អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបញ្ជូនច្បាប់ចម្លងនៃ កតិកាសញ្ញានេះ ដោយមានបញ្ជាក់ការចម្លងតាមច្បាប់ដើម ទៅរដ្ឋទាំងឡាយ យោងតាមមាត្រា២៦។

សិទ្ធិមនុស្ស

,
សេចក្ដីប្រកាសជាសកលស្ដីអំពី សិទ្ធិមនុស្ស

ដោយយល់ឃើញថា ការទទួលស្គាល់សេចក្ដីថ្លៃថ្នូរជាប់ពីកំណើត និង សិទ្ធិស្មើភាព និង សិទ្ធិមិនធាចលក់ដូរ ផ្ទេរ ឬ ដកហូតបានរបស់ សមាជិកទាំងអស់ នៃគ្រួរសារ មនុស្ស គឺ ជាគ្រឹះនៃសេរីភាព យុត្តិធម៌និង សន្ដិភាព ក្នុងពិភពលោក។
ដោយ យល់ឃើញថា ការមិនទទួលស្គាល់ និង ការប្រមាថ មើលងាយ សិទ្ធិមនុស្ស នាំឲ្យ មានអំពើព្រៃផ្សៃ សាហាវយង់ឃ្នង ធ្វើអោយ ក្ដៅក្រហាយ ដលើសតិសម្បជញ្ញះ មនុស្សជាតិ និង ថា ការឈានដល់ពិភពលោកមួយ ដែលមនុស្សទាំងឡាយ មានសេរីភាព ត្រូវបាន ប្រកាសថា ជាសេចក្ដី ប្រាថ្នាដ៏ខ្ពង់ខ្ពស់ បំផុត របស់ មនុស្ស ត្រូវតែ បានការពារ ដោយនីតិរដ្ធ ដើម្បីជៀសវាង កុំអោយ មនុស្ស បង្ខំចិត្តជាចុងក្រោយបង្អស់ បះបោរ ប្រឆាំង ទល់នឹង អំណាចផ្ដាច់ការ និង ការគាបសង្កត់។
ដោយយល់ឃើញថា ជាការចាំបាច់ ដែលត្រូវលើកស្ទួយការពង្រីកទំនាក់ទំនង ជាមិត្តភាពរវាងប្រជាជាតិនានា។
ដោយយល់ឃើញថា ប្រជាជាតិ ទាំងឡាយ នៃសហប្រជាជាតិបានប្រកាស បញ្ជាក់ សាជាថ្មី ក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួន ទៅលើមូលដ្ឋាន នៃមនុស្ស លើសេចក្ដី ថ្លៃថ្នូរ លើតម្លៃ របស់មនុស្ស និង លើសមភាព នៃសិទ្ធិរវាង បុរសនិងស្រ្ដី ហើយប្ដេជ្ញាលើកស្ទួយវឌ្ឍនភាពសង្គម និង កម្រិត ជីវភាព រស់នៅ ឲ្យកាន់ តែប្រសើឡើង ក្នុងសេរីភាព កាន់តែទូលំទូលាយ។
ដោយយល់ឃើញថា ដោយសហប្រតិបត្តិការជាមួយ អង្គារសហប្រជាជាតិ រដ្ឋជាសមាជិក ទាំងអស់សន្យាធ្វើឲ្យ មានការគោរពជាសកល និង ការប្រតិបត្តិនូវ សិទ្ធិសិរីភាព មូលដ្ឋាន។
ដោយយល់ឃើញថា ការយល់ដូចគ្នា មួយ អំពីសិទ្ធិនិង សេរីភាព ទាំង នេះ មានសារះសំខាន់បំផុត ដើម្បីបំពេញ នូវ ការសន្យាខាងលើ។



អាស្រ័យ ហេតុនេះ មហាសន្និបាត ប្រកាសថាៈ


សេចក្ដីប្រកាស ជាសកលស្ដីពំពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួម ដែល ប្រជាពលរដ្ឋ គ្រប់ៗប្រទេស និង ប្រជាជាតិ ទាំងអស់ត្រូវធ្វើអោយបានសំរេច ដើម្បីអោយ បុគ្គលគ្រប់ៗរូប និង អង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ខ្ជួន ជានិច្ចក្នុងស្មារតី របស់ខ្លួន នូវសេចក្ដី ប្រកាសនេះ ខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលការគោរពសិទ្ធិនិង សេរីភាព ទាំង នេះ តាមរយះ ការបង្រៀន និង ការអប់រំ ហើយនិងខំប្រឹងប្រែង ធានាអោយមាន ការទទួលស្គាល់ និង ការអនុវត្តជាសកល និង ដោយស័ក្កិសិទ្ធិ នូចសិទ្ធិនិង សេរីភាព ដោយវិធានការជាតិ និង អន្ដរជាតិ ដែលមាន លក្ខណះរីកចំរើន ជាលំដាប់ ទាំងក្នុង ចំណោម ប្រជាពលរដ្ធ នៃរដ្ឋសមាជិក ទាំងក្នុង ចំណោម ប្រជាពលរដ្ឋ ដែនដី ដែលស្ថិតនៅក្រោម ដែនសមត្ថកិច្ច នៃរដ្ឋទាំងនោះ។

មាត្រា១

មនុស្សទាំងអស់ កើតមកមានសេរីភាព និង សមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និង សិទ្ធិ។ មនុស្សមានវិចារណញ្ញាណនិង សតិសម្បធញ្ញៈ ជាប់ពីកំណើត ហើយគប្បី ប្រព្រឹត្ដ ចំពោះ គ្នាទៅវិញទៅមក ក្នុងស្មារតី ភាតរភាពជាបងប្អូន។

មាត្រា២

មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិង សេរីភាព ទាំងអស់ ដែលមានចែង ក្នុង សេចក្ដីប្រកាស នេះ ដោយគ្មាន ការប្រកាន់បែងចែក បែបណាមួយ មានជាអាទិ៍ ពូជសាសន៏ ពណ៏សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬ មតិផ្សេងៗ ទៀត ដើមកំណើត ជាតិ ឬ ទ្រព្យសម្បត្តិ កំណើត ឬ ស្ថានភាពដ៏ទៃផ្សេងៗ ទៀតឡើយ។
លើសពីនេះ មិនត្រូវធ្វើ ការប្រកាន់ បែងចែកណាមួយ ដោយសំអាងទៅលើឋានៈ ខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬ ខាងអន្ដរជាតិរបស់ប្រទេស ឬ ដែនដី ដែលបុគ្គលណាម្នាក់ រស់នៅ ទោះបីជាប្រទេស ឬ ដែនដីនោះឯករាជ្យក្ដី ស្ថិត ក្រោម អាណា ព្យាបាលក្ដី ឬ គ្មានស្វយ័ គ្រប់គ្រង ក្ដី ឬ ស្ថិតក្រោម ការដាក់កម្រិតផ្សេង ទៀតណាមួយ ដល់ អធិបតរយ្យភាពក្ដី។

មាត្រា៣

បុគ្គលម្នាក់ៗ មានសិទ្ធិ រស់រានមានជីវិត សេរីភាព និង សន្ដិភាព ផ្ទាល់ ខ្លួន។

មាត្រា៤

គ្មានជនណាម្នាក់ ត្រូវស្ថិតនៅ ក្នុង ទោសភាព ឬ ស្ថិតក្នុង ភាពជាអ្នក បម្រើដាច់ថ្លៃឡើយ។ ទោសភាព និង ទាសពានិជ្ជកម្ម តាម គ្រប់ទម្រង់ទាំងអស់ ត្រូវហាមឃាត់។

មាត្រា៥

គ្មានជនណាម្នាក់ ត្រូវទទួលទារុណកម្ម ឬ ការប្រព្រឹត្ដិមកលើខ្លួន ឬ ទណ្ឌកម្ម ឃោឃៅ អមនុស្ស ធម៌ ឬ បន្ថោកបន្ទាប បានឡើយ។

មាត្រា៦

ជនគ្រប់រូប មានសិទ្ធិឲ្យគេទទួលស្គាល់បុគ្គលិកលក្ខណះ គតិយុត្ដរបស់ខ្លួន នៅគ្រប់ទីកន្លែង។

មាត្រា៧

ជនគ្រប់រូប មានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ និង មានសិទ្ធិ ទទួលការការពារ ពីច្បាប់ ស្មើៗគ្នា ដោយគ្មានការរើសអើង។ មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារ ស្មើៗគ្នា ប្រឆាំង នឹង ការ រើសអើង ណា ដែលរំលោភលើសេចក្ដី ប្រកាសនេះ ព្រមទាំអ ប្រឆាំង និង ករញុះញង់ឲ្យមានកររើសអើង។

មាត្រា៨

មនុស្សគ្រប់រូប មានសិទ្ធិ រកដំណោះស្រាយ ស័ក្ដិសិទ្ធ មួយ នៅចំពោះមុខ សាលាជំរះក្ដី ជាតិ ដែលមានសមត្ថកិច្ច ចំពោះអំពើរទាំងឡាយណាដែល រំលោភ សិទ្ធិមូលដ្ធាន របស់ខ្លួន ដែលត្រូចបានទទួលស្គាល់ ដោយរដ្ធធម្មនុញ្ញ ឬ ដោយច្បាប់។

មាត្រា៩

គ្មានជនណាម្នាក់ ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬ និរទេសខ្លួន តាមអំពើចិត្តឡើយ។

មាត្រា១០

មនុស្សគ្រប់រូប មានសិទ្ធិស្មីគ្នា ពេញលេញ សុំឲ្យតុលាការឯករាជ្យ និង មិនលំអៀង ពិនិត្យរឿង ក្ដីរបស់ខ្លួន ជាសាធារណះ និង ដោយសមធម៌ ដើម្បីសម្រេច លើសិទ្ធិនិងកាតព្វកិច្ច និង លើភាពសមហេតុផល នៃការចោទ ប្រកាន់ទាំង ឡាយខាងបទ ព្រហ្មទណ្ឌមកលើខ្លួន។

មាត្រា១១

១. ជនណាដែលជាប់ចោទ ពីបទល្មើសព្រហ្មទណ្ឌ ត្រូវសន្មតជាជនគ្មានទោសរហូត ដល់ពិរុទ្ធភាព ត្រូវបានរកឃើញ នៅក្នុង សវនាករជាសាធារណះដែលមាន ការធានាចំបាច់ ដើម្បី អោយ ជននោះការពារខ្លួន។
២. គ្មានជនណាម្នាក់ ត្រូវបានផ្ដន្ទាទោសពីបទល្មើស ព្រហ្មទណ្ឌ នៅពេលធ្វើអំពើ ឬ មានការខកខាន នេះ ដូចគ្នានេះដែរមិន ត្រូវមានការផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរជាងទោសដែលបានកំណត់ឲ្យអនុវត្តក្នុងអំឡុងពេលដែលបទល្មើសបានកើតឡើងនោះឡើយ។

មាត្រា១២

គ្មានមនុស្សណាម្នាក់ ត្រូវរងការរំលោភ ជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិត ឯកជនគ្រួសារ ទីលំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឲ្យបះពល់ ដល់កិត្តិយស និង កេរ្ដិ៍ ឈ្មោះ របស់ខ្លួន បានឡើយ។ ជនគ្រប់រូប មានសិទ្ធិ ទទួលការការពារំពីច្បាប់ ប្រឆាំង នឹងការជ្រៀតជ្រែក ឬការប៉ះពាល់បែបនេះ។
មាត្រា១៣
១. មនុស្សគ្រប់រូប មានសិទ្ធិធ្វើដំណើរ ដោយ សេរី និង មានសិទ្ធិជ្រើសរើស និវេសនដ្ឋានក្នុងរដ្ឋមួយ។
២. មនុស្សគ្រប់រូប មានសិទ្ធិចាកចេញពីប្រទេសណាមួយ រួមទាំង ប្រទេសរបស់ខ្លួនផង និង មានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។

មាត្រា១៤

១. មនុស្សគ្រប់រូប មានសិទ្ធិ ស្វែងរក និងទទួល កន្លែងជ្រកកោន ក្នុង ប្រទេស ដទៃទៀត ក្នុងករណីមានការធ្វើទុកបុកម្នេញមកលើខ្លួន។
២. សិទ្ធិសុំជ្រកកោននេះ មិនអាចលើកមក សំអាងបានទេ ក្នុងករណីមានការចោទ ប្រកាន់ ដែលពិតជាកើតឡើង ពីបទល្មើស មិនមែននយោបាយ របស់សហប្រជាជាតិ។

មាត្រា១៥

១.មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានសញ្ជាតិមួយ។
២.គ្មានជនណាម្នាក់ អាចត្រូវដកហូតសញ្ជាតិ ឬ រារាំង សិទ្ធិប្ដូរសញ្ជាតិ របស់ខ្លួនបានឡើយ។
មាត្រា១៦
១. មនុស្ស ប្រុសស្រីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និង កសាងគ្រួសារ ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ឬ សាសនាឡើយ។ មនុស្សប្រុសស្រី មានសិទ្ធិ ស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ ក្នុងចំណងអពាហ៍ពិពាហ៍ និង ក្នុង ពេល រំលាយ ចំណងអាពាហ៍ពិពាហ៍។
២. អាពាហ៍ពិពាហ៍អាចនឹងប្រព្រឹត្ត ទៅបាន លុះត្រាតែមាន ការព្រមព្រៀង ដោយ សេរី និង ពេញលេញពីអនាគត់ប្ដីប្រពន្ធ។
៣. គ្រួសារ ជាអង្គភាពធម្មជាតិ និង ជាអង្គភាពមូលដ្ឋាននៃសង្គម ហើយ គ្រួសារ មាន សិទ្ធិ ទទួលការការពារ ពីសង្គមនិង រដ្ឋ។

មាត្រា១៧

១. មនុស្ស គ្រប់រូប ទោះតែម្នាក់ឯងក្ដី ឬ ដោយរួមជាមួយ អ្នកដ៏ទៃក្ដី មានសិទ្ធិជាម្ចាស់ កម្មសិទ្ធិ។
២. គ្មានជនណាម្នាក់ ត្រូវបានដកហូតកម្មសិទ្ធិ តាមអំពើចិត្តឡើយ។
មាត្រា១៨
ជនគ្រប់រូប មានសិទ្ធិ សេរីភាព ខាងការគិត សតិសម្បជញ្ញះ និង សាសនា សិទញធិ នេះ រាប់ បញ្ចូល ទាំងសេរីភាព ផ្លាស់ប្ដូរសាសនា ឬ ជំនឿ ព្រមទាំង សេរីភាព សម្ដែងសាសនា ឬ ជំនឿរបស់ខ្លួន តែម្នាក់ឯង ឬ ដោយរួមជាមួយអ្នកដ៏ទៃជាសាធារណះឬជាឯកជន តាមការបង្ហាត់បង្រៀន ការអនុវត្ត ការគោរពបូជា និងការប្រតិ្តតាម។

មាត្រា១៩

មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ។ សិទ្ឋិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិ ដោយគា្មនការរជ្រៀតជ្រែក និង សេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័តមាន និងគំនិតនានាដោយគា្មនព្រំដែនទឹកដី ទោះតាមរយះមធ្យោបាយសម្តែងមតិណាមួយដ៏ដោយ។

មាត្រា២០

១. មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាពក្នុងការប្រជុំ ឬការរួមគា្នជាសមាគមដោយសន្តិវិធី។
២. គ្មានជនណាម្នាក់ ត្រូវបានបង្ខិតបង្ខំអោយចូលរួមក្នុងសមាគមណាមួយឡើយ។

មាត្រា២១

១. មនុស្សគ្រប់រូប មានសិទ្ឋិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណះនៃប្រទេសរបស់ខ្លួនដោយផ្ទាល់ ឬ តាមរយះតំណាង ដែលបានជ្រើសរើសដោយសេរី។
២. មនុស្សគ្រប់រូប មានសិទ្ឋិចូលបម្រើមុខងារសារណះនៃប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌសមភាព។
៣. ឆន្ទះរបស់់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចនៃការដឹកនំាកិច្ចការ សាធារណះ។ ឆន្ទះនេះត្រូវសម្តែងចេញតាមរយះការបោះឆ្នោតទៀងទាត់ តាមពេលកំណត់ និងពិតប្រាកដ ដែលមានលក្ខណះសកល ស្មើភាព និងសម្ងាត់ ឬតាមនីតិវិធីសមមូល ដែលធានាសេរីភាពនៃការបោះឆ្នោត។

មាត្រា២២

ក្នុងឋានះជាសមាជិកនៃសង្គមមនុស្សគ្រប់រូប មានសិទ្ឋិទទួលបានសន្តិសុខសង្គម និងមានបុព្វ សិទ្ឋិសម្រេចបានសិទិ្ឋខាងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៍ដែលចំាបាច់សម្រាប់សេចក្តីថ្លៃថ្នូរ និងការរីកចំរើនដោយសេរីនៃបុគ្គលិកលក្ខណះរបសខ្លួនតាមរយះការខិតខំ របស់ជាតិនិង សហប្រតិបត្តិការអន្ដរជាតិ និង ដោយយោងទៅតាមការរៀចំនិង ធនធានរបស់ប្រទេសនីមួយៗ។
មាត្រា២៣
១. មនុស្សគ្រប់រូប មានសិទ្ធិមានការងារធ្វើជ្រើសរើស ការងារដោយសេរី ទទួលលក្ខណ្ឌ ការងារត្រឹមត្រូវ និង ពេញចត្ត និង មានការការពារប្រឆាំង នឹង ភាពអត់ ការងារ ធ្វើ។
២. មនុស្សគ្រប់រូប មានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នា ដោយគ្នាន ការរើសអើង។
៣. អ្នកធ្វើការងារ មានសិទ្ធិទទួលបានលាភការដោយសមធម៌ និងពេញចិត្ត ដើម្បីធានាអត្ថិភាព រស់នៅ រស់ខ្លួន និង គ្រួសារ ឲ្យសមស្រប នឹង សេចក្ដីថ្លៃថ្នូរ នៃ មនុស្ស និង ត្រូវ បានបំពេញ បន្ដែមទៀត ដោយមធ្យោបាយផ្សេៗ នៃការកាពារ ផ្នែកសង្គម ប្រសិន បើចាំបាច់។
៤. មនុស្ស គ្រប់រូប មានសិទ្ធិ បង្កើត សហជីព និង ចូលរួម ក្នុង សហជីព ដើម្បី ការពារ ផលប្រយោជន៏របស់ខ្លួន។

មាត្រា២៤

មនុស្សគ្រប់រូប មានសិទ្ធិឈប់សម្រាក និង លំហែកាយ កំសាន្ដ រូមបញ្ជូលទាំង កម្រិតម៉ោងការងារសមហេតុផល និង ការឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់ ។

មាត្រា២៥

១. មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានកម្រិតជីវភាព គ្រប់គ្រាន់ ដើម្បីធានា សុខភាព និង សុខមាលភាព របស់ខ្លួន និង គ្រួសារ រួមមានចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំ សុខភាព និង ដរវសង្គមកិច្ច ចាំបាច់ផ្សេងៗទៀផង។ មនុស្ស គ្រប់រូប មានសិទ្ធិទទួល បានការគាំពារនៅ ពេលគ្មាន ការងារធ្វើ មានជំងឺ ពិការ មេម៉ាយ ឬពោះម៉ាយ ចាស់ជរា ឬ នៅ ពេលបាត់បង់ មធ្យោបាយធានាជីវភាព ដែលបណ្ដាលមកពីកាលះទេសៈផុតពីឆន្ទៈ របស់ខ្លួន។
២. មាតុភាព និង កុមារភាព មានសិទ្ធិ ទទួលជំនួយ និងការថែទាំពិសេស។ កុមារគ្រប់ រូប ទោះកើត ពីឪពុកម្ដាយមានខាន់ស្លា ឬ ឥតខាន់ស្លាក្ដី ត្រូវបានទទួលការកាពារខាងសង្គមកិច្ច ដូចគ្នា។

មាត្រា២៦

១. មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានការអប់រំ។ ការអប់រំ ត្រូវឥតបង់ថ្លៃ យ៉ាងហោច ណាស់ សម្រាប់ការអប់រំបឋមសិក្សា និង អប់រំមូលដ្ឋាន។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច។ ការអប់រំខាងបច្ចេកទេស និង វិជ្ជាជីវះ ត្រូវ រៀបចំអោយមានជាទូទៅ។ ការអប់រំឧត្ដមសិក្សា ត្រូវបើកអោយចូលរៀន ស្មើភាពគ្នា ដោយឈរលើមូលដ្ឋាន សមត្ថភាព។
២. ការអប់រំ ត្រូវសំដៅទៅរកការរើកលូតលាស់ពេញលេញ នៃបុគ្គលិក លក្ខណះ របស់ មនុស្ស និង ការពង្រឹងការគោរពសិទ្ធិមនុស្ស និង សេរីភាព មូលដ្ឍាន ការអប់រំ នេះ ត្រូលើកកំពស់ ការយល់ដឹង ការអត់ឳនអធ្យាស្រយ័គ្នា និោង មិត្តភាព រវាង ប្រជាជាតិ និង ក្រុម ជូជសាសន៏ ឬ ក្រុម សាសនាទាំងអស់ ព្រមទាំង ការអភិវឌ្ឃន៏ សកម្មភាពរបស់ សហប្រជាជាតិ ក្នុង ការថែរក្សា សន្ដិភាព។
៣. មាតាបិតា មានសិទ្ធិ ជាអាទិភាព ក្នុងការជ្រើសរើស ប្រភេទ នៃការ អប់រំសម្រាប់បុត្រធីតារបស់ខ្លួន។

មាត្រា២៧

១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមដោយសេរី ក្នុងជីវភាព វប្បធម៌ របស់សហគមន៏ អាស្រយ័ផល សិល្បះ និង ចូលរួមចំណែកក្នុងវឌ្ឍនភាព វិទ្យាសាស្រ្ដ និង ក្នុង ផលប្រយោជន៏ ដែលបានមកពីវឌ្ឍនភាពនេះ។
២. មនុស្សគ្រប់រូប មានសិទ្ធិទទួលការការពារផលប្រយោជន៍ខាងសីលធម៌ និងសម្ភារៈ ដែលបានមកពីផលិតកម្មខាងវិទ្យាសាស្ត្រ និងអក្សរសាស្រ្តឬ សិល្បៈ ដែលជាស្នាដៃរបស់ខ្លួន។

មាត្រា២៨

មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសណ្តាប់ធ្នាប់សង្គមនិងអន្តរជាតិ ដែលធ្វើ អោយសិទ្ធិ និង សេរីភាព ចែងក្នុងសេចក្តីប្រកាសនេះ អាចសំរេចបានដោយពេញលេញ។

មាត្រា២៩

១.មនុស្សគ្រប់រូបមានករណីកិច្ចចំពោះសហកមន៍ ដែលជាកន្លែងតែមួយគត់ ដែល អាច បង្កើតបានការរីកចម្រើនដោយសេរី និងពេញបរិបូរណ៍នូវបុគ្គលិកលណះរបស់ខ្លួន ។
២.ក្នុងការប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្ថិតនៅត្រឹមតែ កំរិត ព្រំ ដែនដែលច្បាប់បានកំណត់សំរាប់ការទទួលស្គាល់ និងការគោរពសិទ្ធិ និងសេរីភាព របស់អ្នកដ៏ទៃ និងបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធា រណះ និងសុខុមាលភាពទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ ។
៣.តែយ៉ាងណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនេះ មិនអាចយកទៅប្រើផ្ទុយនិង គោលបំណងនិងគោលការទាំងឡាយរបស់សហប្រជាជាតិឡើយ ។

មាត្រា៣០

គ្មានបទបញ្ញាតិណាមួយនៃសេចក្តីប្រកាសនេះ អាចត្រូចបានបកស្រាយតម្រូវថា រដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយធ្វើ ក្នុង ការធ្វើ សកម្មភាព ឬ ការប្រព្រឹតអំពើអ្វីមួយ ដែលសំដៅទៅបំផ្លិចបំផ្លាញ នូវសិទ្ធិ និង សេរីភាព ទាំងឡាយ ដែលមានចែង នៅក្នុង សេចក្ដីប្រកាស នេះឡើយ។

Video | English Grammar

,
We are undercontraction

Monday, January 3, 2011

,
រដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជា
បុព្វកថា
យើង ជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោក ស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា ”កោះសន្តិភាព” ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជា ធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្សគោរពច្បាប់ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិឱ្យបានឈានទ្បើងរីកចំរើន លូតលាស់ សម្បូររុងរឿង ជានិច្ចនិរន្តរ៍។
ក្នុងឆន្ទៈមោះមុតនេះ យើងសរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដូចតទៅ ៖
ជំពូកទី១: អំពី អធិបតេយ្យ
ជំពូកទី២: អំពី ព្រះមហាក្សត្រ
ជំពូកទី៣: អំពី សិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខែ្មរ
ជំពូកទី៤: អំពី របបនយោបាយ
ជំពូកទី៥: អំពី សេដ្ឋកិច្ច
ជំពូកទី៦: អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
ជំពូកទី៧: អំពី រដ្ឋសភា
ជំពូកទី៨ : អំពី ព្រឹទ្ធសភា
ជំពូកទី: អំពី សមាជរដ្ឋាភិបាល និងព្រឹទ្ធសភា
ជំពូកទី១០: អំពី រដ្ឋាភិបាល
ជំពូកទី១១: អំពី អំណាចតុលាការ
ជំពូកទី១២: អំពី ក្រុមប្រឹក្សាធម្មនុញ្ញ
ជំពូកទី១៣: អំពី ការគ្រប់គ្រងរដ្ឋបាល
ជំពូកទី១៤: អំពី សមាជជាតិ
ជំពូកទី១៥: អំពី អនុភាព ការសើរើ និងវិសោធនកម្មរដ្ឋមនុញ្ញ
ជំពូកទី១៦: អំពី អន្តរប្បញ្ញត្តិ

ជំពូកទី១: អំពី អធិបតេយ្យ
មាត្រាទី១:

ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយិ៍ មិនចូលបក្ស សម្ព័ន្ធ។
មាត្រាទី២:

បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភភានដាច់ខាតក្នុងព្រំដែនរបស់ខ្ខួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ ១៩៣៦-១៩៦៩។
មាត្រាទី៣:

ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន។
មាត្រាទី៤:

បាវចនានៃព្រះរាជាណាចក្រកម្ពុជាគឺៈ ជាតិ សាសនា ព្រះមហាក្សត្រ។
មាត្រាទី៥:

ភាសា និងអក្សរ ដែលប្រើប្រាស់ជាផ្លូវការ គឺសាសនានិង អក្សរខែμរ។
មាត្រាទី៦:
ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។
ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ ១, ២ និង ៣។

ជំពូកទី២: អំពី ព្រះមហាក្សត្រ
មាត្រាទី៧:
ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចទ្បើយ។
ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រមិនអាចនណារំលោភបំពានបានទ្បើយ។
មាត្រាទី៨:

ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ
អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរព សិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋ
និងការគោរពសន្ធិសញ្ញាអន្តរជាតិ។
មាត្រាទី៩:
ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាចសាធារណៈអោយមានភាព ទៀងទាត់។
មាត្រាទី១០:
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។
ព្រះមហាក្សត្រ ទ្រង់តមានព្រះរាជអំណាចចាត់តាំងព្រហរជ្ជទាយាទ សម្រាប់គ្រងរាជសម្បត្តិទ្បើយ។
មាត្រាទី១១(ថ្មី):
ក្នុងករណីដែលព្រះមហាក្សត្រពុំអាច បំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គព្រះឈួនជាទង្ងន់ មាន ការបញ្ជាក់ពីក្រុមគ្រូពេទ្យ ជំនាញជ្រើសរើសដោយប្រធាន ព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា
បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងថានៈជាព្រះរាជានុសិទ្ធិ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រ ក្នុងថានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ព្រះឈួនជាទង្ងន់ដូចមានចែងក្នុងវក្យខ័ណ្ឌខាងលើ។
តំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងថានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបាន
ចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅៈ
• អនុប្រធានទី១ ព្រឹទ្ធសភា
• អនុប្រធានទី១ រដ្ឋសភា
• អនុប្រធានទី២ ព្រឹទ្ធសភា
• អនុប្រធានទី២ រដ្ឋសភា
មាត្រាទី១២(ថ្មី):
នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរា
ជាណាចក្រកម្ពុជា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូល ទីវង្គត
ការទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ថ្មី
មាត្រាទី១៣(ថ្មី):
ក្នុងរយៈវេលា៧ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មីនៃព្រក្រុមប្រឹក្សារាជសម្បត្តិមានៈ
• ប្រធានព្រឹទ្ធសភា
• ប្រធានរដ្ឋសភា
• នាយករដ្ឋមន្ត្រី
• សម្តេចព្រះសង្ឃរាជគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
• អនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ធសភា
• អនុប្រធានទី១ និងអនុប្រធានទី២រដ្ឋសភា
ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិនឹងមានកំណត់ក្នុងច្បាប់មួយ។
មាត្រាទី១៤:
ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សមាជិកព្រះរាជវង្សានុវង្សខែ្មរ ដែលមានព្រះជុន្មយ៉ាយ៉ាងតិច
៣០ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រ អង្គឌួង រឺព្រះមហាក្សត្រ នរោត្តម រឺក៏ព្រះមហាក្សត្រ ស៊ីសុវត្ថ។
មុនចូលគ្រងរាជសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធានដូចមានចែងក្នុងឧបសម្ព័ន្ធទី៤។
មាត្រាទី១៥:
ព្រះជាយានៃព្រះមហាក្សត្រមានព្រះរាជឋានៈជាព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រាទី១៦
ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាពុំមានព្រះរាជសិទ្ធិធ្វើនយោបាយ ទទួលនាទីជាអ្នកដឹកនាំរដ្ឋ រឺជាអ្នកដឹកនាំរាជរដ្ឋាភិបាល
រឺទទួលតួនាទីរដ្ឋបាលរឺនយោបាយទ្បើយ។
ព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជាទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង
ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការនិងការទូត។
មាត្រាទី១៧:
ប្រការដែលព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចទ្បើយ ហើយដែលមានចែងក្នុងវក្យខ័ណ្ឌទី១នៃ មាត្រាទី៧
នៃរដ្ឋធម្មនុញ្ញោនះមិនអាចសុំកែប្រែបានដាច់ខាត។
មាត្រាទី១៨(ថ្មី):
ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និងរដ្ឋសភា
មិនអាចយកទៅជជែកពិភាក្សាទ្បើយ។
មាត្រាទី១៩(ថ្មី):
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រីតាមបែបបទដែលមានចែងក្នុងមាត្រា១១៩ថ្មី។
មាត្រាទី២០:
ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូល
ថ្វាយទ្រង់ ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ។
មាត្រាទី២១:
តាមសេចក្តីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខាលើព្រះរាជក្រិត្យតែងតាំង ផ្លាស់ផ្តូរ រឺបញ្ចប់ ភារកិច្ចមន្ត្រី ជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និង ពេញសមត្ថភាព។
តាមសេចក្តីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខាលើព្រះរាជក្រិត្យតែង តាំង ផ្លាស់ ផ្តូរ រឺដកចៅក្រមផ្នែកយុត្តាធិការ។
មាត្រាទី២២(ថ្មី):
នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិត
ក្នុងភាពអាសន្នក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
មាត្រាទី២៣:
ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទត្រូវបាន តែងតាំង
ទ្បើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។
មាត្រាទី២៤(ថ្មី):
ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ដែលនឹងត្រូវបង្កើតទ្បើងដោយច្បាប់មួយ។
ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាមក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។
មាត្រាទី២៥:
ព្រះមហាក្សត្រទ្រង់ទទួលសាតាំងឯកអគ្គរដ្ឋទូតរឺប្រេសិតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណា ចក្រកម្ពុជា។
មាត្រាទី២៦(ថ្មី):
ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនោះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និងព្រឹទ្ធសភា។
មាត្រាទី២៧:
ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។
មាត្រាទី២៨(ថ្មី):
ព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថលេខាលើព្រះរាជក្រមប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយនិងទ្រង់ទ្បាយព្រហស្ថលេខាលើព្រះរាជក្រិត្យតាមសេចក្តីស្នើរសុំពីគណៈរដ្ឋមន្ត្រី។ក្នុងពេលដែលព្រះមហាក្សត្រប្រឈួនហើយត្រូវព្យាបាលព្រះរោគនៅបរទេសក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរ អំណាចទ្បាយព្រហស្ថលេខានៅលើព្រះរាជក្រម រឺព្រះរាជក្រិត្យខាងលើនេះទៅប្រមុខរដ្ឋស្តីទីចុះហត្ថាលេខាជំនួសដោយព្រះ រាជសារប្រគល់សិទ្ធិ។
មាត្រាទី២៩(ថ្មី):
ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងស្សរយយសជាតិ។ ព្រះមហាក្សត្រទ្រង់សំរេចប្រទានឋានន្តរសក្តិ ឋានៈយោធា និងស៊ីវិលតាមច្បាប់កំណត់។
មាត្រាទី៣០(ថ្មី):
ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទីជំនួសព្រះមហាក្សត្រពេលព្រះអង្គទ្រង់អវត្តមាន ការទទួលបន្ទុកភារកិច្ចជាប្រមុខរដ្ឋស្តីទីត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និងទី៣ នៃមាត្រា១១ ថ្មី។
ជំពូកទី៣: អំពី សិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខែ្មរ
មាត្រាទី៣១:
ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញៃនអង្គការសហប្រជាជាតិ សេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងទ្បាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
ប្រជាពលរដ្ឋខែ្មរមានភាពសេ្ម គ្នីចាំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីកិច្ចដូចគ្នាទាំងអស់ ដោយតប្រកាន ពូ់ជសាសន៍ ពណ៌ សម្បុរុ ភេទ ភាសា ជំ­នឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន រឺស្ថានភាពឯទៀតទ្បើយ។ ការប្រើ
សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវអោយ ប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដ៏ទៃទ្បើយ។ ការប្រើសិទ្ធិ សេរីភាពនេះ ត្រូវ ប្រព្រឹត្តតាមលក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
មាត្រាទី៣២:
ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវមានទ្បើយ។
មាត្រាទី៣៣:
ប្រជាពលរដ្ឋខែ្មរមិនអាចត្រូវបានដកសញ្ជាតិ និរទេស រឺចាប់បញ្ជូនខ្លួនទៅអោយប្រទេសក្រៅណាមួយទ្បើយ លើកលែងតែ មានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
ប្រជាពលរដ្ឋខែ្មដែលកំពុងរស់នៅឯបរទេសត្រូវបារដ្ឋគាំពារ។ ការទទួលសញ្ជាតិខែ្មរត្រូវកំណត់ក្នុងច្បាប់។
មាត្រាទី៣៤(ថ្មី):
ប្រជាពលរដ្ឋខែ្មរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈេ្មាះអោយគេបោះឆ្នោត។
ប្រជាពលរដ្ឋខែ្មរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ មានសិទ្ធិបោះឆ្នោត។
ប្រជាពលរដ្ឋខែ្មរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំ អាចឈរឈ្មាះអោយគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ។
ប្រជាពលរដ្ឋខែ្មរទាំងពីរភេទដែលមានអាយុយ៉ាងតិច៤០ឆ្នាំអាចឈរឈ្មោះ អោយគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធ សភា។បទបញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធឈរឈេ្មឱ្យាះគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត។
មាត្រាទី៣៥:
ប្រជាពលរដ្ឋខែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេស ជាតិ។
សេចក្តីស្នើរទាំងទ្បាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មាត្រាទី៣៦:
ប្រជាពលរដ្ឋខែ្មរទាំងពីរភេទ មានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាពរបស់ខ្លួន តាមសេក្តីត្រូវការរបស់សង្គម។ ប្រជាពលរដ្ឋខែ្មរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់សេ្មគ្នីចាំពោះការងាដូចគ្នា។
ការងារមេផ្ទះមានតំលៃសេ្មគ្នីា នឹងកំរៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។ ប្រជាពលរដ្ឋខែ្មរទាំងពីរភេទ មានសិទ្ធិទទួលការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ចដែលមានចែងក្នុងច្បាប់។ ប្រជាពលរដ្ឋខែ្មរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ។ ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីពនឹងមានកំណត់ក្នុងច្បាប់។
មាត្រាទី៣៧:
សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធីត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
មាត្រាទី៣៨:
ច្បាប់រ៉ាបរងមិនអោយមានការរំរលោភបំពានលើរូបរាងការបុគលណាមួយទ្បើយ។
ច្បាប់ការពារជីវិតកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនរឺការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើតលុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិ ច្បាប់។
ការបង្ខិតបង្ខំការធ្វើបាបលើរូបរាងកាយរឺប្រព្រឹត្តកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្មអនុវត្តចំពោះជនជាប់ឃុំឃាំង រឺ ជាប់ពន្ធនាគារត្រូវហាមឃាត់មិនអោយធ្វើទ្បើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់។
ការទទួលសារភាពដែលកើតទ្បើងពីការបង្ខិតបង្ខំតាមផ្លូវការក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។
វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។
ជនជាប់ចោទណាក៏ដោយត្រូវទុកជាមនុស្សតទោសដរាបតុលាការមិនទាន់កាត់ទោសជាស្ថាពរ។
ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។
មាត្រាទី៣៩:
ប្រជាពលរដ្ឋខែ្មរមានសិទ្ធិប្តឹងបរិហារប្តឹងតវ៉ារឺប្តឹងទាសំណងជួសជុលការខូចខាតដែលបណ្តាលមកពីអំពើរខុសច្បាប់ របស់ អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ។ ការដោះស្រាយបណ្តឹងតវ៉ា និងសំណងជួសជុលការខូច ខាតជាសមត្ថកិច្ច របស់តុលាការ។
មាត្រាទី៤០
សេរីភាពក្នុងការដើរឆ្ងាយជិត និងតាំងទីលំនៅនៅក្នុងស្ថានភាពស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបានគោរព។
ប្រជាពលរដ្ឋខែ្មរអាចចេញទៅតាំងទីលំនៅនៅប្រទេស រឺវិលត្រលប់មកវិញបាន។
ការរក្សាសិទ្ធិមិនអោយរំលោភលើលំនៅឋាន និងអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាសារទូរលេខ ទូរគមនាគមន៍ និង តាមទូរស័ព្ទត្រូវបានធានា។
ការឆែកឆេរលំនៅឋាន សម្ភារៈវត្ថុ និងលើរូបបុគ្គលត្រូវធ្វើឱ្យស្របនឹងបញ្ញត្តិច្បាប់។
មាត្រាទី៤១
ប្រជាពលរដ្ឋខែ្មរមានសេរីភាពខាងការបញ្ចោញមតិរបស់ខ្លួន សេរីភាពខាងសារពត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាង ការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំអោយ ប៉ះពាល់ដល់កិត្តិយសរបស់អ្នកដ៏ទៃ
ដល់ទំនៀមទំលាប់ ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានទ្បើយ។
របបសារពត៌មានត្រូវរៀបចំទ្បើងដោយច្បាប់។
មាត្រាទី៤២
ប្រជាពលរដ្ឋខែរមានសិទ្ធិបង្កើតសមាគម និងគណៈបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
ប្រជាពលរដ្ឋខែ្មរទាំងទ្បាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារសមិទ្ធិផលជាតិ និងសណ្តាប់ធ្នាប់ សង្គម។
មាត្រាទី៤៣
ប្រជាពលរដ្ឋខែ្មរទាំងពីរភេទមានសិទ្ធិពេញទីខាងជំនឿ។
សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ រឺសាសនាដ៏ទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។
មាត្រាទី៤៤
ជនណាក៏ដោយទោះជាបុគ្គលក្តី សមូហភាពក្តីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល រឺនិតិបុគ្គលដែលមានសញ្ជាតិ ជាខែ្មរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។
កម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតំរូវអោយធ្វើក្នុងករណីដែលច្បាប់បាន បញ្ញត្តិទុក
ហើយត្រូវផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។
មាត្រាទី៤៥
ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ត្រីភេទត្រូវបំបាត់ចោល។ ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់។
បុរស និងស្ត្រីមានសិទ្ធិសេ្មគ្នីក៉្នាងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។
អាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការស្ម គ្រ័ចិត្តប្តីមួយប្រពន្ធមួយ។
មាត្រាទី៤៦
អំពើរលកដូរមនុស្ស អំពើរធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើរអាសអាភាសដែលប៉ះពាល់ដល សេ់ចក្តីថ្លៃថ្នូរ របស់នារីត្រូវ ហាមឃាត់។ ត្រូវហាមឃាត់មិនឱ្យមានការបញ្ឍប់នារីដោយមូលហេតុមានគភ៌។
នារីមានសិទ្ធិឈប់សំរាកនៅពេលសម្រាលកូនដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សា សិទ្ធិអតីតភាព ក្នុងការងារ និងអត្ថប្រយោជន៍ក្នុងសង្គមផ្សេងៗទៀត។
រដ្ឋ និងសង្គមយកចិត្ត ទុកដាក់បង្កលក្ខណៈឱ្យ នារីជាពិសេសនារីនៅជនបទ ដែលគ្មនាទីពឹងបានទទួលការឧបត្ថម្ភ ដើម្បីមានមុខ របរ មានលទ្ធភាពព្យាបាលជំងឺ ឱ្យកូនទៅរៀន និងមានជីវភាពរស់នៅសមរម្យ។
មាត្រាទី៤៧
មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ។
កូនមានករណីកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតាដែលចាស់ជរាតាមទំនាមទំលាប់ខែ្មរ។
មាត្រាទី៤៨:
រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ត ពីក៉ីមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការ អប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការមានសង្គ្រាម និងការការពារប្រឆាំង នឹងអាជីវកម្មសេដ្ឋកិច្ច រឺកាម គុណលើកុមារ។ រដ្ឋគាំពារប្រឆាំងនឹងការងារទាំងទ្បាយដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ រឺដែលណែនាំឱ្យអន្តរាយ ដល់សុខភាព រឺសុខមាលភាពរបស់កុមារ។
មាត្រាទី៤៩
ប្រជាពលរដ្ឋខែ្មរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់។
ប្រជាពលរដ្ឋខែ្មរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។
កាតព្វកិច្ចការពារមាតុភូមិត្រូវអនុវត្តតាមបញ្ញត្តិច្បាប់។
មាត្រាទី៥០
ប្រជាពលរដ្ឋខែ្មរទាំងពីរភេទត្រូវគោរពគោលការណ៍អធិបតេយ្យជាតិ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខែ្មរទាំងពីរភេទត្រូវគោរពទ្រព្យសម្បត្តិសាធារណៈ និងកម្មសិទ្ធិស្របច្បាប់របស់ឯកជន។
ជំពូកទី៤: អំពី របបនយោបាយ
មាត្រាទី៥១(ថ្មី)

ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
ប្រជាពលរដ្ឋខែ្មរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង សាលាជំរះក្តី អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
មាត្រាទី៥២:
រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញារក្សាការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយ បង្រួបបង្រួមជាតិដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋយកចិត្តទុកដាក់ជាអទិភាពចំពោះជីវភាពរស់នៅ និងសុខមាលភាព របស់ប្រជាពលរដ្ឋ។
មាត្រាទី៥៣
ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រិតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដ៏ទៃទៀតទាំងអស់លើសកលលោក។ ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដ៏ទៃដោយផ្ទាល់រឺដោយប្រយោលទោះបីក្រោមរូបភាពណាក៏ដោយដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។
ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធារឺចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ ខ្លួនទ្បើយ។ ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានរបស់ខ្លួននៅបរទេសដែរលើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់ អាវុធ និងជំនួយផ្សេងៗទៀតដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
មាត្រាទី៥៤:
ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី រឺអាវុធវេត្រាណូត្រូវហាមឃាត់ដាច់ខាត។
មាត្រាទី៥៥:
សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងទ្បាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បរណភាពទឹកដី អព្យាក្រឹតភាព និង ឯករាជ្យជាតិរបស់ប្រទេសកម្ពុជាត្រូវលុបចោល។

ជំពូកទី៥: អំពី សេដ្ឋកិច្ច
មាត្រាទី៥៦:

ព្រះរាជាណាចក្រកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ការរៀបចំនិងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះនឹង មានកំណត់ក្នុងច្បាប់។
មាត្រាទី៥៧:
ការយកពន្ធដារនឹងអាចយកទៅបានលុះត្រាតែមានច្បាប់អនុញ្ញាត។ ថវិការជាតិត្រូវបានកំណត់ឱ្យអនុវត្តតាមច្បាប់។
របបគ្រប់គ្រងរូបិយវត្ថុ និងប្រព័ន្ធហិរញ្ញវត្ថុត្រូវកំណត់ក្នុងច្បាប់។
មាត្រាទី៥៨:
ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស និងសំណង់ផ្សេងៗទៀត ដែលបានកំណត់ថាជារបស់ រដ្ឋ។
ការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនឹងត្រូវកំណត់ក្នុងច្បាប់។
មាត្រាទី៥៩:
រដ្ឋត្រូវរក្សាការពារបរិដ្ឋាននិងតុល្យភាពនៃភោគទ្រព្យធម្មជាតិហើយត្រូវចាត់ចែងឱ្យមានផែនការច្បាស់ លាស់ក្នុងការគ្រប់ គ្រង មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភោគោត្តសាស្ត្រ ប្រព័ន្ធអេកូទ្បូស៊ី រ៉ែ ថាមពល ប្រេងកាត និងឧស្ម ន័ ថ្ម និងខ្សាច់ ត្បូងថ្ម
ព្រៃឈើ និង អនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆាជាតិ ធនធានជលផល។
មាត្រាទី៦០:
ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី។ ការតម្រូវអោយលក់ផលិតផលជូនរដ្ឋ រឺការយកភោគផល រឺទ្រព្យ សម្បត្តិ ឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់ លើកលែងតែក្នុងករណី ពិសេសដែលមានច្បាប់ អនុញ្ញាត។
មាត្រាទី៦១:
រដ្ឋជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ ស្រយាលដោយ យកចិត្តទុក ដាក់ត្រលប់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូនបច្ចេកទេសទំនើប និងប្រព័ន្ធណទាន។
មាត្រាទី៦២:
រដ្ឋយកចិត្តទុកដាក់ ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិត ផល។
មាត្រាទី៦៣:
រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកំរិតសមរម្យ។
មាត្រាទី៦៤
រដ្ឋហាមឃាត់ និងផ្តន្ទាទោសជាទម្ងន់ដល់ជនណាដែលនាំចូលផលិតផល លក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយហួសរយៈពេល ប្រើ
ដែលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់អ្នកប្រើប្រាស់។
ជំពូកទី៦: អំពី អប់រំ វប្បធម៌ និងសង្គមកិច្ច
មាត្រាទី៦៥:

រដ្ឋត្រូវការពារ និងលើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កំរិត និងត្រូវចាត់
វិធានការគ្រប់បែយ៉ាងជាជំហ៊ានៗ ដើម្បីអោយការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប។
រដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ និងកីទ្បាដែលជាសុខមាលភាពរបស់ប្រជាពលរដ្ឋខែ្មរគ្រប់រូប។
មាត្រាទី៦៦:
រដ្ឋកសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាពនៅទូទាំងប្រទេសដែលធានាអោយបាននូវគោលការណ៍សេរីភាពខាងសិក្សា ធិការ
និង គោលការណ៍សមត្ថភាពក្នុងការអប់រំ ដើម្បីអោយប្រជាពលរដ្ឋគ្រប់រូបមានភ័ព្វសំណាងគ្រប់គ្រាន់សេ្ម គ្នីក៉្នាងការ កសាងជីវិត។
មាត្រាទី៦៧:
រដ្ឋអនុវត្តកម្មវិធីសិក្សា និងគោលការណ៍គរុកោសល្យទំនើប រាប់បញ្ចូលទាំងបច្ចេកវិទ្យា និងភាសាបរទេស។
រដ្ឋគ្រប់គ្រងគ្រឺះស្ថានសិក្សា និងថ្នាក់សិក្សាសាធារណៈ និងឯកជននៅគ្រប់ភូមិសិក្សា។
មាត្រាទី៦៨
រដ្ឋផ្តល់កិច្ចការអប់រំផ្នែកបឋមនិងមធម្យសិក្សានៅសាលារៀនសាធារណៈសម្រាប់ប្រជាពលរដ្ឋគ្រប់ រូបដោយតបង់ថ្លៃ។
ប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិចប្រាំបួនឆ្នាំ។ រដ្ឋជួយផ្សព្វផ្សាយ និងលើតំកើងសាលាបាលី និងពុទ្ធិកសិក្សា។
មាត្រាទី៦៩:
រដ្ឋមានកាតព្វកិច្ចថែរក្សា និងពង្រីកវប្បធម៌ជាតិ។
រដ្ឋមានកាតព្វកិច្ចការពារ និងពង្រីកភាសាខែ្មរឱ្យសមស្របនឹងសេចក្តីត្រូវការ។
រដ្ឋមានកាតព្វកិច្ចថែរក្សា និងការពារប្រាសាទបុរាណ វត្ថុសិល្បៈបុរាណ និងកែលំអររមណីយដ្ឋានប្រវត្តិសាស្ត្រទ្បើងវិញ
មាត្រាទី៧០:
បទលេ្ម សីទាំងទ្បាយដែលប៉ះពាល់ រឺពាក់ព័ន្ធទៅនឹងបេតិកភ័ណ្ឌវប្បធម៌ និងបេតិកភ័ណ្ឌសិល្បៈ ត្រូវផ្តន្ទាទោសជាទម្ងន
មាត្រាទី៧១
បរិវេណបេតិកភ័ណ្ឌជាតិ ក៏ដូចជាបេតិកភ័ណ្ឌដែលបានបញ្ចូលជាបេតិភ័ណ្ឌពិភពលោក ត្រូវទុកជាតំបន់អព្យាក្រឹតដែលមិនឱ្យ មានសកម្មភាពយោធា។
មាត្រាទី៧២
សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តដល់ការការពារជម្ងឺ និងព្យាបាលជម្ងឺ។ ប្រជារាស្ត្រក្រីក្រត្រូវបានទទួល ការពិនិត្យរោគដោយតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលាដ្ឋាន និងមន្ទីសម្ភពសាធារណៈ។
រដ្ឋរៀបចំអោយមានគិលានដ្ឋាន និងមន្ទីរសម្ភពដល់ជនបទ។
មាត្រាទី៧៣
រដ្ឋយកចិត្តទុកដាក់ចំពោះកុមារ និងមាតា។ រដ្ឋរៀបចំអោយមានទារកដ្ឋាន និងជួយឧត្ថម្ភនារីដែលមានកូនច្រើនក្នុងបន្ទុក ហើយអត់ទីពឹង។
មាត្រាទី៧៤
រដ្ឋជួយឧបត្ថម្ភជនពិការ និងដល់គ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ។
មាត្រាទី៧៥
រដ្ឋចាត់ចែងឱ្យមានរបបសន្តិសុខសង្គម ដល់កម្មករ និងនិយោជិត។

ជំពូកទី៧: អំពី រដ្ឋសភា
មាត្រាទី៧៦

រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រយ៉ាងតិច១២០រូប។
តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយសេ្មភីពា ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោត ជាសម្ងាត់។
តំណាងរាស្ត្រអាចឈរឈេ្មាះបោះឆ្នោតសាជាថ្ម បីនា។
អ្នកដែលមានសិទ្ធិឈរឈេ្មជាះាបេក្ខជនតំណាងរាស្ត្រគឺប្រជារាស្ត្រខែ្មរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ២៥ឆ្នាំ មានសញ្ជាតិខែ្មរតាំងពីកំណើត។
អង្គការរៀបចំការបោះឆ្នោត បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់ឆ្នោត។
មាត្រាទី៧៧
តំណាងរាស្ត្រក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខែμរទាំងមូលពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។ អាណត្តិអាជ្ញាបញ្ជាទាំងទ្បាយត្រូវចាត់ទុកជាមោឃៈ។
មាត្រាទី៧៨ នីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មចីលូកាន់តំណែង។រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុត អាណត្តិបានទ្បើយ វៀរលែងតែក្នុងករណីដែលរាចរដ្ឋាភិបាលត្រូវបានទំលាក់២ដង ក្នុង រយៈ១២ខែ។ក្នុងករណីនេះព្រះមហាក្សត្រត្រូវទំលាយរដ្ឋសភាក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើរពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។
ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មនីងឹប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរចាប់តាំងពីរថ្ងៃរំលាយរដ្ឋ សភាមក។ ក្នុងរយៈកាលនេះរាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃប៉ុណ្ណោះ។ ក្នុងពេលមានសង្គ្រាម រឺក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាល របស់ខ្លួនមួយដងបានមួយឆ្នាំតាមសំណើររបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភាត្រូវសំរេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិកសភាទាំងមូល។
ជំពូកទី៧: អំពី រដ្ឋសភា
មាត្រាទី៧៩

អណត្តិនៃសមាជិករដ្ឋសភាមានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិកនៃ ស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញោនះ វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។
ក្នុងករណីនេះសមាជិកសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈ
កម្មធាកិរាអចិន្ត្រៃយិ៍ និងក្នុងគណៈកម្មធាកិរាផ្សេងៗនៃរដ្ឋសភា។
មាត្រាទី៨០
តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។
តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន រឺឃុំខ្លួន ដោយហេតុពីបានសម្តែងយោបល់ រឺ បញ្ចោញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះទ្បើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន រឺការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការ យល់ព្រមពីរដ្ឋសភា រឺពីគណៈកម្មធាកិរាអចិន្ត្រៃយិ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទ
លេ្មសីព្រហ្មទ័ណ្ឌជាក់ស្តែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា រឺជូនគណៈ កម្មធាកិរាអចិន្ត្រៃយិ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសំរេច។
សេចក្តីសំរេចរបស់គណៈកម្មធាកិរាអចិន្ត្រៃយិ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខដើម្បីអនុម័តតាមមតិភាគ ច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់តំណាងរាស្ត្រណាមួយត្រូវផ្អាក ប្រសិនបើរដ្ឋសភាបានបញ្ចោញមតិ ឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រាទី៨១
រដ្ឋសភាមានថវិការស្វយ័តសំរាប់ដំណើរការ។ តំណាងរាស្ត្រត្រូវទទួលប្រាក់បំណាច់។
មាត្រាទី៨២
រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្តើមការងាររបស់ខ្លួនរដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនិមួយៗ និងត្រូវ បោះឆ្នោតជ្រើសរើសដាច់ដោយទ្បែកពីគ្នានូវប្រធាន អនុប្រធានរដ្ឋសភា ដោយមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋ សភាទាំងមូល។
តំណាងរាស្ត្រទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដូចមានខ្លឹមសារមានចែងក្នុងឧបសម្ព័ន្ធ៥។
មាត្រាទី៨៣
រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានរថេរៈវេលាយ៉ាងតិចបីខែ។ បើមានសំនូមពរពីព្រះមហាក្សត្រ រឺសេចក្តីស្នើរសុំពីនាយករដ្ឋមន្ត្រី រឺពី សមាជិករដ្ឋសភាចំនួនមួយភាគបីយ៉ាងតិច គណៈកម្មធាកិរាអចិន្ត្រៃយិ៍រដ្ឋសភាកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ។ក្នុងករណីនេះរបៀបវីរៈជាក់លាក់នៃសម័យប្រជុំជាវិសាមញ្ញត្រូវផ្សាយដល់ប្រជារាស្ត្រជាមួយនឹងថ្ងៃកំណត់ប្រជុំ។
មាត្រាទី៨៤
នៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា គណៈកម្មធាកិរាអចិន្ត្រៃយិ៍របស់រដ្ឋសភាទទួលភារកិច្ចចាត់ចែងការងារ។
គណៈកម្មធាកិរាអចិន្ត្រៃយិ៍របស់រដ្ឋសភារួមមានប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មធាកិរាទាំងអស់របស់ រដ្ឋសភា។
មាត្រាទី៨៥ សម័យប្រជុំរដ្ឋសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់រដ្ឋសភាលើកលែងតែមានការសំរេច ផ្សេងចុះក្នុងលិខិតកោះប្រជុំដោយកាលៈទេសៈតម្រូវ។ ក្រៅពីករណីខាងលើ និងក្រៅពីកន្លែងនិងនីតិកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្តីអញ្ជើញការប្រជុំណាក៏ដោយរបស់រដ្ឋសភា
ត្រូវទុកជាខុសច្បាប់ ហើយជាអសារសូន្យពេញលក្ខណៈ។
មាត្រាទី៨៦
ក្នុងកាលៈទេសៈដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ រដ្ឋសភាមានសិទ្ធិសំរេចបញ្ចប់ កាលៈទេសៈ ពិសេសខាងលើនេះកាលបើសភាពការណ៍អនុញ្ញាត។
បើរដ្ឋសភាមិនអាចប្រជុំបានទេ ដោយមូលហេតុចាំបាច់ជាអាទិ៍នៅពេលដែលកំលាំងបរទេសចូលមកកាន់កាប់ទឹកដី ការប្រកាស ភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។ នៅពេលដែលឋិតក្នុងភាពអាសន្ន រដ្ឋសភាមិនអាចត្រូវរំលាយបានទ្បើយ។
មាត្រាទី៨៧
ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភាទទួលបញ្ញត្តិច្បាប់និងសេចក្តីសំរេចចិត្តទាំងទ្បាយដែលរដ្ឋសភាបាន អនុម័តរ៉ាប់រង ការអនុវត្តន៍បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងទ្បាយរបស់រដ្ឋសភា។
ក្នុងករណីដែលប្រធានរដ្ឋសភាមានធុរៈ មិនអាចបំពេញមុខងារបានដោយហេតុមកពីមានជំងឺ រឺបំពេញមុខងារជាប្រមុខរដ្ឋស្តីទី រឺជាព្រះ រាជានុសិទ្ធី រឺបំពេញបេសកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។
ក្នុងករណីដែលប្រធាន រឺអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង រឺទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន
រីអនុប្រធានថ្មី។
មាត្រាទី៨៨
ការប្រជុំរបស់រដ្ឋសភាត្រូវធ្វើជាសាធារណៈ។ រដ្ឋសភាអាចប្រជុំជាសម្ងាត់បានតាមការសុំពីប្រធាន រឺពីសមាជិកចំនួនមួយភាគដប់យ៉ាងតិចពីព្រះមហាក្សត្រ រឺពីនាយករដ្ឋ មន្ត្រី។
ការប្រជុំរដ្ឋសភានឹងយកជាការបាន លុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់នៃរដ្ឋសភាទាំងមូល។
មាត្រាទី៨៩
តាមការសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិចរដ្ឋសភាអាចអញ្ជើស្សរជនដ៏ឧត្តមណាមួយមកបំភ្លឺរដ្ឋសភាអំពីបញ្ហា ដែល មានសារៈសំខាន់ពិសេស។
មាត្រាទី៩០(ថ្មី):
រដ្ឋសភាគឺជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជា ធរមាន។ រដ្ឋសភាអនុម័តថវិការជាតិ ផែនការរដ្ឋ ការអោយរដ្ឋខ្ចីប្រាក់ពីគេ ការអោយរដ្ឋអោយប្រាក់គេខ្ចី ការសន្យានានាផ្នែកហិរញ្ញវត្ថុ និងការ បង្កើត កែប្រែ រឺលុបចោលពន្ធដារ។ រដ្ឋសភាឱ្យសេចក្តីយល់ព្រមចំពោះគណនីរដ្ឋបាល។ រដ្ឋសភាអនុម័តច្បាប់ស្តីពីការលើលែងទោសជាទូទៅ។
រដ្ឋសភាអនុម័តយល់ព្រម រឺលុបចោលសន្ធិសញ្ញា រឺអនុសញ្ញាអន្តរជាតិ។រដ្ឋសភាអនុម័តច្បាប់ស្តីពីការប្រកាសសង្គ្រាម។
ការអនុម័តខាងលើនេះប្រព្រឹត្តទៅដោយមតិភាគច្រើនដាច់ខាតនៃសមាជិរដ្ឋសភាទាំងមូល។
រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាលតាមមតិពីរភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។
មាត្រាទី៩១(ថ្មី)
សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់។
តំណាងរាស្ត្រមានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ ប៉ុន្តែសំនើរនេះមិនអាយទទួលយកបានទេបើវិសោធនកម្មនោះសំដៅបន្ថយប្រាក់
ចំណូលសាធារណៈ រឺបន្ថែមបន្ទុកលើប្រជាពលរដ្ឋ។
មាត្រាទី៩២
ការអនុម័តទាំងទ្បាយរបស់រដ្ឋសភាដែលផ្ទុយនឹងគោលការណ៍ រក្សាការពារ ឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីនៃព្រះ
រាជាណាចក្រកម្ពុជា ហើយដែលនាំអោយប៉ះពាល់ដល់ឯកភាពនយោបាយ រឺការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវទុក
ជាអាសារសូន្យ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ។
មាត្រាទី៩៣(ថ្មី)
ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ទ្បាយព្រហស្ថ
លេខាប្រកាសឱ្យប្រើ ត្រូវចូលជាធរមាននៅរាជធានីភ្នំពេញក្នុងរយៈពេឡដប់ថ្ងៃគត់ក្រោយពីថ្ងៃប្រកាសឱ្យប្រើ និងនៅទូទាំង
ប្រទេសក្នុងរយៈពេលម្ភៃថ្ងៃគត់ក្រោយពីថ្ងៃប្រកាសអោយប្រើ។ ប៉ ុន្តែបើច្បាប់នេះបានចែងថាជាការប្រញាប់ច្បាប់នេះត្រូវចូល
ជាធរមានភ្លាមនៅទូទាំងប្រទេសក្រោយថ្ងៃប្រកាសអោយប្រើ។
ច្បាប់ដែលព្រះមហាក្សត្រទ្រង់បានទ្បាយព្រហស្ថលេខាប្រកាសឱ្យប្រើ ត្រូវចុះក្នុងរាជកិច្ច និងផ្សព្វផ្សាយនៅទូទាំងប្រទេសឱ្យ ទាន់តាមពេលកំណត់ខាងលើ។
មាត្រាទី៩៤:
រដ្ឋសភាបង្កើតគណៈកម្មធាកិរាផ្សេងៗដែលចាំបាច់។ ការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋសភា នឹងមានកំណត់ក្នុងបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភា។
មាត្រាទី៩៥:
ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម រឺលាលែង រឺប្រាកចាកសមាជិកភាពដែលកើតមានទ្បើង៦ខែយ៉ាងតិចមុនចប់
នីតិកាលត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះតាមលក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងក្នុងច្បាប់បោះឆ្នោត។
មាត្រាទី៩៦:
តំណាងរាស្ត្រមានសិទ្ធិដាក់សំនួរដល់រាជរដ្ឋាភិបាល។សំនួរនេះត្រូវសរសេរជាលាយល័ក្ខអក្សរប្រគល់ជូនតាមរយៈប្រធានសភា។ ចម្លើយអាចធ្វើទ្បើងដោយរដ្ឋមន្ត្រីមួយរូប រឺច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់បញ្ហាទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយរបស់រដ្ឋមន្ត្រី រឺរបស់នាយករដ្ឋមន្ត្រីអាចធ្វើដោយផ្ទាល់មាត់ រឺសរសេរជាលាយល័ក្ខអក្សរ។ ចម្លើយខាងលើនេះត្រូវធ្វើទ្បើងក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីបានទទួលសំនួរ។ ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសំរេចបើកឱ្យមាន រឺមិនឱ្យមានការជជែកដេញដោល។ បើគ្មនាការបើកឱ្យជជែក ដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ត្រី រឺរបស់នាយករដ្ឋមន្ត្រីនឹងបញ្ចប់សំនួរតែម្តង។
បើមានការបើកឱ្យជជែកដេញដោលម្ចាស់សំនួរ វាគ្មនិឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធ រឺនាយករដ្ឋមន្ត្រីអាចជជែកប្តូរយោបល់ក្នុង
រយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំទ្បើយ។
រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃក្នុងមួយសប្តាហិ៍សម្រាប់ការឆ្លើយសំនួរ។
ទោះបីយ៉ាងណាក៏ដោយសម័យប្រជុំសម្រាប់ការឆ្លើយសំនួរខាងលើនេះ មិនអាចបើកលទ្ធភាពឱ្យមានការបោះឆ្នោតប្រភេទណា
មួយបានទ្បើយ។
មាត្រាទី៩៧:
គណៈកម្មធាកិរាទាំងទ្បាយរបស់រដ្ឋសភាអាចអញ្ជើញរដ្ឋមន្ត្រីមកបភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវ របស់ខ្លួន។
មាត្រាទី៩៨:
រដ្ឋសភាអាចទំលាក់សមាជិកគណៈរដ្ឋមន្ត្រី រឺទំលាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោសតាមសម្លេងឆ្នោត ពីរ ភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ញត្តិបន្ទោសរាជរដ្ឋាភិបាលត្រូវបានលើកទ្បើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកមក ពិភាក្សាបាន។
ជំពូកទី៨(ថ្មី) : អំពី ព្រឹទ្ធសភា
មាត្រាទី៩៩(ថ្មី)

ព្រឹទ្ធសភាគឺជអង្គការដែលមានអំណាចនីតិបញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន​ដូចបានកំណត់ក្នុង​រដ្ឋធម្មនុញ្ញ និងច្បាប់ជា ធរមាន។
ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនសេ្មនីងឹពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សមាជិកព្រឹទ្ធសភាត្រូវបានចាត់តាំងខ្លះ និងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលខ្លះ។
សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំង និងជ្រើសរើសតាំងសាជាថ្មបីនា។ អ្នកដែលមានសិទ្ធិឈរឈេ្មជាះាបេក្ខជនព្រឺទ្ធសភា គឺជា
ប្រជាពលរដ្ឋខែ្មរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ ឆ្នាំ មានសញ្ជាតិខែ្មរតាំងពីកំនើត។
មាត្រាទី១០០(ថ្មី)
សមាជិកព្រឹទ្ធសភាចំនួន២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
សមាជិកព្រឺទ្ធសភាចំនួន២រូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
រីឯសមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។
មាត្រាទី១០១(ថ្មី)
ការរៀបចំបែបបទ និងការប្រព្រឹត្តទៅនៃការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឺទ្ធសភាព្រមទាំងការកំណត់
អំពីអ្នកបោះឆ្នោត អង្គបោះឆ្នោត និងមណ្ឌលបោះឆ្នោតត្រូវចែងក្នុងច្បាប់មួយ។
មាត្រាទី១០២(ថ្មី)
នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់៦ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលព្រឺទ្ធសភាថ្មចីលូកាន់តំណែង។
ក្នុងពេលមានសង្គ្រាម រឺក្នុងកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចធ្វើការបោះឆ្នោតកើត ព្រឹទ្ធសភាអាចប្រកាសបន្ត នីតិកាលរបស់ខ្លួនមួយដងបានមួយឆ្នាំតាមសំណើររបស់ព្រះមហាក្សត្រ។
ការប្រកាសបន្តនីតិកាលរបស់ព្រឹទ្ធសភាត្រូវសំរេចដោយមតិពីរភាគបីយ៉ាងតិចនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងកាលៈទេសៈដូចបានរៀបរាប់ខាងលើព្រឹទ្ធសភាប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ។ពឹទ្ធសភាមានសិទ្ធិសំរេចបញ្ចប់កាលៈ ទេសៈ ពិសេសខាងលើនេះកាលបើសភាពការណ៍អនុញ្ញាត។
បើព្រឹទ្ធសភាមិនអាចប្រជុំបានទេដោយមូលហេតុចាំបាច់ជាអាទិ៍នៅពេលដែលកម្លាំងបរទេសចូលមកកាន់កាប់ទឹកដីការប្រកាស ភាពអាសន្នត្រូវបន្តទៅមុខជាស្វ័យប្រវត្តិ។
មាត្រាទី១០៣(ថ្មី)
អាណត្តិនៃសមាជិកព្រឹទ្ធសភាមានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្មជាមួយមុខងារជាតំណាងរាស្ត្រ និងជាមួយសមាជិកស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
មាត្រាទី១០៤(ថ្មី)
សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា។ សមាជិព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន រឺឃុំខ្លួនដោយហេតុពីបានសំដែងយោបល់ រឺបញ្ចោញ មតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះទ្បើយ។ ការចោទប្រកាន់ការចាប់ខ្លួនការឃាត់ខ្លួនរឺការឃុំខ្លួនសមាជិកណាមួយនៃព្រឹទ្ធសភានឹងអាចធ្វើទៅកើតលុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភា រឺពីគណៈកម្មធិការអចិន្ត្រៃយិ៍របស់ព្រឹទ្ធ
សភាក្នុងចន្លោះសម័យប្រជុំ នៃព្រឹទ្ធសភាវៀរលែងតែក្នុងករណីបទលេ្មសីព្រហ្មទ័ណ្ឌជាក់ស្តែង។ ក្នុងករណីចុងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនព្រឹទ្ធសភា រឺជូនគណៈកម្មធិការអចិន្ត្រៃយិ៍របស់ព្រឹទ្ធសភាជាបន្ទាន់ដើម្បីសំរេច។សេចក្តីសំរេចរបស់គណៈកម្មធិការអចិន្ត្រៃយិ៍របស់ព្រឹទ្ធសភាត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល។ ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបាន បញ្ចោញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួននៃសមាជិកព្រឹទ្ធសភាទាំងមូល។
មាត្រាទី១០៥(ថ្មី)
ព្រឹទ្ធសភាមានថវិការស្វយ័តសំរាប់ដំណើរការ។ សមាជិកព្រឹទ្ធសភាត្រូវទទួលប្រាក់បំណាច់។
មាត្រាទី១០៦(ថ្មី)
ព្រឹទ្ធសភាបើកសម័យប្រជុំដំបូងហុកសិបថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។
មុនចាប់ផ្តើមការងាររបស់ខ្លួន ព្រឹទ្ធសភាត្រូវប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងត្រូវបោះឆ្នោតជ្រើសរើស
ដាច់ដោយទ្បែកពីគ្នានូវប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកទាំងអស់នៃគណៈកម្មធាកិរានានារបស់ព្រឹទ្ធសភាដោយមតិ
ភាគច្រើន ពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល។
សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធទី៧នៃរដ្ឋធម្មនុញ្ញ។
មាត្រាទី១០៧(ថ្មី)
ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថេរៈវេលាយ៉ាងតិចបីខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ រឺសេចក្តីស្នើរសុំពីនាយករដ្ឋមន្ត្រី រឺពីសមាជិកព្រឹទ្ធសភាចំនួន មួយភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ។
មាត្រាទី១០៨(ថ្មី)
នៅចន្លោះសម័យប្រជុំរបស់ព្រឹទ្ធសភា គណៈកម្មធិការអចិន្ត្រៃយិ៍របស់ព្រឹទ្ធសភាទទួលភារកិច្ចចាត់ចែងការងារ។
គណៈកម្មធាកិរាអចិន្ត្រៃយិ៍របស់ព្រឹទ្ធសភារួមមានប្រធានព្រឹទ្ធសភាអនុប្រធានព្រឹទ្ធសភានិងប្រធានគណៈ កម្មធាកិរាទាំងអស់ របស់ព្រឹទ្ធសភា។
មាត្រាទី១០៩(ថ្មី)
សម័យប្រជុំព្រឹទ្ធសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជាក្នុងសាលប្រជុំរបស់ព្រឹទ្ធសភាលើកលែងតែមាន ការសំរេច ផ្សេងចុះក្នុងលិខិតកោះប្រជុំ ដោយកាលៈទេសៈតម្រូវ។
ក្រៅពីករណីខាងលើនិងក្រៅពីកន្លែងនិងកាលបរិច្ឆេទដែលកំណត់ក្នុងសេចក្តីអញ្ជើញការប្រជុំណាក៏ដោយរបស់ ព្រឹទ្ធសភា ត្រូវទុកជា ខុសច្បាប់ ហើយអសារសូន្យពេញលក្ខណៈ។
មាត្រាទី១១០(ថ្មី)
ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភាទទួលអាញត្តិច្បាប់និងសេចក្តីសំរេចចិត្តទាំងទ្បាយដែលព្រឹទ្ធសភាបានអនុម័ត រ៉ាប់រងការអនុត្តន៍បទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងទ្បាយរបស់ព្រឹទ្ធសភា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺរឺបំពេញមុខងារ ជាប្រមុខរដ្ឋ ស្តីទី រឺជាព្រះរាជានុសិទ្ធិ រឺបំពេញប៉េសកកម្មនៅបរទេសអនុប្រធានមួយរូបត្រូវទទួល ភារកិច្ចចាត់ចែង ការងារជំនួស។ ក្នុងករណីដែលប្រធាន រឺអនុប្រធានព្រឹទ្ធសភាលាលែងពីតំណែង រឺទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន រឺអនុប្រធានថ្មី។
មាត្រាទី១១១(ថ្មី)
ការប្រជុំព្រឹទ្ធសភាត្រូវធ្វើជាសាធារណៈ។ ព្រឹទ្ធសភាអាចប្រជុំជាសម្ងាត់បានតាមការសុំពីប្រធាន រឺសមាជិកចំនួនមួយភាគដប់យ៉ាងតិចពីព្រះមហាក្សត្រ ពីនាយករដ្ឋមន្ត្រី រឺពីប្រធានរដ្ឋសភា។
ការប្រជុំព្រឹទ្ធសភានឹងអាចយកជាការបានលុះត្រាតែមានកូរ៉ុមប្រាំពីរភាគដប់នៃសមាជិកព្រឹទ្ធសភាទាំងមូល។
ចំនួនសម្លេងដែលតម្រូវសំរាប់រដ្ឋសភាអនុម័តយល់ព្រមហើយដែលបានកំណត់ក្នុងរដ្ឋធមμនុញ្ញត្រូវយកមកប្រើ សម្រាប់ព្រឹទ្ធ សភាផងដែរ។
មាត្រាទី១១២(ថ្ម)
ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរដ្ឋាភិបាល។
មាត្រាទី១១៣(ថ្មី)
ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ រឺសេចក្តីស្នើរច្បាប់ដែលរដ្ឋសភា បាន អនុម័តយល់ព្រមលើដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួងដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ។ បើជាការប្រញាប់រយៈពេល នោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ។ បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម រឺពុំបានឱ្យយោបល់សោះក្នុងរយៈពេលដែលមានកណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋ
សភាបានអនុម័តយល់ ព្រមហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
បើព្រឹទ្ធសភាសុំឱ្យកែសំរួលសេចក្តីព្រៀងច្បាប់រឺសេចក្តីស្នើរច្បាប់នោះរដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទីពីរ។ រដ្ឋ សភាត្រូវពិនិត្យ និងសំរេចកែត្រង់បទបញ្ញត្តិ រឺចំនុចណាដែលព្រឹទ្ធសភាសុំឱ្យកែសំរួល ដោយបដិសេធចោល ទាំងមូល រឺទុកជា បានការខ្លះ។
ការបង្វិលទៅបង្វិលមករវាព្រឹទ្ធសភានិងរដ្ឋសភាត្រូវតែធ្វើក្នុងរយៈពេលមួយខែ។រយៈពេលនេះត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសំរេចពីថវិការជាតិ និងហិរញ្ញវត្ថុហើយមកត្រឹមតែពីរថ្ងៃ បើជាការប្រញាប់។
បើរដ្ឋសភាទុកអោយហួសរយៈពេលកំណត់ រឺពន្យាពេលដែលកំណត់ទុកសំរាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍សំរាប់រដ្ឋ សភា និងព្រឹទ្ធសភាត្រូវបន្ថែមឱ្យសេ្មគ្នីាដែរ។ បើព្រឹទ្ធសភាបដិសេធកិចចព្រមព្រៀងច្បាប់រឺសេចក្តីស្នើរច្បាប់នោះជាអសារបង់រដ្ឋសភាមិនអាចនឹងយកមកពិចារណាជាលើក ទីពីរបានមុនរយៈពេលមួយខែទេ។ រយៈពេលនេះត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យពីថវិការជាតិ និងហិរញ្ញវត្ថុហើយ មកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។ ក្នុងការពិនិត្យសេចក្តីព្រៀងច្បាប់ រឺសេចក្តីស្នើរច្បាប់ជាលើកទីពីរនេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និងយក តាមមតិភាគច្រើនដាច់ខាត។ សេចក្តីព្រៀងច្បាប់ រឺសេចក្តីស្នើរច្បាប់ណាដែលបានសំរេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ។
មាត្រាទី១១៤(ថ្មី)
ព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗដែលចាំបាច់។ការរៀបចំនិងការប្រព្រឹត្តទៅនៃព្រឹទ្ធសភានឹងមានកំណត់ក្នុងបទបញ្ជា ផ្ទៃក្នុង របស់ព្រឹទ្ធសភា។ បទបញ្ជាផ្ទៃក្នុងនេះត្រូវអនុម័តយល់ព្រមដោយសម្លេងភាគច្រើនពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធ សភាទាំងមូល។
មាត្រាទី១១៥(ថ្មី)
ក្នុងករណីមានសមាជិកព្រឹទ្ធសភាទទួលអនិច្ចកម្មលាលែង រឺប្រាកចាកសមាជិកភាពដែលកើតមានទ្បើងប្រាំមួយខែយ៉ាងតិច
មុនចប់នីតិកាលត្រូវចាត់តាំង រឺជ្រើសតាំងជំនួសសមាជិកនោះតាមលក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងនៃព្រឹទ្ធសភា និងក្នុង ច្បាប់ស្តីពីការចាត់តាំង និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ជំពូកទី៩(ថ្មី) : អំពី សមាជរដ្ឋាភិបាល និងព្រឹទ្ធសភា
មាត្រាទី១១៦(ថ្មី) :

ក្នុងករណីចាំបាច់រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជិក ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
មាត្រាទី១១៧(ថ្មី) :
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិដូចមានចែងក្នុងមាត្រា១១៦ថ្មខីងាលើ ព្រមទាំងការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជ នឹង ត្រូវកំណត់ក្នុងច្បាប់មួយ។
ជំពូកទី១០(ថ្មី): អំពី រដ្ឋាភិបាល
មាត្រាទី១១៨(ថ្មី): (មាត្រា ៩៩ ចាស់)

គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង រដ្ឋលេខាធិការជាសមាជិក។
មាត្រាទី១១៩(ថ្មី): (មាត្រា ១០០ ចាស់)
តាមសេចក្តីស្នើរពីប្រធានដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណៈបក្ស ដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះនាំសហការី
ដែលជាតំណាងរាស្ត្ររឺជាសមាជិកគណៈបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាលទៅ
សុំសេចក្តីទុកចិត្តពីរដ្ឋសភា កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រមហាក្សត្រទ្រង់ចេញព្រះរាជក្រឹតតែងតាំង
គណៈរដ្ឋមន្ត្រីទាំងមូល។មុនចូលកាន់តំណែងគណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចាប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធ៦។
ក្នុងចំណោមតំណាងរាស្ត្រនៃគណៈបក្សដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។វរជនដែលត្រូវបានចាត់តាំងនេះនាំសហការីដែលជាតំណាងរាស្ត្ររឺជាសមាជិកគណៈបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជ រដ្ឋាភិបាលទៅ សុំសេចក្តីទុកចិត្តពីរដ្ឋសភា កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រមហាក្សត្រទ្រង់ចេញព្រះរាជក្រឹតតែងតាំង គណៈរដ្ឋមន្ត្រីទាំងមូល។ មុនចូលកាន់តំណែង គណៈរដ្ឋមន្ត្រីត្រូវធ្វើសច្ចា ប្រណិធានដូចមានខ្លឹមសារចែងក្នុងឧបសម្ព័ន្ធ៦។
មាត្រាទី១២០(ថ្មី): (មាត្រា ១០១ ចាស់)
មុខងារនៃសមាជិករាជរដ្ឋាភិបាលមានវិសមិតភាព និងសកម្មភាពខាងវិជាជីវៈផ្នែកពានិជ្ជកម្ម រឺឧស្សាហកម្ម ហើយនិងការកាន់ តំណែងណាមួយក្នុងមុខងារសាធារណៈ។
មាត្រាទី១២១(ថ្មី): (មាត្រា ១០២ ចាស់)
សមាជិកទាំងទ្បាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នាចំពោះរដ្ឋសភាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល។
សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួនចំពោះនាយករដ្ឋមន្ត្រី និងចំពោះរដ្ឋសភាអំពីការដែលខ្លួនបាន ប្រព្រឹត្ត។
មាត្រាទី១២២(ថ្មី): (មាត្រា ១០៣ ចាស់)
សមាជិកទាំងទ្បាយនៃរាជរដ្ឋាភិបាលមិនអាចយកសំអាងនៃសេចក្តីបង្គាប់ដោយលាយល័ក្ខអក្សររឺដោយវាចារអំពី នណាមួយ ដើម្បីដោះស្រាយឱ្យរួចខ្លួនពីការទទួលខុសត្រូវរបស់ខ្ល នួបានទ្បើយ។
មាត្រាទី១២៣(ថ្មី) (មាត្រា ១០៤ ចាស់)
គណៈរដ្ឋមន្ត្រីត្រូវប្រជុំរាល់សប្តាហិ៍ជាប្រជុំធំ រឺជាប្រជុំពិនិត្យស្រាវជ្រាវ។ អង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យ ស្រាវជ្រាវបាន។
កំណត់ហេតុនៃអង្គប្រជុំទាំងអស់របស់គណៈរដ្ឋមន្ត្រីត្រូវផ្ញើរថ្វាយព្រះមហាក្សត្រទ្រង់ជ្រាប។
មាត្រាទី១២៤(ថ្មី) (មាត្រា ១០៥ ចាស់)
នាយករដ្ឋមន្ត្រីអាចរំលែកអំណាចរបស់ខ្លួនឱ្យទៅឧបនាយករដ្ឋមន្ត្រី រឺសមាជិកណាមួយនៃរាជរដ្ឋាភិបាលបាន។
មាត្រាទី១២៥(ថ្មី)(មាត្រា ១០៦ ចាស់)
បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មក៉្នីងលក្ខខ័ណ្ឌដែលមានចែងក្នុងរដ្ឋ
ធម្មនុញ្ញោនាះ។ បើការទំនេរនេះជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន។
មាត្រាទី១២៦(ថ្មី): (មាត្រា ១០៧ ចាស់) សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាលត្រូវទទួលទណ្ឌកម្មពីបទឧក្រិដ្ឋរឺបទមជ្ឈឹមដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញ ការងារ របស់ខ្លួន។ ក្នុងករណីនេះ និងក្នុងករណីធ្វើខុសជាទម្ងន់ក្នុងការបំពេញការងាររបស់ខ្លួន រដ្ឋសភាអាចសំរេចប្តឹងទៅតុលាការមាន សមត្ថកិច្ច។
រដ្ឋសភាសំរេចក្នុងរឿងនេះដោយវិធីបោះឆ្នោតជាសម្ងាត់តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល។
មាត្រាទី១២៧(ថ្មី): (មាត្រា ១០៨ ចាស់)
ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីនឹងត្រូវកំណត់ក្នុងច្បាប់មួយ។
ជំពូកទី១១(ថ្មី) អំពី អំណាចតុលាការ
មាត្រាទី១២៨(ថ្មី) (មាត្រា ១០៩ ចាស់)

អំណាចតុលាការជាអំណាចឯករាជ្យ។ អំណាចតុលាការធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។អំណាចតុលាការគ្របដណ្តបត្រលប់ទៅលើរឿងក្តីទាំងអស់រួមទាំងរឿង ក្តីរដ្ឋបាលផង។ អំណាចនេះត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។
មាត្រាទី១២៩(ថ្មី) (មាត្រា ១១០ ចាស់)
ការជម្រះក្តីផ្តល់យុត្តិធម៌ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខែ្មរ តាមនិតិវិធី និងច្បាប់ជាធរមាន។
មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្តី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងអោយអស់ពី ដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។
មាត្រាទី១៣០(ថ្មី)(មាត្រា ១១១ ចាស់)
គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ រឺនីតិប្រត្តិបត្តិអាចទទួលអំណាចតុលាការអ្វីបានទ្បើយ។
មាត្រាទី១៣១(ថ្មី) (មាត្រា ១១២ ចាស់)
មានតែអង្គការអយ្យការទេដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា។
មាត្រាទី១៣២(ថ្ម): (មាត្រា ១១៣ ចាស់)
ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការ នេះ។
មាត្រាទី១៣៣(ថ្មី): (មាត្រា ១១១៤ចាស់)
ចៅក្រមមិនអាចត្រូវបានគេដកពីមុខងារបានទេ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសំរេចដាក់វិន័យលើចៅក្រមដែលបាន
ប្រព្រឹត្តខុស។
មាត្រាទី១៣៤(ថ្មី): (មាត្រា ១១៥ ចាស់)
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនឹងត្រូវបង្កើតទ្បើងដោយច្បាប់រៀបចំអង្គការមួយដែលនឹងកំណត់សមាសភាព និងមុខងារ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោយព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។ ព្រះមហាក្សត្រទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្ធឱ្យធ្វើជាអធិបតីនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើក សេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញអមសាលា ជម្រះក្តីទាំងអស់។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងមុខការដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធាន តុលាការកំពូលអាស្រ័យដោយករណីទាក់ទងនឹងចៅក្រម រឺព្រះរាជអាជ្ញា។
មាត្រាទី១៣៥(ថ្មី):(មាត្រា ១១៦ ចាស់)
លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយទ្បែកពីគ្នា។
ជំពូកទី១២(ថ្មី): អំពី ក្រុមប្រឹក្សាធម្មនុញ្ញ
មាត្រាទី១៣៦(ថ្មី)

ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបាន អនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសំរេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
មាត្រាទី១៣៧(ថ្មី):(មាត្រា ១១៨ ចាស់)
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូបដែលទទួលអាណត្តិប្រាំបួនឆ្នាំ។សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយ ភាគបី ត្រូវផ្លាស់ថ្មក៉្នីងរយៈបីឆ្នាំម្តងៗ។ សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ បីរូបត្រូវជ្រើសតាំង ដោយរដ្ឋសភា ហើយបី រូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រធានមានសម្លេងឧត្តមានុភាពក្នុងករណីបែកសម្លេងជាពីរ សេ្មគ្នីា។
មាត្រាទី១៣៨(ថ្មី): (មាត្រា ១១៩ ចាស់)
សមាជិកក្រុមប្រឹក្សាធមµនុញ្ញត្រូវជ្រើរើសក្នុងចំនោមស្សរជនដែលមានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សាទៅខាងច្បាប់ខាងរដ្ឋបាល ខាងការទូត សេដ្ឋកិច្ច ហើយមានបទពីសោធន៍ច្រើនក្នុងការងារ។
មាត្រាទី១៣៩(ថ្មី):
មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមិតភាព និងមុខងារសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភាសមាជិក រាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែង ការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន រឺអនុប្រធានគណៈបក្សនយោបាយ ប្រធាន រឺអនុប្រធានសហជីព។
មាត្រាទី១៤០(ថ្មី):
ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្ត្រមួយភាគដប់ ប្រធានព្រឹទ្ធសភា រឺសមាជិកព្រឹទ្ធសភាមួយភាគបួនអាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមុននឹងច្បាប់នេះត្រូវប្រកាសឱ្យប្រើ។ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានិងច្បាប់រៀបចំអង្គការទាំងទ្បាយ្រ តូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យមុននឹងប្រកាសឱ្យប្រើ។
ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសំរេចក្នុងរយៈពេលសាមសិមថ្ងៃយ៉ាងយូរ ថាតើច្បាប់ បទបញ្ជាផ្ទៃក្នុង រដ្ឋសភា
និងបទញ្ជាផ្ទៃក្នុងព្រឹទ្ធសភាខាងលើស្រប រឺមិនស្របនឹងរដ្ឋធម្មនុញ្ញ។
មាត្រាទី១៤១(ថ្មី)
ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសអោយប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិក ព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្ត្រចំនួនមួយភាគដប់ រឺតុលាការអាចសុំឱ្យក្រុមប្រឹក្សា ធម្មនុញ្ញពិនិត្យ អំពីធម្មនុញ្ញភាព នៃច្បាប់នោះ ប្រជារាស្ត្រមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់បានតាមរយៈតំណាងរាស្ត្រ រឺប្រធានរដ្ឋសភា រឺសមាជិកព្រឹទ្ធ សភា រឺប្រធានព្រឹទ្ធសភា ដូចមានចែងក្នុងវាក្យខ័ណខាងលើ។
មាត្រាទី១៤២(ថ្មី): (មាត្រា ១២៣ ចាស់)
បទបញ្ញត តិក្នុងមាត្រាណាដែលក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាមិនស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចយកទៅប្រកាសឱ្យប្រើរឺយកទៅអនុវត្តបានទ្បើយ។សេចក្តីសំរេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសំរេចបិទផ្លូវតវ៉ា។
មាត្រាទី១៤៣(ថ្មី): (មាត្រា ១២៤ ចាស់)
ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញចំពោះសេចក្តីស្នើទាំងទ្បាយដែលសុំធ្វើវិសោធនក្មលើរដ្ឋធម្មនុញ្ញ។
មាត្រាទី១៤៤(ថ្មី): (មាត្រា ១២៥ ចាស់)
ច្បាប់រៀបចំអង្គការមួយនឹងកំណត់ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
ជំពូកទី១៣(ថ្មី): អំពី ការគ្រប់គ្រងរដ្ឋបាល
មាត្រាទី១៤៥(ថ្មី): (មាត្រា ១២៦ ចាស់)

ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជាខេត្ត និងក្រុង។ ខេត្តចែកជាស្រុក ស្រុកចែកជាឃុំ។ ក្រុងចែកជាខ័ណ្ឌ ខ័ណ្ឌចែកជាសង្កាត់។
មាត្រាទី១៤៦(ថ្មី): មាត្រាទី៧៥
(មាត្រា ១២៧ ចាស់)

ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ និងសង្កាត់ ត្រូវគ្រប់គ្រងតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់រៀបចំអង្គការមួយ។
ជំពូកទី១៤(ថ្ម): អំពី សមាជជាតិ
មាត្រាទី១៤៧(ថ្មី): (មាត្រា ១២៨ ចាស់)

សមាជជាតិបើកឱ្យប្រជារាស្ត្រជ្រាបដោយផ្ទាល់អំពីកិច្ចការផ្សេងៗ ដែលជាប្រយោជន៍ជាតិ និងលើកបញ្ហា និងសំនូមពរជូនរដ្ឋ អំណាចដោះស្រាយ។
ប្រជារាស្ត្រខែ្មរទាំងពីរភេទមានសិទ្ធិទៅចូលរួមក្នុងសមាជជាតិ។
មាត្រាទី១៤៨(ថ្មី) (មាត្រា ១២៩ ចាស់)
សមាចជាតិប្រជុំមួយដងក្នុងមួយឆ្នាំនៅដើមខែធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។ សមាជជាតិប្រព្រឹត្តទៅក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រ។
មាត្រាទី១៤៩(ថ្មី)
សមាជជាតិអនុម័តសំនូមពរជូនព្រឹទ្ធសភា ជូនរដ្ឋសភា និងជូនរដ្ឋអំណាចពិចារណា។
ការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជជាតិនឹងត្រូវកំណត់ក្នុងច្បាប់មួយ។
ជំពូកទី១៥(ថ្មី)
អំពី អនុភាព ការសើរើ និងវិសោធនកម្មរដ្ឋមនុពា
មាត្រាទី១៥០(ថ្មី) (មាត្រា ១៣១ ចាស់)
រដ្ឋធម្មនុញ្ញោនះជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់ និងសេចក្តីសម្រេចទាំងទ្បាយនៃស្ថាប័ននានារបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
មាត្រាទី១៥១(ថ្មី) (មាត្រា ១៣២ ចាស់)
ការផ្តើមគំនិតសើរើ រឺការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ ប្រធានរដ្ឋសភាតាចសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ការសើរើ រឺវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើទ្បើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភាតាមមតិភាគច្រើនពីរ ភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល។
មាត្រាទី១៥២(ថ្មី) (មាត្រា ១៣៣ ចាស់)
ការសើរើ រឺវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវហាមឃាត់មិនឱ្យធ្វើនៅពេលប្រទេសជាតិឋិតក្នុងភាពអាសន្ន ដូចមានចែងក្នុងមាត្រា ៨៦។
មាត្រាទី១៥៣(ថ្មី) (មាត្រា ១៣៤ ចាស់)
ការសើរើ រឺវិសោធនកម្មដ្ឋធម្មនុញ្ញ មិនអាចធ្វើបានទ្បើយកាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបប រាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។
ជំពូកទី១៦(ថ្មី) អំពី អន្តរប្បញ្ញត្តិ
មាត្រាទី១៥៤(ថ្មី)

រដ្ឋធម្មនុញ្ញោនះក្រោយពីបានទទួលការអនុម័តត្រូវបានប្រកាសឱ្យចូលជាធរមានភ្លាមដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា។
មាត្រាទី១៥៥(ថ្មី (មាត្រា ១៣៦ ចាស់)
ក្រោយពេលរដ្ឋធម្មនុញ្ញោនះចូលជាធរមាន សភាធម្មនុញ្ញត្រូវក្លាយទៅជារដ្ឋសភា។
បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាត្រូវចូលជាធរមានក្រោយទទួលបានការអនុម័តពីរដ្ឋសភា។
ក្នុងករណីដែលរដ្ឋសភាមិនទាន់ចាប់ដំណើរការបានប្រធានអនុប្រធានទីមួយនិងអនុប្រធានទីពីរនៃសភាធម្មនុញ្ញនឹងចូលរួម បំពេញភារកិច្ចក្នុងក្រុមប្រឹក្សារាជសម្បត្តិបើសភាពការណ៍ក្នុងប្រទេសទាមទារ។
មាត្រាទី១៥៦(ថ្មី)
ក្រោយរដ្ឋធម្មនុញ្ញោនះចូលជាធរមានព្រះមហាក្សត្រជ្រើសតាមលក្ខខ័ណ្ឌដែលមានចែងក្នុងមាត្រា១៣ ថ្មី និង១៤។
មាត្រាទី១៥៧(ថ្មី)
នីតិកាលទីមួយនៃព្រឹទ្ធសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មចីលូកាន់តំណែង។
សំរាប់នីតិកាលទី១នៃព្រឹទ្ធសភា
• សមាជិកព្រឹទ្ធសភាមានចំនួនសរុបហុកសិបមួយរូប
• ព្រះមហាក្សត្រទ្រង់តែងតាំងសមាជិកព្រឹទ្ធសភាពីររូបព្រមទាំងប្រធាន អនុប្រធានទី១ អនុប្រធានទី២នៃព្រឹទ្ធសភា
•សមាជិកដទៃទៀតនៃព្រឹទ្ធសភាត្រូវបានតែងតាំងដោយព្រះមហាក្សត្រតាមសំណើររបស់ប្រធានព្រឹទ្ធសភា និងប្រធាន
រដ្ឋសភាក្នុងចំណោមសមាជិកនៃគណៈបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា
• កិច្ចប្រជុំជាសមាជិករដ្ឋសភា និងព្រឹទ្ធសភាត្រូវដឹកនាំដោយសហប្រធាន
មាត្រាទី១៥៨(ថ្មី): (មាត្រា ១៣៩ ចាស់)
ច្បាប់ និងលិខិតបទដ្ឋានទាំងអស់នៅកម្ពុជាដែលធានាការពារបាននូវទ្រព្យសម្បត្តិរដ្ឋ សិទ្ធិសេរីភាព និងទ្រព្យសម្បិត្តិត្រឹមត្រូវ តាមច្បាប់របស់បុគ្គល និងដែលស្របនឹងប្រយោជន៍ជាតិ ត្រូវមានអនុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មានអត្ថបទថ្មមីក កែប្រែ រឺលុបចោល លើកលែងតែបទប្បញ្ញត្តិណាដែលផ្ទុយនឹងស្មរាតីនៃរដ្ឋធម្មនុញ្ញោនះ។

រដ្ឋធម្មនុញ្ញោនះត្រូវបានសភាធម្មនុញ្ញអនុម័ត នៅភ្នំពេញថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំពេញអង្គ លើកទី២
ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣
ប្រធាន
សឺនសាន
ច្បាប់ធម្មនុញ្ញោនះត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តនៅថ្ងៃទី៤ ខែមិនា ឆ្នាំ១៩៩៩ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី២
ភ្នំពេញ ថ្ងៃទី៦ ខែមិនា ឆ្នាំ១៩៩៩
ប្រធានរដ្ឋសភា
នរោត្តម រណឫទ្ធិ